N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា K-Pop សឹងតែ​ទាំងអស់​សុទ្ធតែ​បាន​ស្គាល់។

Advertisement

ក្រោយ​ចប់​បេសកកម្ម​នៅ​លើ​ទឹកដី​កូរ៉េ​អស់​ជាច្រើន​ថ្ងៃ​ហើយ​ក្ដី តែ​ការងារ​ដែល​បាន​ធ្វើ​នៅ​ទីនោះ N.John បាន​បញ្ចេញ​ម្ដង​មួយ​ៗ។ ដូច​កាលពី​យប់មិញ​តារា​ចម្រៀង​ដែល​មាន​ឈាម​ជ័រ​ខ្មែរ​រូប​នេះ បាន​ទម្លាក់​វីដេអូ​រាំ​ជាមួយ​សមាជិក 1 Million Dance Studio ដែល​មាន​គណនី Instagram d0heekim និង​ឈ្មោះ​ពិត 도희/Dohee។

ក្បាច់ «Pop-Out» ដែល N.John រាំ​ជាមួយ​ស្រី​ស្រាត Dohee ពិតជា​ទទួល​បាន​ការ​ចាប់អារម្មណ៍ ព្រោះ​អ្នក​ទាំង ២​សុទ្ធតែ​ពូកែ​រាំ និង​មាន​ភាព​រស់រវើក​ស៊ី​គ្នា។ ទាំង​អ្នក​គាំទ្រ​ខ្មែរ និង​កូរ៉េ ពិតជា​សប្បាយ​ចិត្ត​ពេល​ឃើញ N.John និង Dohee សហការ​គ្នា ហើយ​ក្រៅពី Dohee ហើយ​អ្នក​គាំទ្រ​ក៏​បាន​លើក​ឡើង​ថា បើ​មាន​សមាជិក​ដទៃ 1 Million Dance Studio សហការ​ជាមួយ​កូន​ខ្មែរ​រូប​នោះ​ទៀត​មិន​ដឹង​ល្អ​យ៉ាង​ណា។

N.John ឬ សុវត្ថិ មុនីនាគ ទៅ​កូរ៉េ​លើក​ទី១​ក្នុង​នាម​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​សហការ​ជាមួយ​ក្រុម​រាំ​ល្បី​ៗ​ដែល​ធ្លាប់​បង្កើត​ក្បាច់​រាំ និង​ឲ្យ​រាំ​ឲ្យ​ក្រុម K-Pop ល្បី​ៗ​ជាច្រើន៕

វីដេអូ៖ https://www.instagram.com/p/DZm3yq8h14y/

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា