បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ទីបំផុត «Sweet Love» N.John ft Ebenezer ចេញ MV ជាផ្លូវការហើយ ចម្រៀងក៏ពីរោះ ក្បាច់រាំពិតជាឡូយខ្លាំង

ទីបំផុត «Sweet Love» N.John ft Ebenezer ចេញ MV ជាផ្លូវការហើយ ចម្រៀងក៏ពីរោះ ក្បាច់រាំពិតជាឡូយខ្លាំង

ការ​ទន្ទឹង​រង់ចាំ MV បទ «Sweet Love» របស់​កូនប្រុសទី២​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីនាគ និង​តារា​រ៉េប​អាមេរិក Ebenezer មក​ដល់​ទី​បញ្ចប់​ហើយ ដោយ​អំឡុង​ម៉ោង ១២​ថ្ងៃ​ត្រង់​ថ្ងៃ (ម៉ោង​កម្ពុជា) ១៨ ខែ​សីហា ឆ្នាំ ២០២៥ នេះ N.John បាន​បង្ហោះ​ទាំង​នៅ​ក្នុង YouTube ព្រម​ទាំង Facebook។

បទ «Sweet Love» ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​តាំង​ពី​ចេញ​ដំបូង​ប៉ុន្មាន​ខែ​មុន​មក​ដល់​ពេលនេះ នៅតែ​ផ្ទុះ​ការ​ស្ដាប់​បន្ត​ទៀត។ ដោយ «Sweet Love» លើក​នេះ​គឺជា​ការ​សហការ​គ្នា​រវាង N.John និង​អ្នក​ផលិត និង​អ្នកនិពន្ធ Ebenezer។ MV បទ «Sweet Love» មិន​ត្រឹម​តែ​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​របស់ N.John ឡើយ ហើយក៏​​​បង្ហាញ​ឲ្យ​ឃើញ​ភាព​អស្ចារ្យ​នៃ​សម្ភារៈ​ទំនើប​ទាំង​ឡានស៊េរីទំនើប និង​យន្តហោះ​ឯកជន​ដែរ។

នេះ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ទាំង​សមត្ថភាព និង​លទ្ធភាព អ្នក​គាំទ្រ​អាច​ឃើញ​យ៉ាង​ច្បាស់​ថា សុវត្ថិ មុនីនាគ ឬ N.John ស័ក្ដិសម​ជា​តារា​លំដាប់​ពិភពលោក​បាន។ N.John បាន​ចាកចេញ​ពី​មាតុភូមិ​កំណើត តាម​រក​ក្ដី​ស្រមៃ​លើ​ទឹកដី​អាមេរិក​តែ​ម្នាក់ឯង ដោយ​បាន​ចូល​សាលា​ហ្វឹកហាត់​នៅ Milennium Dance Complex។

អ្នក​គាំទ្រ​ពី​កម្ពុជា​មាន​មោទនភាព ចំពោះ N.John ដែល​អាច​សហការ​ធ្វើ​បទ​ចម្រៀង​ជាមួយ អាមេរិក Ebenezer ទាំង​ជា​ផលិតករ អ្នក​រ៉េប និង​អ្នកនិពន្ធ ហើយ​ក៏​អាច​នាំ​កម្ពុជា​បាន​ដល់​អន្តរជាតិ ហើយ​សាសន៍​ដទៃ​ក៏​កាន់តែ​ស្គាល់​ច្បាស់​ពី​​ខ្មែរ។ «Sweet Love» ដែល​ច្រៀង​រួម​គ្នា​រវាង N.John និង Ebenezer ពិតជា​ពីរោះ សំឡេង​តារា​ប្រុស​ទាំង ២ ផ្អែម​សឹងតែ​ដូច​គ្នា​តែម្ដង។

គួរ​បញ្ជាក់​ថា Ebenezer ជា​បុគ្គល​ល្បីល្បាញ​ក្នុង​វិស័យ​ចម្រៀង R&B នៅ​អាមេរិក។ Ebenezer ធ្លាប់​​រួម​ការងារ​ជាមួយ​កំពូល​តារា​ចម្រៀង​ជាច្រើន​ទាំង​នៅ​អាមេរិក ​អង់គ្លេស និង​នៅ​ក្នុង​វិស័យ K-pop។ ក្នុង​នោះ​មាន Jeremih, Ty Dolla $ign, REMA, Lil Durk, Ashnikko, Stefflon Don, Mahalia, Tion Wayne, Darkoo, Duke dumont ចំណែក​ក្រុម K-Pop វិញ មាន BTS, NCT127, EXO , WayV៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា