លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ទាក់ទិន​នឹង​ជំនាញ​សិល្បៈ​បុរាណ ល្ខោន​និយាយ អនុ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​លោក ឯល ប៊ុនណុល បាន​បង្ហាញ​ក្ដី​បារម្ភ ត្បិត​បច្ចុប្បន្ន​ពុំ​សូវ​មាន​អ្នក​ចូល​ចិត្ត​រៀន ក៏​ដូច​ជា​ចាប់​នូវ​ជំនាញ​សិល្បៈ​បុរាណ​នោះ​ទេ។ យ៉ាង​ណា​មិញ បង្ហាញ​វត្តមាន​ក្នុង​នាម​ជា​គណៈកម្មការ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​ពិន្ទុ​បេក្ខភាព​ចូលរួម​ប្រកួត «ល្ខោន​និយាយ» អ្នក​ជំនាញ​ក្នុង​វិស័យ​សិល្បៈ​បុរាណ​រូប​នេះ​បាន​លើក​ឡើង​ចំៗ​យ៉ាង​ដូច្នេះ​ថា៖«ដើម្បី​ឱ្យ​មាន​ធនធាន​មនុស្ស​លើ​ចំណេះ​ជំនាញ ល្ខោន​និយាយ លុះ​ណា​មាន​អ្នក​បន្ត​វេន» ត្រង់​ចំណុច​នេះ លោក​ចង់​សំដៅ​ដល់​ការ​ដែល​មាន​សិស្ស​ចូល​រៀន​នូវ​ជំនាញ​មួយ​នេះ ហើយ​ទី​ចាប់​ផ្ដើម​ទៀត​សោត​គួរ​ជា​សាលា​ជាតិ​មធ្យម​សិល្បៈ​ដែល​ជា​ថ្នាល​បណ្ដុះ​ដំបូង​នៃ​ជំនាញ​សិល្បៈ​បុរាណ។

លោក​ក៏​បាន​លើក​ឡើង​ឱ្យ​មាន​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​សិស្ស​និស្សិត​ដែល​បាន​ជ្រើស​រៀន​ជំនាញ​សិល្បៈ​បុរាណ មិន​ថា​ល្ខោន​និយាយ ឬ​ជំនាញ​ផ្សេង​នោះ​ទេ ពួក​គេ​គួរ​ទទួល​បាន​ក្ដី​សង្ឃឹម ពោល​បាន​ដឹង​ថា​រៀន​ចប់​អាច​ធ្វើ​អ្វី​បាន? ហើយ​អាច​ទៅ​ណា​បាន? មិន​មែន​រៀន​ឱ្យ​តែ​ចប់​នោះ​ទេ។

ជាមួយ​គ្នា គណៈកម្មការ​ឆ្នើម​ដ៏​មាន​សក្ដានុពល​រូប​នេះ​ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ​ពី​សំណាក់​មហាជន​ក្នុង​ស្រុក មិន​ថា​ជា​សិស្ស ពលរដ្ឋ​ទូទៅ ឬ អ្នក​ស្រលាញ់​សិល្បៈ​បុរាណ ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ខាង​មុខ ពោល​ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ថ្ងៃ​ទី ២ ខែ តុលា ឆ្នាំ ២០២៦ (រយៈពេល ២ ថ្ងៃ) ។

ការ​ចូល​រួម​របស់​បង​ប្អូន​ប្រជាជន​ខ្មែរ​គឺ​ជា​ចំណែក​នៃ​ការ​គាំទ្រ តែ​រក្សា ការពារ មរតក​សិល្បៈ​វប្បធម៌​ខ្មែរ​មិន​ឱ្យ​បាត់បង់ សាបសូន្យ ថែម​ទាំង​អាច​បន្ត​ឱ្យ​បាន​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​ថែម​ទៀត​ផង៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា