ផន ស្រីពី បន្តសកម្មភាពឥតស្រាកស្រាន្ត ជួយកងទ័ព និងជនភៀសសឹកខ្វះខាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផន ស្រីពី បន្តសកម្មភាពឥតស្រាកស្រាន្ត ជួយកងទ័ព និងជនភៀសសឹកខ្វះខាត

ផន ស្រីពី បន្តសកម្មភាពឥតស្រាកស្រាន្ត ជួយកងទ័ព និងជនភៀសសឹកខ្វះខាត

ក្នុង​នាម​ជា​តំណាង​ឱ្យ​ស្ថាប័ន Miss Cosmo Cambodia ផន ស្រី​ពី និង​ក្រុមការងារ​បាន​កំពុង​ដុត​ដៃ​ដុត​ជើង​រៀប​ចំ​សម្ភារៈ​ជំនួយ ​និង​ធ្វើ​ការ​ដឹកជញ្ជូន​ទៅ​កាន់​​កង​កម្លាំង​ទាហាននៅតាម​ព្រំដែន ក៏​ដូច​ជា​ជន​ភៀស​សឹក​តាម​បណ្ដា​ខេត្ត​ដែល​កំពុង​ជួប​ការ​ខ្វះ​ខាត។

Advertisement

កាល​ពី​ថ្ងៃ​ទី ២៦ កក្កដា ២០២៥ បវរកញ្ញា​កម្ពុជា ផន ស្រីពី បាន​រួម​ដំណើរ​ជាមួយ Peypey Dy ទៅ​កាន់​ខេត្ត​ព្រះ​វិហារ​និង​ឧត្តរមានជ័យ​ក្នុង​ការ​នាំ​យក​ជំនួយ​សប្បុរសធម៌​ដែល​មាន​ថវិកា ស្បៀង ថ្នាំ និង​សម្ភារៈ​ប្រើ​ប្រាស់ ជូន​ទៅ​កាន់​បង​ប្អូន​ភៀស​សឹក ​និង​កង​កម្លាំង​ទាហាន​ម្ដង​រួច​មក​ហើយ។ ដោយ​ឡែក នា​ថ្ងៃ​ម្សិល​មិញ​នេះ ស្រី​ពី និង​ក្រុម​ការងារ​ដែល​មាន​លោក Peypey Dy ផង​ដែរ​នោះ​បាន​នាំ​គ្នា​ដឹក​ជញ្ជូន​ស្បៀង​អាហារ សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​ចំនួន ៤០ លាន​រៀល​ដែល​បាន​មក​ពី​ជំនួយ​សប្បុរសជន ​ដើម្បី​ជូន​ទៅ​ដល់​​​កង​ទ័ព​ និង​ជន​ភៀស​សឹក​ចំនួន ២ កន្លែង និង​កំពុង​បន្ត​ទៅ​កាន់​ខេត្ត​១​ទៀត។

គួរ​បញ្ជាក់​ដែរ​ថា​ មុន​ថ្ងៃ​ចេញ​ដំណើរ​ទាំង២លើក Miss Cosmo Cambodia 2025 រូប​នេះ​បាន​ទៅ​រៀប​ចំ​អីវ៉ាន់​ដោយ​ផ្ទាល់​ព្រម​ទាំង​ប្រកាស​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម​ថែម​ទៀត​ផង។ រូប​នាង​ផ្ទាល់​បាន​បញ្ជាក់​បន្ថែម​លើ​ការ​ផុស​យ៉ាង​ដូច្នេះ​ថា៖ «សូមបញ្ជាក់ថា យើងនៅតែទទួលការបរិច្ចាក បងប្អូនអាចជួយជាសម្ភារៈប្រើប្រាស និងស្បៀងដោយយកទៅទុកនៅហាង បង PeypeyDy នៅសុវណ្ណាបាន 24ម៉ោង»

ទស្សនាវីដេអូទី១ https://www.facebook.com/phornsreypi/videos/760396069819439

ទស្សនាវីដេអូទី២https://www.facebook.com/reel/2197005887437697

ទស្សនាវីដេអូទី៣https://www.facebook.com/reel/1489593682399344

ប្រភពរូបភាព ៖ Sreypi-ស្រីពី 

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា