លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏​បាន​បើក​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​អាច​ឈាន​ចូល Top 30 ដោយ​ស្វ័យប្រវត្តិ។

ក្រោយឮ​ដំណឹង​ថា​កម្មវិធី Miss Universe បើក​ឲ្យ​មាន​ការ​បោះឆ្នោត លោកស្រី សុភា បុត្រឈរ ដែល​ជា​និច្ចកាល​តែងតែ​ជួយ​គាំទ្រ​ជនជាតិ​ខ្មែរ​ដូច​គ្នា​ជារឿយៗនោះ ប្រកាសជួយជាថវិកា ១ ម៉ឺន​ដុល្លារ សម្រាប់​ការ​បោះឆ្នោត ចូល​ទៅ​កាន់ Top 30 ដោយ​ស្វ័យប្រវត្តិ​ក្នុង​កម្មវិធី Miss Universe 2026 លើក​ទី៧៥ នៅ​ប្រទេស​ព័រតូរីកូ។

ការ​ជួយ​ឧបត្ថម្ភ​របស់​ស្ត្រី​ខ្មែរ ដែល​កំពុង​រស់នៅ​ប្រទេស​អាល្លឺម៉ង់​រូប​នេះ​បាន​ជួយ​ជា​កម្លាំង​ចិត្ត​ដល់​បវរកញ្ញា​ខ្មែរ ដែល​មាន​តែ​ម្នាក់ឯង​ប្រកួត​នៅ​លើ​ទឹកដី​អាមេរិក។ ក្នុង​ការ​ឲ្យ​ដឹង​ពី Miss Universe Cambodia 2026 បាន​បន្ថែម​ថា ក្រៅ​ពី​ជួយ​ថវិកា​ក្នុង​ការ Vote លោកស្រី សុភា ដែល​ជា​អ្នក​ខេត្ត​កំពង់ធំ បាន​ឧបត្ថម្ភ​បន្ថែម​នូវ​ការ​ចំណាយ​ផ្សេង​ៗ ក៏​ដូច​ជា​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ។

ការ​ប្រកួត​កម្មវិធី Miss Universe ឆ្នាំ​នេះ មាន​បេក្ខភាព​ចូលរួម ១១៦ ប្រទេស។ មិន​ត្រឹម​ជួយ​ជា​ថវិកា​ឡើយ ដោយ​លោកស្រី​អំពាវនាវ​ឲ្យ​ជន​រួម​ជាតិ​ទាំងអស់​ជួយ​ដល់​បេក្ខភាព​បវរកញ្ញា​ខ្មែរ ដែល​តំណាង​ជាតិ​។

អគ្គ​នាយិកា​ក្រុមហ៊ុន AG Bottcher បាន​បន្ថែម​ថា “វត្តមាន​របស់​នាង​លើ​ឆាក​អន្តរជាតិ គឺជា​ឱកាស​ឲ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់ ទាំង​ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប និង​សក្ដានុពល​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ នាង​ក៏​បាន​បង្ហាញ​ពី​ភាពថ្លៃថ្នូរ ប្រាជ្ញា និង​ភាព​ជឿជាក់​របស់​នារី​ខ្មែរ​ជំនាន់​ថ្មី​ផង​ដែរ“។

គួរ​បញ្ជាក់​ថា លោកស្រី សុភាព បុត្រឈរ គឺជា​សប្បុរសជន​ខ្មែរ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ច្រើន​វិស័យ​ ពិសេស​វិស័យអប់រំក្នុង​ប្រទេស​កម្ពុជា​កន្លង​មក ហើយ​លោកស្រីក៏ជា​​ស្រ្តី​ដែល​​ទឹកចិត្ត​ជួយ​ដល់​ស្ត្រី​ដូច​គ្នា និង​គ្រប់​ស្រទាប់​មិន​ថា​ចាស់​ក្មេង​ឡើយ៕

រូបភាព៖ ថាន រតនា និង Sophea MD

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា