ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី និង​ជា​ឱកាស​ផ្សព្វផ្សាយ​ពី​ទេសចរណ៍។

Advertisement

ស្ថាប័ន Miss Planet International បាន​ប្រកាស​កាលពី​ថ្ងៃ​២១ ខែ​កក្កដា ឆ្នាំ ២០២៦ ថា​ការ​ប្រកួត​ថា​ទី ៦ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ ២៧ ខែ​មីនា ឆ្នាំ ២០២៧ ដោយ​ប្រទេស​កម្ពុជា នៅតែ​ក្លាយ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ Miss Planet ដដែល។

ប្រតិភូ​មកពី​ជុំវិញ​ពិភពលោក​នឹង​ចាប់ផ្ដើម​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ ១៧ និង​១៨ ខែ​មីនា ឆ្នាំ ២០២៧ ដោយ​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​ចាប់ផ្ដើម​ដំណើរ​ដែល​មិន​អាច​បំភ្លេច​បាន ដើម្បី​អបអរ​សាទរ​សម្រស់​ដែល​មាន​គោលបំណង ការ​ផ្លាស់ប្ដូរ​វប្បធម៌ និង​និរន្តរភាព។កម្ពុជា​រៀបចំ​ស្វាគមន៍​ស្ត្រី​ដែល​ជា​អ្នក​ជំរុញ​ទឹកចិត្ត មកពី​ជុំវិញ​ពិភព​លោក ដែល​នឹង​ប្រកួតប្រជែង​ដណ្ដើម​មកុដ Miss Planet International ដ៏​អស្ចារ្យ គួរ​ឲ្យ​ចង់​បាន។

Miss Planet International លើក​កម្ពស់​ការ​យល់​ដឹង​អំពី​បរិស្ថាន ឯកភាព​សកល និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ។ ប្រទេស​កម្ពុជា​នឹង​ស្វាគមន៍​ពិភពលោក​ម្ដង​ទៀត សម្រាប់​ការ​រៀបចំ Miss Planet International ដែល​មិន​អាច​បំភ្លេច​បាន។

ការ​រៀបចំ​កម្មវិធី Miss Planet International ជា​ឱកាស​ដែល​កម្ពុជា​អាច​បង្ហាញ​ពី​ស្នាម​ញញឹម​ភាព​រួសរាយ​រាក់ទាក់​នៃ​ប្រជាជន​ខ្មែរ ទៅ​កាន់​ពិភពលោក​ឲ្យ​កាន់តែ​មាន​អ្នក​ស្គាល់​ច្រើន​ឡើង។ ព្រោះ​បរទេស​ដែល​មក​ដល់​កម្ពុជា​ហើយ តែងតែ​ជាប់ចិត្ត និង​កោតសរសើរ​ពី​បដិសណ្ឋារកិច្ច​ដែល​ប្រជាជន​ខ្មែរ ផ្ដល់​ឲ្យ​ពួក​គេ ហើយ​ជាប់ចិត្ត និង​តែង​ត្រឡប់​មក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត៕

គួរ​បញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំ ២០២៦ នេះ Miss Planet International បាន​រក​ឃើញ​ម្ចាស់​មកុដ Miss Planet International 2025 គឺ​កញ្ញា Sydney Marith ហើយ​អំលុង​ការ​ប្រកួត Miss Planet International ២០២៥ កន្លង​ទៅ កម្ពុជា​បាន​នាំ​បេក្ខភាព​មក​ពី​ជុំវិញ​ពិភពលោក ទៅ​ទស្សនា​ផ្ទាំង​គំនូរ​បង្ហាញ​ពី​ការ​ឈឺចាប់​របស់​ខ្មែរ ដែល​ត្រូវ​បាន​សៀម​ឈ្លានពាន ហើយ​រូបភាព និង​វីដេអូ​បាន​សាយភាយ​ទៅ​កាន់​ក្រៅ​ប្រទេស ធ្វើឲ្យ​បរទេស​យល់​ច្បាស់​ពី​រឿង​ពិត​នៃ​កម្ពុជា៕

រូបភាព៖ Miss Planet International

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា