ប្រទេសណា ដែលមានមនុស្សប្រើដៃឆ្វេងច្រើនជាងគេនៅលើពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសណា ដែលមានមនុស្សប្រើដៃឆ្វេងច្រើនជាងគេនៅលើពិភពលោក

ប្រទេសណា ដែលមានមនុស្សប្រើដៃឆ្វេងច្រើនជាងគេនៅលើពិភពលោក

អាច​ជាចំណេះដឹងទូទៅ​ពិសេស​មួយ ទាក់ទង​នឹង​អ្នក​​ប្រើ​ដៃ​ឆ្វេង។ ចំពោះអ្នកប្រើដៃឆ្វេង នេះ​មាន​ន័យ​ថា​ពួកគេ​ប្រើ​ដៃ​ឆ្វេង​ពួកគេញឹកញាប់ជាងដៃស្តាំ និង​អាច​និយាយ​ស្រួល​ស្ដាប់​ថា អ្នក​ប្រើ​ដៃ​ឆ្វេង។ តាម​ការ​រំពឹង​ទុក ភាគរយ​នៃ​មនុស្ស​ប្រើ​ដៃ​ឆ្វេង​នៅ​លើ​ពិភពលោក គឺ​ត្រឹមតែ ១០% ប៉ុណ្ណោះ។ទោះ​បី​ជា​វា​ជា​រឿង​ធម្មជាតិ​ក៏​ដោយ ចំនួន​អ្នក​ប្រើប្រាស់​ដៃ​ឆ្វេង​កំពុង​ថយ​ចុះ​ដោយសារ​ការ​យល់​ឃើញ​របស់​សង្គម​ចំពោះ​អ្នក​ប្រើ​ដៃ​ឆ្វេង។ នៅ​ក្នុង​សង្គម​មួយ​ចំនួន​ ការ​ប្រើប្រាស់​ដៃ​ឆ្វេង សម្រាប់​កិច្ចការ​មួយ​ចំនួន​ហាក់​ដូច​ជា​ឆ្គង។

Advertisement

កាលពី​មុន​ មនុស្ស​ប្រើប្រាស់​ដៃ​ឆ្វេង​មួយ​ចំនួន ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រើ​ដៃ​ស្តាំ ដើម្បី​អនុវត្ត​កិច្ចការ​មិន​ឲ្យ​ឆ្គាំឆ្គង​ជាមួយ​អ្នក​ដទៃ។ នៅ​ក្នុង​តំបន់​ភាគច្រើន​នៃ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក ការ​ប្រើប្រាស់​ដៃ​ឆ្វេង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទង្វើ​មិន​សមរម្យ មិន​ស្អាត ឬ​​មិន​គោរព។ វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទង្វើ​មិន​សមរម្យ​ជាពិសេស​ក្នុង​ការ​ប្រគល់​របស់របរ​ទៅ​ឲ្យ​មនុស្ស ជាពិសេស​មនុស្ស​ចាស់ ដោយ​ដៃ​ឆ្វេង។ ទោះជាយ៉ាងណាក៏ដោយ តើ​យើង​មាន​ដឹង​អត់​ថា​មនុស្ស​ដៃ​ឆ្វេង​មាន​ប៉ុន្មាន​នាក់​នៅ​ទូទាំង​ទ្វីប​ទាំង​អស់ ហើយ​តើ​មាន​ប្រទេស​ប៉ុន្មាន​ដែល​មាន​ប្រជាជន​ប្រើ​ដៃ​ឆ្វេង​ច្រើន​ជាង​គេ?

១. ប្រទេស​ហុល្លង់ (១៣.២% នៃ​ចំនួន​ប្រជាជន​ដៃ​ឆ្វេង)


ប្រទេស​ដែល​មាន​ភាគរយ​ច្រើនជាង​គេ​នៃ​ប្រជាជន​ដៃ​ឆ្វេង​គឺ​ហុល្លង់។ សង្គម​ហុល្លង់​បើក​ចំហ​ចំពោះ​ភាព​ជា​បុគ្គល រួម​ទាំង​ការ​ធានា​ថា កុមារ​ដៃ​ឆ្វេង​មិន​ត្រូវ​បាន​គេ​រើសអើង​ឡើយ។ កុមារ​ដែល​ដៃ​ឆ្វេង​មិន​ត្រូវ​បាន​រើសអើង​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ទេ ហើយពួកគេ​មាន​សេរីភាព​ក្នុង​ការ​អភិវឌ្ឍន៍​ដោយ​ធម្មជាតិ មិនចាំបាច់កែតម្រូវ។

២. សហរដ្ឋអាមេរិក (១៣.១% នៃ​អ្នកប្រើប្រាស់ដៃឆ្វេង)

ការ​ប្រើ​ដៃ​ឆ្វេង គឺជា​រឿង​ធម្មតា​ណាស់ ហើយ​ថែម​ទាំង​ទទួល​បាន​ការ​សាទរ​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ផង។ ជនជាតិ​អាមេរិក​ល្បី​ៗ​ជាច្រើន​ប្រើប្រាស់​ដៃ​ឆ្វេង រួម​ទាំង​អត្តពលិក, អ្នក​កម្សាន្ត និង​ប្រធានាធិបតី​មុន​ៗ​ដូចជា​លោក​បារ៉ាក់ អូបាម៉ា។

៣. បែលហ្ស៊ិក (១៣.១% នៃអ្នកប្រើប្រាស់ដៃឆ្វេង)

បែលហ្ស៊ិក មាន​ភាព​វិជ្ជមាន​ក្នុង​ការ​ដែល​ឲ្យ​អ្នក​ប្រើ​ដៃ​ឆ្វេង។ ប្រព័ន្ធ​អប់រំ​ទំនើប​នៅ​បែលហ្ស៊ិក​លើក​ទឹក​ចិត្ត​កុមារ​ឲ្យ​ប្រើ​ដៃ​ដែល​ហាក់​ដូចជា​ធម្មជាតិ​បំផុត​សម្រាប់​ពួកគេ។

៤. កាណាដា (១២.៨% នៃ​អ្នក​ប្រើប្រាស់​ដៃ​ឆ្វេង)

គោលនយោបាយរបស់ប្រទេសកាណាដាគឺបើកចំហសម្រាប់មនុស្សដែលប្រើប្រាស់ដៃឆ្វេង ហើយ​មិន​រើសអើង​ពួក​គេ​ទេ។ ដោយសារ​តែ​សង្គម​សង្កត់​ធ្ងន់​លើ​សមភាព និង​សេរីភាព​បុគ្គល មនុស្ស​ប្រើ​ដៃ​ឆ្វេង​ជួប​ប្រទះ​នឹង​ការ​រើសអើង​តិចតួចណាស់នៅកន្លែងធ្វើការ និង​នៅ​ក្នុង​ស្ថាប័ន​អប់រំ។

៥. ចក្រភពអង់គ្លេស (១២.២៤% នៃអ្នកប្រើប្រាស់ដៃឆ្វេង)

កាល​ពី​អតីតកាល ការ​ដែល​ប្រើ​ដៃ​ឆ្វេង​ត្រូវ​បាន​គេ​មើល​ងាយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ប៉ុន្តែ​អាកប្បកិរិយា​នោះ​បាន​ផ្លាស់ប្ដូរ​​ចាប់តាំង​ពី​ពេល​នោះ​មក។ សព្វថ្ងៃ​នេះ មាន​មនុស្សជា​ច្រើន​ដែល​ប្រើប្រាស់​ដៃ​ឆ្វេង ហើយ​ពួកគេ​​ត្រូវបានគេទទួលយកទាំងស្រុង។ ឧទាហរណ៍ ព្រះអង្គម្ចាស់ William និង​អតីត​នាយករដ្ឋមន្ត្រី David Cameron គឺជាអ្នកប្រើប្រាស់ដៃឆ្វេងដ៏លេចធ្លោពីររូបរបស់អង់គ្លេស៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា