ស្រុះគ្នាណាស់! អ្នករកស៊ីក្នុងវិស័យអនឡាញបោះឆ្នោតឱ្យ ហ្វីយ៉ាតា សរុបទឹកប្រាក់ត្រួសៗជិត ២ ម៉ឺនដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រុះគ្នាណាស់! អ្នករកស៊ីក្នុងវិស័យអនឡាញបោះឆ្នោតឱ្យ ហ្វីយ៉ាតា សរុបទឹកប្រាក់ត្រួសៗជិត ២ ម៉ឺនដុល្លារ

ស្រុះគ្នាណាស់! អ្នករកស៊ីក្នុងវិស័យអនឡាញបោះឆ្នោតឱ្យ ហ្វីយ៉ាតា សរុបទឹកប្រាក់ត្រួសៗជិត ២ ម៉ឺនដុល្លារ

បណ្ដា​អ្នក​រក​ស៊ី​ក្នុង​វិស័យ​អនឡាញ​ជា​ច្រើន​នាក់​បាន​ប្រើ​ថវិកា​ផ្ទាល់​ខ្លួន​បោះ​ឆ្នោត​ឱ្យ​បវរ​កញ្ញា​កម្ពុជា ហ្វីយ៉ាតា ដើម្បី​បាន​ចូល​ក្នុង​ top ​ជ្រៅ​ណា​មួយ​នៅ​ក្នុង​កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក Miss Universe 2025 សរុប​ជា​ទឹក​ប្រាក់​ប្រមាណ​ជិត ២ ម៉ឺន​ដុល្លារ។

Advertisement

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បណ្ដា​អ្នក​ជំនួញ​ក្នុង​វិស័យ​អនឡាញ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​ចូលរួម​បោះ​ឆ្នោត​ឱ្យ ថៃ នារីសុជាតា បាន​ចូល​នៅ​ក្នុង​ថប់​ជ្រៅ​ក្នុង​កម្មវិធី​ប្រកួត Miss Universe ដោយ​មាន​ការ​រំពឹង​ថា Miss Universe Cambodia រូប​នេះ​នឹង​ទទួល​បាន​ពាន Miss People Choice ឬ​ក៏ top 30 នៃ​កម្មវិធី។ តាម​រយៈ​តួ​លេខ​នៃ​ចំនួន​ទឹក​ប្រាក់​ដែល​ទទួល​បាន​នា​ពេល​នេះ​គិត​ត្រួស​ៗ​ប្រមាណ​ជិត ២ ម៉ឺន​ដុល្លារ ដែល​ទឹក​ប្រាក់​ទាំង​នេះ​ទទួល​បាន​អ្នក​នៅ​ក្នុង​វិស័យ​អនឡាញ និង​អ្នកសិល្បៈខ្លះ ​ដែល​សុទ្ធ​សឹង​ជា​ម្ចាស់​ប្រ៊េន​ធំៗ​ដែល​មាន​ដូច​ជា៖

ទី១៖ លោក​ស្រី លោកស្រី ឡៃ ស៊ីយៀក ថៅកែ​ឡេ Miss Sunflower ក្នុង​ចំនួន​ទឹក​ប្រាក់ ៥​ពាន់​ដុល្លារ

ទី២៖ CEO Bella Brand ក្នុង​ចំនួន​ទឹក​ប្រាក់ ៥​ពាន់​ដុល្លារ

ទី៣៖ Oung Zellinich X Snow Blanc ក្នុង​ចំនួន​ទឹក​ប្រាក់ ៥​ពាន់​ដុល្លារ

ទី៤៖ តារា​ស្រី ទេព បូព្រឹក្ស ​ម្ចាស់​ប្រ៊េន​ទឹក​អប់ Atomix ក្នុង​ចំនួន ១ ​ពាន់​ដុល្លារ

ទី​៥៖ ម្ចាស់​ប្រ៊េន NC Nino Calista ក្នុង​ចំនួន ១​ពាន់​ដុល្លារ

ទី៦៖ Srey Narourm ម៉ែរួម ក្នុង​ចំនួន ១​ពាន់​ដុល្លារ

សរុប​ជា​ទឹក​ប្រាក់​គឺ​ទទួល​បាន​ចំនួន ១ ម៉ឺន ៨ពាន់​ដុល្លារ។ គួរ​ឱ្យ​ដឹង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ដើម្បី​ឱ្យ​បវរ​កញ្ញា​តំណាង​កម្ពុជា​អាច​ឈរ​នៅ​ថប់​ជ្រៅ​ណាមួយ​ក្នុង​កម្មវិធី​ប្រឡង​ខាង​លើ​បង​ប្អូន​អាច​ចូល​រួម​បាន​តាម​រយៈ​វីដេអូ​ខាងក្រោម​ ៖ https://www.facebook.com/100071070442358/videos/1479883949978149

រូបភាព ៖ FB Fiyata

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា