អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក​។

Advertisement

Collection KALKIN S/S 2026 ​ត្រូវ​បាន​អ្នកច្នៃម៉ូដ​ល្បីឈ្មោះ​មក​ពី​ខេត្តពោធិ៍សាត់​រូបនេះ នាំ​យក​មក​ដើរ​បង្ហាញ​ម៉ូដ ​បង្អួត​សម្រស់​ដ៏ស្រស់​ឆើតឆាយ​នៅសណ្ឋាគារ Hyatt Regency Phnom Penh។ អូលីវ៉ា គង់ ថា​នេះជា C​ollection​ ថ្មីរបស់ប្រេន​ KALKIN របស់​លោក​ដែល​ច្នៃឡើងយ៉ាង​ពិសេស​សម្រាប់​ពាក់កណ្តាល​ឆ្នាំ២០២៦​។ ដោយ​មាន​ការ​សហការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី ​សណ្ឋាគារ Hyatt Regency Phnom Penh ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ដ៏ប្រណីត​ មានរចនាបថសម័យអាណានិគមបារាំង រួម​បញ្ចូល​ជាមួយ​រចនាបថ​សម័យ​ទំនើប​ដ៏​ថ្មី​នេះ ​ធ្វើឱ្យ​លោក​នឹកឃើញដល់ការច្នៃឈុតសម្លៀកបំពាក់បែបនារីសម័យថ្មី ឆ្លុះ​បញ្ចាំង​ពីភាពទំនើប ស៊ីវិល័យ ​និងភាពជឿជាក់របស់ស្ត្រីក្នុងយុគសម័យថ្មី។

Collection ថ្មីទាំង ​២៥​ ឈុត ​របស់ អូលីវ៉ា សុទ្ធ​តែ​បង្ហាញពី​រសជាតិភាពនៃភាពទាន់​សម័យ​ និង​ភាព​ឆើតឆាយ សមនឹងស្ត្រី​ដែល​មាន​ទំនុក​ចិត្ត​ និង​បុគ្គលិក​លក្ខណៈ​លេចធ្លោ​ជា​និមិត្ត​រូបនៃ​ស្ត្រីសម័យថ្មី។ អ្នកច្នៃម៉ូដ​ល្បី​ឈ្មោះ​កម្ពុជា​ធ្លាប់បង្ហាញខ្លួននៅកម្រាលព្រំ្រកហម កានដឹង​ថា Collection​ ថ្មីនេះចំណាយពេលធ្វើប្រមាណជាង ១ ខែប៉ុណ្ណោះ​ ពោល​គឺ​ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៩ ឆ្នាំ​២០២៦​ (2026 Cannes Film Festival) ប្រទេសបារាំង កាលពីអំឡុងខែឧសភា កន្លង​ទៅ។

អូលីវ៉ា រំលឹកថា ​ការចូលរួមដើរកម្រាលព្រំក្រហមមហោស្រពភាពយន្តទីក្រុងកាន​ ធ្វើឱ្យ​មើល​ឃើញ​កាន់​តែច្បាស់​ពីភាពរស់រវើក ​និងភាពអស្ចារ្យនៃស្នាដៃម៉ូដរបស់អ្នកច្នៃម៉ូដកម្ពុជា​ ដែល​មាន​សមត្ថភាព​ខ្ពស់អាច​ទាក់ទាញ​ក្រសែ​ភ្នែកពិភពលោក​ឱ្យងាក​មកចាប់​អារម្មណ៍គ្រប់ៗគ្នា រហូត​ធ្វើឱ្យ​ប្រទេសជិតខាងយើងក្តៅក្រហាយចេញមកកាត់តរូបភាពបែបអវិជ្ជមានផ្សេងៗ ដែល​សកម្មភាព​ទាំងនេះ​បង្ហាញ​ពី​សីលធម៌ និង​កម្រិត​ចំណេះដឹង​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​អស់​ទាំងនោះ ខណៈដែលកម្ពុជា​បានបង្ហាញពី​កិត្យានុភាព​នៃការច្នៃម៉ូដ​ដ៏អស្ចារ្យ​បង្ហាញ​ទៅ​កាន់​ពិភពលោក។

ជំហានបន្ទាប់​ ក្រោយ​ជោគជ័យ​លើ​ការបង្ហាញម៉ូដនៅសណ្ឋាគារ​ Hyatt Regency ​នាពេលនេះ អ្នក​ច្នៃម៉ូដ​ល្បី​ឈ្មោះ​កម្ពុជា​ អូលីវ៉ា គង់ ​ត្រៀមបង្កើត​ព្រឹត្តិការណ៍​ Fashion Show ដ៏​ធំ​សម្បើម​មួយ​ទៀត ​នៅចុងឆ្នាំ២០២៦ ​ដោយ​លោក​ត្រៀមច្នៃ​ឈុត​សម្លៀក​បំពាក់​ប្រមាណ ​១០០ ឈុត សុទ្ធ​សឹង​ជាឈុត​ប្រណីត និង​មានអត្ថន័យជ្រាលជ្រៅហើយបង្ហាញក្បូរក្បាច់ ​សិល្បៈ វប្បធម៌ និង​អត្ត​សញ្ញាណជាតិ​ខ្មែរ​ តាមរយៈក្រណាត់​ គ្រឿងអលង្ការ ​និង​ការរចនាតុបតែងលម្អជាដើម។

លោក​សង្ឃឹមថា តាមរយៈកម្មវិធី Fashion Show នានាដែលធ្លាប់បានរៀបចំ និង​គ្រោង​រៀប​ចំ​នា​ពេលខាងមុខនេះ នឹង​អាច​ជួយ​ជំរុញ​វិស័យច្នៃម៉ូដកម្ពុជា​ឱ្យ​មាន​ភាពរីក​ចម្រើន​លូតលាស់​ឆ្ពោះ​ទៅ​ការ​ប្រកួត​ប្រជែង​លើទីផ្សារអន្តរជាតិ។ ទោះ​ការងារ​មមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកច្នៃម៉ូដ​រូបនេះ ​នៅតែមានចិត្តចង់ជួយជ្រោមជ្រែងកិច្ចការងារសង្គមជាតិ តាម​លទ្ធភាព​ដែលអាច​ធ្វើទៅ​បាន ​ពិសេសការកៀរគរប្រមូលថវិកាដើម្បីបរិច្ចាគទៅទីកន្លែងខ្វះខាត ឬមន្ទីរពេទ្យនានា ដូច​​អ្វីដែល​លោកធ្លាប់ធ្វើ៕

រូបភាព៖ Oliva Kong និង​ ទឹម រដ្ឋា

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា