អូលីវ៉ា គង់ ត្រៀមចូលរួមកម្មវិធីលំដាប់អន្តរជាតិ Cannes Film Festival ជាលើកទី២ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូលីវ៉ា គង់ ត្រៀមចូលរួមកម្មវិធីលំដាប់អន្តរជាតិ Cannes Film Festival ជាលើកទី២

អូលីវ៉ា គង់ ត្រៀមចូលរួមកម្មវិធីលំដាប់អន្តរជាតិ Cannes Film Festival ជាលើកទី២

ជា​អ្នក​ច្នៃ​ម៉ូត​និង​ជា​គ្រូ​បង្វឹក​ជំនាញ​ដើរ​ម៉ូត លោក សីហា ម៉ែន ឬ អូលីវ៉ា គង់ បង្ហាញ​ការ​ឈឺ​ចាប់​ចំពោះ​ការ​បំពាន និង​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ដែល​ជា​បច្ចាមិត្ត ជាមួយ​ការ​សន្យា​ថា​នឹង​ពាំនាំ​កម្ពុជា​បង្ហាញ​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ Cannes Film Festival 2026។

Advertisement

ការ​ត្រៀម​ខ្លួន​ក្នុង​ការ​បង្ហាញ​វត្តមាន​ជា​លើក​ទី២ ពី​សំណាក់​អ្នក​ច្នៃ​ម៉ូត​កម្ពុជា អូលីវ៉ា គង់ លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ២០២៦ បាន​កំពុង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្នុង​វិស័យ​ច្នៃ​ម៉ូត​រំភើប​និង​រង់ចាំ​មើល​ថា​ម្ចាស់​ប្រ៊េន KALKIN រូប​នេះ​នឹង​មាន​អ្វី​ប្លែក​សម្រាប់​បង្ហាញ​នៅ​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ​នា​លើក​នេះ។

តាម​រយៈ​ការ​ឆ្លើយ​ឆ្លង​តាម​រយៈ​សារ​អេឡិចត្រូនិក​ដោយ​ផ្ទាល់ លោក អូលីវ៉ា គង់ បាន​ប្រាប់ AMS ថា៖ «សម្រាប់​ការ​ចូល​រួម​នា​លើក​នេះ​លោក​ទទួល​បាន​ការ​អញ្ជើញ ដោយ​មាន​ម្ចាស់​ប្រ៊េន​ក្នុង​ស្រុក​ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ»។ ជាមួយ​គ្នា លោក​បាន​ឱ្យ​ដឹង​ទៀត​ថា៖ «ចូល​រួម​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន នា​លើក​ទី​២ នេះ លោក​ក៏​បាន​នាំ​យក​បវរ​កញ្ញា​កម្ពុជា​មួយ​រូប​ទៅ​ជាមួយ​ផង​ដែរ (តែ​សុំ​លាក់​ឈ្មោះ​សិន)»។ យ៉ាង​ណា​មិញ ចំពោះ​ពេល​វេលា ក៏​ដូច​ជា​​ការ​ច្នៃ​ឈុត​ចូល​រួម​យ៉ាង​ណា​នោះ អ្នក​ច្នៃ​ម៉ូត​ជំនាញ​របស់​កម្ពុជា​រូប​នេះ នឹង​អាប់ដេត​ជូន​នា​ពេល​ក្រោយ។

ក្នុង​ដំណើរ​ទៅ​កាន់​វេទិកា​អន្តរជាតិ​នា​ពេល​ខាង​មុខ​នេះ​ដែរ លោក អូលីវ៉ា គង់ ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​ឱ្យ​អន្តរជាតិ​បាន​ជ្រួត​ជ្រាប​កាន់​តែ​ច្បាស់ ជា​ពិសេស​លោក​នឹង​ពាំ​នាំ​សិល្បៈ វប្បធម៌ អរិយធម៌ និង​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភពលោកផងដែរ។

គួរ​ឱ្យ​ដឹង​បន្ថែម​ដែរ​ថា ត្បិត​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន Cannes Film Festival 2026 ជា​វេទិកា​អន្តរជាតិ​សម្រាប់​បុគ្គល​ក្នុង​វិស័យ​ភាពយន្ត ដូច​ជា​ផលិតករ ឬ​តួ​សម្ដែង​ក្នុង​ភាពយន្ត​ពាក់ព័ន្ធ ប៉ុន្តែ​វេទិកា​មួយ​នេះ​ក៏​ត្រូវ​បាន​ចាត់​ជា​កន្លែង​បង្ហាញ​ភាព​ច្នៃ​ប្រឌិត ជា​ពិសេស​លើ​សម្លៀក​បំពាក់​តែ​ម្ដង ហើយ​នេះ​គឺ​ជា​ឱកាស​សម្រាប់​អ្នក​ច្នៃ​ម៉ូត​កម្ពុជា​រូប​នេះ​ក្នុង​ការ​បង្ហាញ​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក​៕

រូបភាព ៖ អូលីវ៉ា គង់

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា