បវរកញ្ញា Nguyễn Huỳnh Kim Duyên ដូចមិនអស់ចិត្តពីស្រុកខ្មែរសោះ បង្ហោះរូបភាពវីដេអូជាហូរហែនៅសៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បវរកញ្ញា Nguyễn Huỳnh Kim Duyên ដូចមិនអស់ចិត្តពីស្រុកខ្មែរសោះ បង្ហោះរូបភាពវីដេអូជាហូរហែនៅសៀមរាប

បវរកញ្ញា Nguyễn Huỳnh Kim Duyên ដូចមិនអស់ចិត្តពីស្រុកខ្មែរសោះ បង្ហោះរូបភាពវីដេអូជាហូរហែនៅសៀមរាប

បើ​ទោះ​ជា​បវរកញ្ញា Nguyễn Huỳnh Kim Duyên បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ហើយ​ក៏​ដោយ តែ 2nd Runner-Up Miss Supranational 2022 រូបនេះ ហាក់​ដូច​មិន​អស់​ចិត្ត​ពី​ប្រទេស​កម្ពុជា​សោះ ដោយ​នាង​នៅតែ​បង្ហោះ​រូបភាព វីដេអូ​គ្រា​មក​​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់។

Advertisement

នៅ​លើ​បណ្ដាញ​សង្គម​របស់​បវរកញ្ញា Nguyễn Huỳnh Kim Duyên បាន​បង្ហាញ​ពី​សកម្មភាព​ជាច្រើន​កាលពី​នាង​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា ពិសេស​ក្នុង​ខេត្ត​សៀមរាប​តែម្ដង។ មិត្ត​សម្លាញ់​របស់​កញ្ញា អ៊ិន លក្ខិណា រូប​នេះ​បាន​បង្ហោះ​រូបភាព​នៅ​ប្រាសាទ​អង្គរ​វត្ត ដោយ​បរិយាយ​ថា “វា​ពិត​ជា​បទពិសោធន៍​ដ៏​គួរ​ឱ្យ​ចងចាំ​មួយ ដែល​បាន​ឃើញ​សម្រស់​ដ៏​អស្ចារ្យ​នៃ​ប្រាសាទ​អង្គរវត្ត​នៅ​ពេល​ថ្ងៃ​រះ“។

បវរកញ្ញា​វ័យ ៣០ ឆ្នាំ​រូប​នេះ បាន​រៀបរាប់​បន្ត​ទៀត​ថា “នេះ​មិន​ត្រឹមតែ​ជាទី​សម្គាល់​ដ៏​ល្បីល្បាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​ដែល Duyen តែងតែ​​ចង់​ទៅ​ទស្សនា​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ផង​ដែរ។ ហើយ​នៅ​ពេល​ដែល​នៅ​ទី​នេះ Duyen មាន​អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង អំពី​ថាមពល​ពិសេស – ទាំង​សន្តិភាព និង​ជ្រាលជ្រៅ ដូចជា​កំពុង​រក្សា​ស្លាកស្នាម​នៃ​ពេលវេលា និង​វប្បធម៌​ជាច្រើន​សតវត្សរ៍​មក​ហើយ“។

កញ្ញា Kim Duyên បាន​មក​កម្សាន្ត​នៅ​កម្ពុជា​អំឡុង​ថ្ងៃ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ហើយ​ក៏​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ បន្ទាប់​ពី​ចប់​កម្មវិធី។ បវរកញ្ញា​វៀតណាម​រូប​នេះ​ក៏​បាន​អរគុណ​ទៅ​ដល់​សម្លាញ់ គឺ​កញ្ញា លក្ខិណា ​ដែលបានមើលថែ​នាង​យ៉ាងល្អ​ពេញ​មួយ​ដំណើរ​កម្សាន្ត​កន្លង​ទៅ​នោះ និង​​បំពេញ​បំណងប្រាថ្នា”មើលថ្ងៃរះនៅអង្គរវត្ត”។

អ្វីដែលធ្វើឱ្យវាកាន់តែមានអត្ថន័យគឺការអាចឡើងដល់កំពូលអង្គរវត្ត ជា​កន្លែង​ដែល Nguyễn Huỳnh Kim Duyên មាន​អារម្មណ៍​ថា​មាន​ថាមពល​វិជ្ជមាន។ 2nd Runner-Up Miss Supranational 2022 បន្ត​នាង​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​ពេលវេលា​ដ៏​អស្ចារ្យ​នា​លើ​ទឹកដី​អង្គរវត្ត៕

រូបភាព៖ Nguyễn Huỳnh Kim Duyên

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា