ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​បាន​ការ​គាំទ្រ និង​ស្រលាញ់​ចូលចិត្ត​ខ្លាំង ពី​សំណាក់​ម្ចាស់​ផ្ទះ។

កាលពី​ម្សិលមិញ​ថ្ងៃ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ កម្មវិធី Miss Teen Icon International 2026 ឈាន​ចូល​ដល់​វគ្គ​ការ​ប្រកួត​វគ្គ​បឋម មាន​បង្ហាញ​ឈុត​តំណាង​ជាតិ, Talent Show និង Kebaya ឈុត Indonesia។ ដែល​ទាំង ៣ វគ្គ ល្អហួស ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់អារម្មណ៍​ខ្លាំង។

ព្រោះ​ថា ឈុត​របស់​បវរកញ្ញា​ខ្មែរ​វ័យ ១៨ ឆ្នាំ រូប​នេះ​មួយ​ណា​ក៏​អស្ចារ្យ​ដែរ។ ដោយ​ឈុត​តំណាង​ជាតិ ជូរី ល្អហួស បាន​យក​នូវ​សម្បត្តិ​វប្បធម៌​បន្សល់​ទុក​តាំងពី​ដូនតា​ដោយ​យក​ឈុត​អប្សរា និង​ប្រាសាទ​អង្គរវត្ត​មាន​ព្រះ​អាទិត្យ​រះ​ចំ​កំពូល​ប្រាង្គ និងរូបភាពកសិករធ្វើដំណាំស្រូវបញ្ចូលគ្នាតែមួយ និងដាក់ឈ្មោះ​​ថា “នារី​កសិករ​នៃ​ដែន​ដីមាស អប្សរា​មហានគរ​”។ មិនតែប៉ុណ្ណោះ ល្អហួស ក៏បានបន្ថែមស្បៃខ្មែរដ៏ប្រណីត និងផ្ចិតផ្ចង់ពីព្យួរបង្ហាញ​ច្បាស់​ៗថា ខ្មែរជា​ប្រទេស​មាន​វប្បធម៌​ដ៏​សម្បូរបែប។

ដំណាំស្រូវនៅប្រទេសកម្ពុជា មានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយ ដោយមានការចងក្រង និងភស្តុតាងបុរាណវិទ្យាបញ្ជាក់ថា បានចាប់ផ្តើមដាំដុះតាំងពីអំឡុងពេល ២ ៦០០ ទៅ ៥ ០០០ ឆ្នាំមុនគ្រិស្តសករាជ តាមរយៈការរកឃើញនៅស្ថានីយបុរាណវិទ្យា សំរោងសែន ខេត្តកំពង់ឆ្នាំង។ មួយ​វិញ​ទៀត​ប្រាសាទ​អង្គរវត្តដែលជាអច្ឆរិយវត្ថុទាំង ៧ ក្នុងលោក ដែល​មានចម្លាក់​អប្សរាជុំវិញ ក៏ជាមរតកដ៏អស្ចារ្យ គ្មានអ្វីអាចកាត់ថ្លៃបានផងដែរ។

នេះហើយជាឈុតតំណាងជាតិ ដែលមានគំណិតច្នៃប្រតិដ្ឋបំផុតដែល Miss Teen Icon Cambodia 2026 ជូរី ល្អហួស និងក្រមការងារបានរៀបចំ​យក​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ។

ជូរី ល្អហួស ពេលនេះ​ក៏​កំពុង​ត្រូវ​បាន​នាំ​មុខ​បណ្ដោះអាសន្ន​ក្នុង​ការ​បោះឆ្នោត។ សម្រាប់​វីដេអូ​កាលពី​ម្សិលមិញ​របស់​នាង មាន​អ្នក​មើល ល្អហួស ច្រើន​ជាង​បេក្ខភាព​ដទៃ ដែល​នេះ​បញ្ជាក់​ថា ប្រជាប្រិយភាព​នាង​ពិតជា​មិន​ធម្មតា​នោះ​ទេ សូម្បី​តែ​ប្រជាជន​ឥណ្ឌូណេស៊ី​ក៏​ពេញ​ចិត្ត​នឹង​អត្តចរិត​បវរកញ្ញា​ខ្មែរ​រូប​នេះ​ដែរ។

សម្រាប់​អ្នក​គាំទ្រ​ក្នុង​ស្រុក​ឯណោះ​វិញ បាន​សហការ​គ្នា​ល្អ ម្នាក់​ៗ​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ​បោះឆ្នោត​ឲ្យ​Miss Teen Icon Cambodia 2026 ជូរី ល្អហួស ដែល​ការ​បោះឆ្នោត​នឹង​ត្រូវ​បញ្ចប់​ម៉ោង ៥ ល្ងាច​ថ្ងៃ ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ នេះ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា