Park Bom បញ្ចេញស្នាដៃចម្រៀងថ្មី ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើឈ្មោះ bomminho012 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Park Bom បញ្ចេញស្នាដៃចម្រៀងថ្មី ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើឈ្មោះ bomminho012

Park Bom បញ្ចេញស្នាដៃចម្រៀងថ្មី ខណៈអ្នកគាំទ្រចាប់អារម្មណ៍លើឈ្មោះ bomminho012

កាលពីថ្ងៃទី២៥ ខែមិថុនា នេះ Park Bom បានបញ្ចេញចម្រៀងស្នាដៃនិពន្ធថ្មីដោយផ្ទាល់ខ្លួន ក្រោមចំណងជើងថា Haven ដោយមានបញ្ញាសិប្បនិម្មិត (AI) ជាជំនួយក្នុងការបង្កើតចេញជាស្នាដៃសម្រេច។ ទន្ទឹមគ្នានេះ អ្នកគាំទ្របានចាប់អារម្មណ៍ទៅលើគណនីដែលប្រើប្រាស់សម្រាប់បង្កើតចម្រៀងនេះ ដោយមានឈ្មោះថា “bomminho012”។

Advertisement

ចែករំលែកនៅលើគណនី Instagram តារាស្រីវ័យ ៤២ឆ្នាំ បានសរសេររៀបរាប់ថា៖ “បទចម្រៀងថ្មីរបស់ខ្ញុំបានចេញហើយ! ខ្ញុំបាននិពន្ធវាដោយខ្លួនឯង ហើយខ្ញុំបានដាក់ចិត្តដាក់កាយយ៉ាងខ្លាំងទៅលើគ្រប់ផ្នែកទាំងអស់នៃបទនេះ។ ខ្ញុំពិតជាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តវា ដូចដែលខ្ញុំចូលចិត្តវាដែរ”។

បន្តពីនេះ តារាខេប៉ុបស្រីក៏បានបញ្ជាក់ដែរថា ស្នាដៃចម្រៀងដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ឬ AI មួយនេះ នឹងចេញផ្សាយជា ៤ Version រួមមាន Original Version R&B Rock និង Cinematic។

ភ្លាមៗបន្ទាប់ពីការចេញផ្សាយ អ្នកគាំទ្របានចាប់អារម្មណ៍លើឈ្មោះគណនីដែល Park Bom ប្រើដើម្បីបង្កើតបទចម្រៀងនេះ ដែលមានឈ្មោះថា “bomminho012”។ តាមរយៈនេះ អ្នកគាំទ្រសង្ស័យថា នេះជាការផ្សំគ្នារវាងឈ្មោះរបស់ Park Bom និងឈ្មោះរបស់តារាសម្តែង Lee Min Ho។

ផ្អែកតាមការចុះផ្សាយរបស់ ZAPZEE កាលពីឆ្នាំ ២០២៤ កន្លងទៅ សមាជិកក្រុម 2NE1 រូបនេះ ធ្លាប់បង្កឱ្យមានការចាប់អារម្មណ៍ម្ដងរួចមកហើយ ដោយនាងបានបង្ហោះសារនានាដែលហាក់ដូចជាចង់បញ្ជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយ Lee Min Ho។

គ្រានោះ ផលិតកម្ម MYM Entertainment ដែលជាទីភ្នាក់ងាររបស់ Lee Min Ho បានបដិសេធចំពោះរឿងខាងលើ ដោយបញ្ជាក់ថា Lee Min Ho មិនមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ Park Bom ឡើយ។

ខាងភាគីរបស់តារាស្រីវិញ ក៏បានចេញមកបកស្រាយដូចគ្នាថា៖ “មួយរយៈនេះ Park Bom បានទស្សនារឿងភាគ The Heirs ហើយហាក់ដូចជាមានចំណាប់អារម្មណ៍ខ្លាំងលើតួឯកប្រុស Lee Min Ho ដែលធ្វើឱ្យនាងបង្ហោះសារទាំងនោះ។ វាគ្រាន់តែជារឿងធម្មតាមួយប៉ុណ្ណោះ”។

គួរបញ្ជាក់ផងដែរថា ក្រោយពីបានរួមក្រុម 2NE1 ធ្វើកម្មវិធីប្រគំតន្ត្រីទេសចរណ៍បានមួយរយៈ Park Bom បានសម្រាកពីការងារសិល្បៈជាបណ្តោះអាសន្នកាលពីខែសីហា ឆ្នាំមុន ដោយសារបញ្ហាសុខភាព និងដើម្បីយកពេលសម្រាកព្យាបាល៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា