ទស្សនីយភាព​ការហាត់សមក្បួនដង្ហែនគរសង្រ្កាន្ត រួមទាំងការតុបតែងលម្អដ៏ប្រណិត​នៅផ្លូវថ្មើរជើងភ្នំពេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទស្សនីយភាព​ការហាត់សមក្បួនដង្ហែនគរសង្រ្កាន្ត រួមទាំងការតុបតែងលម្អដ៏ប្រណិត​នៅផ្លូវថ្មើរជើងភ្នំពេញ

ទស្សនីយភាព​ការហាត់សមក្បួនដង្ហែនគរសង្រ្កាន្ត រួមទាំងការតុបតែងលម្អដ៏ប្រណិត​នៅផ្លូវថ្មើរជើងភ្នំពេញ

បរិយាកាសនៅរាជធានីភ្នំពេញកំពុងពោរពេញដោយភាពរស់រវើក ខណៈកាលពីថ្ងៃទី១២ ខែមេសា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ រួមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាចូលរួមដើរលេងកម្សាន្ត និងទស្សនាទស្សនីយភាពនានា មុនពេលឈានចូលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

Advertisement

នៅតាមតំបន់សំខាន់ៗ ដូចជា តំបន់វត្តភ្នំ និងតំបន់ផ្លូវថ្មើរជើងតាមមាត់ទន្លេ សកម្មភាពកម្សាន្ត និងការតុបតែងលម្អត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ដោយមានភ្លើងពណ៌ចម្រុះ ការតាំងបង្ហាញសិល្បៈ និងកន្លែងថតរូប ដែលទាក់ទាញអ្នកចូលរួមយ៉ាងច្រើន។ ជាមួយគ្នានេះផងដែរ ការហាត់សមក្បួនដង្ហែ “នគរសង្រ្កាន្ត” ក៏ត្រូវបានរៀបចំយ៉ាងមមាញឹក ដោយមានការចូលរួមពីក្រុមយុវជន និងសិល្បករ ដើម្បីបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរ និងលើកស្ទួយអត្តសញ្ញាណជាតិ ក្នុងព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ។

អាជ្ញាធរបានអំពាវនាវឱ្យមានការតុបតែងទីកន្លែងសាធារណៈ ស្ថាប័ន និងអាជីវកម្មផ្សេងៗ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងលើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ ខណៈសន្តិសុខ និងសណ្តាប់ធ្នាប់ត្រូវបានពង្រឹង ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខណៈកម្មវិធីសង្ក្រាន្ត និងព្រឹត្តិការណ៍ពាក់ព័ន្ធនៅរាជធានីភ្នំពេញ ត្រូវបានពង្រីកឱ្យមានរយៈពេលជាច្រើនថ្ងៃ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក ៕

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា