N.John ត្រៀម​បង្ហាញ​វត្តមាន​ម្ដង​ទៀតនៅ​កូរ៉េក្នុង​កម្មវិធីផ្លូវ​ការ​របស់ស្ថានទូត​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
N.John ត្រៀម​បង្ហាញ​វត្តមាន​ម្ដង​ទៀតនៅ​កូរ៉េក្នុង​កម្មវិធីផ្លូវ​ការ​របស់ស្ថានទូត​

N.John ត្រៀម​បង្ហាញ​វត្តមាន​ម្ដង​ទៀតនៅ​កូរ៉េក្នុង​កម្មវិធីផ្លូវ​ការ​របស់ស្ថានទូត​

ចេញ​ទៅ​សម្ដែង​នៅ​កូរ៉េ​លើក​នេះ N.John ទទួល​បាន​ការ​អញ្ជើញឱ្យចូល​ចួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​ឱកាស​នៃ​ការ​សម្ដែង​ក្នុង​កម្មវិធី​ធំៗ​របស់​ស្ថានទូត ជា​ពិសេស​សម្រាប់​កម្មវិធី​ផ្លូវ​ការ​មួយ​នា​ឆ្នាំ​ក្រោយ​នេះ។

Advertisement

កាល​ពី​ថ្ងៃ​ទី ២៨ ខែ ឧសភា ឆ្នាំ ២០២៦ តារា​ចម្រៀង​មាន​ឈាម​ជ័រ​ជា​ខ្មែរ លោក N’ John បាន​ចូល​ចួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកឧត្ដម ឃួន ផុនរតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ខណៈ​តារា​ចម្រៀង​រូប​នេះ​​ត្រូវ​បាន​អញ្ជើញ​មក​សម្ដែង​ក្នុង​កម្មវិធី​មួយ​ក្នុង​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ។

ឱកាស​នៃ​ជំនួប​នេះ អ្នក​គ្រប់គ្រងក្រុមហ៊ុន Circa 13 Music បាន​បង្ហាញ​គោល​ជំហរ​ក្នុង​ការ​បន្ត​កិច្ច​សហការ​ជា​មួយ​ក្រុម​ហ៊ុន​សិល្បៈ​កម្សាន្ត​របស់​កូរ៉េ​ដើម្បី​ឱ្យ N.John មាន​ឱកាស​សម្ដែង​កាន់​តែ​ច្រើន​បន្ថែម​ទៀត ណាមួយ​លោក​ក៏​ចង់​ជំរុញ​ប្រជាប្រិយភាព​របស់​តារា​ប្រុស​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​រូប​នេះ​ឱ្យ​កាន់​ល្បីល្បាញ​ និង​ផុលផុស​លើ​ទឹក​ដី​នៃ​ប្រទេស​កូរ៉េ និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

ជាមួយ​គ្នា ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវមោទកភាពដែលបានឃើញតារាចម្រៀងខ្មែរឡើងសម្តែងលើឆាកអន្តរជាតិនិង​សង្ឃឹម​ថា N.John អាចធ្វើការសហការដើម្បីចូលរួមសម្តែងក្នុងកម្មវិធីធំៗរបស់ស្ថានទូត ជា​ពិសេស​សម្រាប់​ឆ្នាំ​ក្រោយ​ដែល​ជា​ឆ្នាំ​ពិសេស​នៃ​ទំនាក់ទំនង​ការ​ទូត​គម្រប់ ៣០ ឆ្នាំ រវាង​ប្រទេស​កម្ពុជា-កូរ៉េ ៕

រូបភាព ៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា