ឆ្នាំថ្មី ឱក សុគន្ធកញ្ញា លេងស្ទីល៍កាន់តែទាន់សម័យ និងមើលទៅក្មេងជាងវ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំថ្មី ឱក សុគន្ធកញ្ញា លេងស្ទីល៍កាន់តែទាន់សម័យ និងមើលទៅក្មេងជាងវ័យ

ឆ្នាំថ្មី ឱក សុគន្ធកញ្ញា លេងស្ទីល៍កាន់តែទាន់សម័យ និងមើលទៅក្មេងជាងវ័យ

រហស្សនាម ឱក សុគន្ធកញ្ញា តារា​ស្រី​កំពូល Fashion ពិតជា​មិន​ខុស​មែន ដោយ​ការ​ជ្រើសរើស​ឈុត​នីមួយ​ៗ​ច្បាស់​ណាស់​ថា​នឹង​ធ្វើ​ឲ្យ​តារា​ចម្រៀង​ស្រី​វ័យ ៣៨ ឆ្នាំ​រូប​នេះលេចធ្លោ និង​ស្អាត​ប្លែក។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ម្ចាស់​បទ «យុត្តិធម៌​គ្មាន​ទេ​សម្រាប់​អ្នក​ស្មោះ» តែងតែ​មាន​ការ​ផ្លាស់ប្ដូរ​ការ​តុបតែង​ខ្លួន​ជានិច្ច ដែល​នេះ​ហើយ​ជាហេតុធ្វើឲ្យ កញ្ញា ទទួល​បាន​ការ​ចាប់អារម្មណ៍​លើស​គេ​ឯង។

Advertisement

សម្រាប់​ឆ្នាំ​ថ្មី​ ២០២៦ នេះ​ដែរ ឱក សុគន្ធកញ្ញា បាន​តារា​ស្រី​សាច់​ចាំ​មិន​ចេះ លេង​ស្ទីល៍​ខោ​ជើង​ធំហោប៉ៅ ៦ ខោខោវប៊យ និង​អាវ​ដៃ​តូច ដោយ​សក់​វិញ​ក៏​ជា​ម៉ូដ​ដែល​យុវវ័យ​សម័យ​ថ្មី​ពេញ​និយម​ផង​ដែរ ដោយ​មូល​រួញ​ភ្លី​ធំ និង​មាន​បន្ថែម​ដង្កៀប​តូច​ៗ ឬ​ក្រង​សក់​តូច​ៗ​ទម្លាក់​ទៀត។

នា​ឆ្នាំ​ថ្មី ២០២៦ កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា វ័យ​ក៏​មិន​តិច​ដែរ តែ​អ្នកនាង​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​មើល​ឃើញ​ថា អាយុ​ពិតជា​គ្រាន់តែ​ជា​តួលេខ​តែ​ប៉ុណ្ណោះ។ មិន​ថា​សម្រស់ មិន​ការ​លេង​ម៉ូដ​ស្លៀកបំពាក់​ឡើយ អ្នក​ម្ដាយ​កូន​ប្រុស ២ រូប​ម្នាក់​នេះ សឹងតែ​ធ្វើឲ្យ​គេ​ច្រឡំ​ថា​ជា​បងស្រី​របស់​កូន​ៗ​ទៅ​វិញ។

ព្រោះ កញ្ញា មើល​ទៅ​កាន់តែ​ស្អាត​ជាង​កាល​នៅ​លីវ រូបរាង​នៅ​តែ​សមសួន​គ្រប់​ទម្រង់​សម្លៀកបំពាក់​ទៅ​វិញ។ បើ​និយាយ​ពី​ការ Makeup វិញ កញ្ញា បានជ្រើសរើស​ Style ស៊ិចស៊ី ពិតជា​សម​នឹង​សម្លៀកបំពាក់​នីមួយ​ៗ។ បើ​ទោះ​ជា​បច្ចុប្បន្ន​មាន​តារា​ពន្លក​ថ្មី​ទាំង​ប្រុស​ទាំង​ស្រី រះ​មក​​កាន់តែ​ច្រើន តែ ឱក សុគន្ធកញ្ញា ដែល​ជា​តារា​បាត​គ្រឹះ​ពី​សាលា​វិចិត្រ​សិល្បៈនោះ នៅតែ​ក្ដោប​​បាន​ការងារ​មិន​ដាច់​ឡើយ ទាំង​ខនសឺត និង​ច្រៀង​តាម pup។

​និយាយ​ពី​ទេពកោសល្យ​សិល្បៈ ច្រៀង​ រាំ បុរាណ សម័យ​ ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​ដែល​អាច​ធ្វើ​បាន​គ្រប់​យ៉ាង និង​មាន​ភាព​ល្អ​ឥតខ្ចោះ​ទៀត​ផង បូករួម​សំនួន​វោហារសព្ទពីរោះ មិនចេះ​រីងស្ងួត​ ផ្អែម លោម ទស្សនិកជន ជា​កត្តា​មួយ​ជួយ​រក្សា​ទំនាក់ទំនង​អ្នក​គាំទ្រ​គ្រប់​វ័យ​បាន​យ៉ាង​ងាយ​ស្រួល៕

រូបភាព៖ Aok Sokunkanha និង Summer

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា