ហ្វីយ៉ាតា បង្ហាញសម្រស់ឆើតឆាយ​ជាមួយ​រ៉ូបសូត្រ និងគ្រឿងខ្មែរក្នុងកម្មវិធីប្រកួត Miss Universe 2025 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វីយ៉ាតា បង្ហាញសម្រស់ឆើតឆាយ​ជាមួយ​រ៉ូបសូត្រ និងគ្រឿងខ្មែរក្នុងកម្មវិធីប្រកួត Miss Universe 2025

ហ្វីយ៉ាតា បង្ហាញសម្រស់ឆើតឆាយ​ជាមួយ​រ៉ូបសូត្រ និងគ្រឿងខ្មែរក្នុងកម្មវិធីប្រកួត Miss Universe 2025

Miss Universe Cambodia 2025 ថៃ នារីសុជាតា ត្រូវ​បាន​អ្នក​គាំទ្រ​កោតសរសើរ​ថា​ជា​បវរកញ្ញា​ដែល​មាន​ភាព​ឈ្លាសវៃ​លើស​ពី​ការ​ស្មាន​ទុក។ អំឡុង​ពេល​ប្រកួត​នៅ​កម្មវិធី Miss Universe លើក​ទី​៧៤ ដែល​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ បវរកញ្ញា​ខ្មែរ​វ័យ​ ៣០ ឆ្នាំ រូបនេះ​បាន​ត្រៀម​សម្លៀកបំពាក់​ជាច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​រ៉ូប​សូត្រ និង​គ្រឿង​ខ្មែរ ដើម្បី​តុបតែង​ខ្លួន​ផង​ដែរ។

Advertisement

កាលពី​រាត្រី​ថ្ងៃ ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ ហ្វីយ៉ាតា បវរកញ្ញា​ខ្មែរ​ដែល​កំពុង​បញ្ចេញ​ពន្លឺ​ក្នុង​ចក្កវាឡ​បាន​ជ្រើសរើស​រ៉ូប​ខ្លី ដែល​ច្នៃ​ឡើង​ពី​ហូល​ខ្មែរ​មាន​ក្រឡា​យ៉ាង​ស្រស់​ស្អាត បន្ថែម​ការ​ច្នៃ​ម៉ូដ​ថែម​បន្តិច​ទៀត​នោះ ធ្វើឲ្យ​អ្នកនាង​ស្រស់​ស្អាត ឆើតឆាយ។

ពេល ហ្វីយ៉ាតា គ្រង​ឈុត​រ៉ូប​ខ្លី​ដែល​ច្នៃ​ពី​កំណាត់​ខ្មែរ​ដ៏​មាន​តម្លៃ បញ្ចេញ​រាង​យ៉ាង​ស្រឡូន សម្បុរ​ស្បែក​ភ្លឺថ្លា រលោងស្អាត។ ទម្រាំ​បង្កើត​បាន​ជា​ហូល​ខ្មែរមួយ​ផ្ទាំង ឆ្លងកាត់ច្រើន​ដំណាក់កាល ផ្ដើម​ការ​យក​សូត្រ​អំពី​នាង ហូត​ទៅ​ច្នៃ​ជា​អំបោះ​ត្បាញ​ជា​គោម និង​ជ្រលក់​ពណ៌ ពិតជា​​សម្រិតសម្រាំង​ខ្លាំង ហើយ​ពិតជា​ស័ក្តិសម នៅ​ពេល​បវរកញ្ញា​ខ្មែរ ជ្រើស​យក​មក​បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ឃើញ​បែប​នេះ។

ក្រៅពី​ជ្រើសរើស​រ៉ូប​ច្នៃ​ពី​ហូល​ហើយ ថៃ នារីសុជាតា បវរកញ្ញា​ខ្មែរ​ដែល​មាន​ទាំង​សម្រស់ និង​ប្រាជ្ញា បាន​បន្ថែម​ដោយ​គ្រឿង​អលង្ការ​ជា​គន្លាស់​អាវ​រូប​ផ្កា​រំដួល ខ្សែ​ក្រវាត់​ក្បាច់​ខ្មែរ​សុទ្ធសាធ និង​មាន​ក្រវិល ព្រម​ទាំង​កងដៃ កាបូប​ដៃ​បែប​សម័យ​មក​លម្អ​ខ្លួន ឲ្យ​កាន់តែ​លេច​ត្រដែត​ឡើង។

រ៉ូប​ខ្លី​របស់ ហ្វីយ៉ាតា ដែល​ធ្វើ​ឡើង​ពី​សូត្រ​ខ្មែរ​ដ៏​ប្រណីត​នោ ជា​ពណ៌​ដើម ដែល​គេ​និយម​ហៅ​ថា​ពណ៌​ក្បឿង​លាយ​ឡំ​ពណ៌​មាស​លឿង ច្នៃ​ជា​ម៉ូដ​សំយេះ​ស្មា ដោយ​មាន​ជុច​ក​រាង​បេះដូង បង្ហាញ​ពី​ភាព​សិចស៊ី តែ​ថ្លៃថ្នូរ​នៃ​នារី​ខ្មែរ។ ហ្វីយ៉ាតា គ្រង​ឈុត​នោះ​ហើយ ស្អាត​រហូត​ហ្វេន​ផេក​បវរកញ្ញា​ក្រៅ​ប្រទេស​ជាច្រើន​ក៏​ផ្ដិត​យក​រូប​នាង​បង្ហោះ​សរសើរ​​។

មិន​តែ​ប៉ុណ្ណោះ​ផេក Miss Universe ក៏​បាន​បង្ហោះ​រូប​អ្នកនាង​ដាក់​នៅ​ពី​មុខ​គេ ក្នុង​ចំណោម​រូបភាព​ជាច្រើន​ផង​ដែរ។ ថៃ នារីសុជាតា ជា​បវរកញ្ញា​ពូកែ​កាច់​ pose ស្ទីល៍ និង​លេង​ទឹកមុខ​បាន​គ្រប់​ទម្រង់ រូបភាព​ចេញ​មក​មួយ​ពេល​គ្រង​ឈុត​នោះ​សុទ្ធតែ​អស្ចារ្យ៕

រូបភាព៖ Fiyata, Miss Universe និង Missuupdates

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា