មាន​សុវត្ថិភាព​ហើយ! ទេសចរជាង ៥០០ នាក់ជាប់គាំងនៅខ្នងផ្សារ ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេល​វេលា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មាន​សុវត្ថិភាព​ហើយ! ទេសចរជាង ៥០០ នាក់ជាប់គាំងនៅខ្នងផ្សារ ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេល​វេលា

មាន​សុវត្ថិភាព​ហើយ! ទេសចរជាង ៥០០ នាក់ជាប់គាំងនៅខ្នងផ្សារ ត្រូវ​បាន​សង្គ្រោះ​ទាន់​ពេល​វេលា

មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ ចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរនៅតំបន់ភ្នំខ្នងផ្សារប្រមាណជាង ៥០០ នាក់ មកកាន់ទីតាំងមានសុវត្ថិភាពហើយ។

Advertisement

តាម​ការ​ជូន​ដំណឹង​លើ​ផេក​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​​ថ្ងៃ ១៣ ខែកក្កដា ឆ្នាំ ២០២៦ អ្នកទេសចរ ៥៥១ នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានជួយសម្រួល និងជម្លៀសមកដល់ទីតាំងសុវត្ថិភាព ដែល​ស្ថិត​នៅភូមិតាំងបំពង់។ លើកលែងតែ​ឡាន​តូចៗចំនួន៤គ្រឿងជាប់នៅដំណាក់ទី១ និងមានភ្ញៀវនៅលើភ្នំខ្នងផ្សាចំនួន៣នាក់​មិន​ទាន់ចុះ។ រីឯស្ថានភាពទឹកនៅតែបន្តឡើង ដោយសារមានភ្លៀងខ្លាំង។

គួរ​ឱ្យ​ដឹង​ថា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានកើតឡើងនៅតំបន់ទេសចរណ៍​ភ្នំខ្នងផ្សារ ហើយបង្អាក់ដំណើរអ្នកទេសចរជាច្រើនមិនអាចចាកចេញបាននោះឡើយ៕

ចុចទីនេះដើម្បីមើលវីដេអូសង្គ្រោះ ៖ https://www.facebook.com/reel/1004970779009130

រូបភាព ៖ ក្រសួងបរិស្ថាន

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា