មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់ ព្រោះ​តែ​ការ​ជ្រើសរើស​ក្រុមការងារ​ត្រូវ និង​មាន​រូបរាង​សមសួន​ស្រាប់​ទៀត។

Advertisement

សម្រាប់​ឆ្នាំ​ថ្មី​នេះ​ដែរ ដើម្បី​កំពូល​តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់​កម្ពុជា​មិន​បាន​អាក់ខាន​ឡើយ ដោយ​គ្រង​ឈុត​ជា​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាង «រាក្យសាទេវី» យ៉ាង​ស្រស់​ស្អាត និង​សមសួន​បំផុត។ មិន​ថា​កាយវិការ មិន​ថា​ទឹកមុខ​ឡើយ ឱក សុគន្ធកញ្ញា បាន​បង្ហាញ​ស័ក្ដិសម ហើយ​មូលហេតុ​មកពី​តារា​ស្រី​រូប​នេះ​ជា​សិល្ប​ការិនី​បុរាណ ដែល​បាន​សិក្សា​រៀន​សូត្រ​មាន​បាត​គ្រឹះ​ពី​សាលា​វិចិត្រ​សិល្បៈ​ស្រាប់។

រូបភាព​តែង​តួ​ជា​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម ព្រះនាង «រាក្យសាទេវី» បុត្រី​ទី​៣​នៃ​កបិល​មហាព្រហ្ម​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ បើ​ទោះ​ជា​មិន​ស្ថិត​ក្នុង​ទម្រង់​ដើម ១០០ ភាគរយ​ក៏​ដោយ តែ​ជា​បែប digital និង​មាន​អក្សរ​យ័ន្ត​ខ្មែរ​ទៀត​ផង។

ការ​បំផុស​គំនិត និង រួម​បញ្ចូល​ភាព​ច្នៃ​ប្រតិដ្ឋ​ថ្មី មិនមែន​ជា​អ្វី​ដែល​ជួយ​ឲ្យ កញ្ញា មើល​ទៅ​អស្ចារ្យ​ឡើយ តែ​ដោយសារ​តែ​ទេពកោសល្យ និង​ភាព​ប៉ិនប្រសព្វ​ដោយ​ខ្លួនឯង បូករួម​រូប​សម្រស់​ស្រស់​ស្អាត ធ្វើឲ្យ​រូបភាព​នីមួយ​ៗ​របស់​តួអង្គ​ដែល ឱក សុគន្ធកញ្ញា គ្រង​ជា​តំណាង​ទេវតា​មហា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំ ឆ្នាំ​មមី ព្រះនាម ព្រះនាង «រាក្យសាទេវី» ស្អាត​ប្លែក​ខុស​ពី​អ្នក​ដទៃ៕

រូបភាព៖ Aok Sokunkanha

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា