មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង! អូលីវ៉ា គង់ ទម្លាយ​ភស្តុតាងគ្រប់យ៉ាង ​​ក្រោយ​រងការ​លាប​ពណ៌ពីជន​ជាតិ​ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង! អូលីវ៉ា គង់ ទម្លាយ​ភស្តុតាងគ្រប់យ៉ាង ​​ក្រោយ​រងការ​លាប​ពណ៌ពីជន​ជាតិ​ថៃ

មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង! អូលីវ៉ា គង់ ទម្លាយ​ភស្តុតាងគ្រប់យ៉ាង ​​ក្រោយ​រងការ​លាប​ពណ៌ពីជន​ជាតិ​ថៃ

បេសកកម្ម​​លើ​ទឹក​ដី​នៃ​ប្រទេស​បារាំង​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន របស់​អ្នក​ច្នៃ​ម៉ូត​កម្ពុជា អូលីវ៉ា គង់ បាន​បញ្ចប់​យ៉ាង​រលូន​ ដ្បិត​លោក​បាន​សម្រេច​ក្ដី​ស្រមៃ​ដ៏​ធំ​ក្នុង​ការ​នាំ​យក​ទង់​ជាតិ​ខ្មែរ​បង្ហាញ​​លើ​កម្រាល​ព្រំ​ក្រហម​ដោយ​មោទកភាព​បំផុត។

Advertisement



មហាជន​ប្រាកដ​ជា​បាន​ជ្រាប​នូវ​ដំណើរ​បេសកកម្ម​របស់ អូលីវ៉ា គង់ ក្នុង​ការ​នាំ​យក​ទង់​ជាតិ​ខ្មែរ​ទៅ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​មហោស្រពភាពយន្តកាន លើក​ទី​៧៩ លើ​ទឹក​ដី​នៃ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ ២០២៦ នេះហើយ។ បេសកកម្ម​លើក​ទី២នេះ អូលីវ៉ា នៅ​តែ​បន្ត​នាំ​យក​សិល្បៈ​វប្បធម៌​ខ្មែរ​ និង​ភាព​អស្ចារ្យ​របស់​កម្ពុជា​បង្ហាញ​លើ​ឆាក​អន្តរជាតិតាម​រយៈ​ការ​ច្នៃ​ម៉ូត​សំលៀកបំពាក់​ដែល​ប្រកប​ទៅ​ដោយ​អត្ថន័យ​ដ៏​សែន​ជ្រាលជ្រៅ​មិន​អាច​កាត់​ថ្លៃ​បាន​ដែលក្នុងនោះ​រួម​មាន​ឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ», ឈុត «ព្រះ​វិស្ណុ​ផ្ទំ» និង​ឈុត «ត្រីមត្ស្យៈបរមវិស្ណុលោក»។

ជាមួយ​គ្នា អូលីវ៉ា បាន​ប្រើ​វេទិកា​ដែល​ប្រមូល​ផ្ដុំ​ដោយ​បុគ្គល​ល្បីៗ​មក​ពី​ជុំវិញ​ពិភពលោក ទាំង​តួ​កុន​ល្បី ផលិតករ​ភាពយន្ត ព្រម​ទាំង​ម្ចាស់​ក្រុមហ៊ុន និង​ប្រ៊េន​ធំៗ លើ​ពិភពលោក បង្ហាញ​ប្រាប់​ថា​កម្ពុជា​ ជា​ប្រទេស​ស្លូត​ត្រង់ មិន​បៀតបៀន មិន​រំលោភ​បំពាន​ប្រទេស​ណា​មួយ​ឬ​អ្នក​ជិត​ខាង​របស់​ខ្លួន​ឡើយ។

ដោយ​ឡែក តាមរយៈការ​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​របស់​​គ្រូ​បង្វឹក​ដើរ​ម៉ូត​កម្ពុជា​រូប​នេះ ត្រូវ​បាន​សាមី​ខ្លួន​ទម្លាយ​ឱ្យ​មហាជន​បាន​ដឹង​បន្ថែម​នូវ​រឿង​រ៉ាវ​ក៏​ដូច​ជា​ភស្តុតាង​នៅ​ពី​ក្រោយ​ការ​លាប​ពណ៌​របស់​ជនជាតិ​សៀម​មក​កាន់​រូប​លោក ខណៈ​ដែល​ពួក​គេ​បាន​ប្រើប្រាស់​រូបភាព AI ដើម្បី​បន្លំ​ភ្នែក​មហាជន​ទាំង​នៅ​ថៃ​និង​កម្ពុជា ក៏​ដូច​ជា​អន្តរជាតិ​ដោយ​ពុំ​មាន​ខ្លឹម​សារ​ត្រឹម​ត្រូវ​ ថែម​ជា​រូប​ភាពបន្លំ​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។

ទស្សនា​វីដេអូ​ខាង​ក្រោម​របស់ អូលីវ៉ា គង់ ដើម្បី​បាន​ជ្រាប​កាន់​តែ​ច្បាស់​នូវ​រឿងរ៉ាវ​លាប​ពណ៌​របស់​ជន​ជាតិ​សៀម​មក​កាន់​កម្ពុជា៖

https://www.facebook.com/share/v/171TueM6Wy/

រូបភាព ៖ Oliva Kong

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា