ឪពុកម្ដាយចង់ឱ្យកូនៗពូកែអង្កេត បង្រៀនកូនលេងល្បែងរបស់ខ្មែរ លាក់ធ្យូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឪពុកម្ដាយចង់ឱ្យកូនៗពូកែអង្កេត បង្រៀនកូនលេងល្បែងរបស់ខ្មែរ លាក់ធ្យូង

ឪពុកម្ដាយចង់ឱ្យកូនៗពូកែអង្កេត បង្រៀនកូនលេងល្បែងរបស់ខ្មែរ លាក់ធ្យូង

ល្បែង​លាក់​ធ្យូង​ជា​ល្បែង​មួយ​សម្រាប់​លេង​កម្សាន្ត​ផង​ និង​សម្រាប់​ហាត់​មើល​អាការៈ​ទឹក​មុខ​របស់​មនុស្ស​ផង។ ល្បែង​នេះ​ត្រូវ​បាន​ចាត់​ជា​ល្បែង​ដែល​សក្ដិសម​សម្រាប់​ការងារ​ជា​អ្នក​ស៊ើប​អង្កេត ឬ​តុលាការ។

ល្បែង​មួយ​នេះ​ជា​ល្បែង​កម្សាន្ត​សម្រាប់​ក្មេង​ប្រុស ​ក្មេង​ស្រី​ជំទង់​លេង​កម្សាន្ត​នៅ​ពេល​ទំនេរ។ ភាគ​ច្រើន​គេ​លេង​នៅ​ពេល​ថ្ងៃ ក្រោម​ម្លប់​ឈើ ឬ​ទី​វាល​ដែល​មាន​មេឃ​ត្រជាក់​ក៏​បាន។ ជា​ធម្មតា​ល្បែង​ប្រភេទ​នេះ​គេ​លេង​ចាប់​ពី​គ្នា ៥ នាក់​ឡើង​ទៅ។

សម្រាប់​ការ​លេង គេ​ឱ្យ​មនុស្ស ២ នាក់​អង្គុយ​សណ្ដូក​ជើង​ទាំង ២ ទន្ទឹម​គ្នា ដោយ​ក្ដាប់​ឬ​ក្ដោប​បាត​ដៃ​ទាំង​២​ដាក់​លើ​ជង្គង់​ទាំង​២។ បន្ទាប់​មក ឱ្យ​ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេងៗ​ដែល​ជា​សមាជិក​លេង​ដ៏​ទៃ​ទៀត​កាន់​ធ្យូង​រឹង ១ ដុំ​តូច​ល្មម ឬ​ក្រួស​ក៏​បាន​ដាក់​ក្នុង​ដៃ​អ្នក​ដែល​អង្គុយ​ក្ដោប​ដៃ​ដាក់​លើ​ជង្គង់​ផ្អឹប​ល​ៗ ដូច​ជា​បម្រុង​ដាក់​ក្នុង​បាត​ដៃ​អ្នក​ទាំង​នោះ រួច​សឹម​យក​ធ្យូង​នោះ​ដាក់​ក្នុង​បាត​ដៃ​អ្នក​ណា​មួយ​យ៉ាង​រហ័ស ហើយ​ឱ្យ​ម្នាក់​ទៀត​ចាំ​ទាយ។

កាល​ណា​ដាក់​ធ្យូង​រួច​រាល់​ហើយ សមាជិក​ផ្សេង​ទៀត​ចាប់​ផ្ដើម​ទាយ បើ​ទាយ​ត្រូវ​នឹង​ក្លាយ​ជា​អ្នក​ឈ្នះ​ហើយ​មាន​សិទ្ធិ​លាក់​ធ្យូង​ម្ដង។ ឯ​ក្មេង​ត្រូវ​គេ​លាក់​ធ្យូង​ក្នុង​ដៃ​រួច​ហើយ​ក្រោក​ទៅ​ចាំ​ទាយ​ធ្យូង​វិញ។ ក្មេង​ដែល​កាន់​ធ្យូង​ពី​គ្រា​មុន​មក​អង្គុយ​សណ្ដូក​ជើង​ហើយ​ឱ្យ​គេ​លាក់​វិញ​ម្ដង។ តែ​បើ​ទាយ​មិន​ត្រូវ​អ្នក​ដែល​លាក់​ធ្យូង​ត្រូវ​កាន់​ធ្យូង​លាក់​ត​ទៅ​ទៀត។ គេ​លេង​របៀប​នេះ​រហូត​ដល់​ពេល​ឈប់​លេង៕

ប្រភព ៖ ក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា