Peypey Dy ឆ្លើយយល់ព្រមដោយគ្មានលក្ខខណ្ឌ ក្រោយទទួលបានការស្នើសុំពីសំណាក់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ដើម្បីជួយគាំទ្រចលនាជំនួយភ្លៀងរលឹម ដើម្បីដឹកស្បៀងជូនជនភៀសសឹក។


ស្ថាបនិកសាលាដូងលោក អ៊ុក វណ្ណដេ បានបង្ហោះលើផេកផ្លូវការមុននេះបន្តិចដោយសូមឱ្យ Peypey Dy ចែករំលែកជំនួយខ្លះមកកាន់លោក ដើម្បីគាំទ្រចលនាជំនួយទឹកភ្លៀងដែលរៀបចំឡើងរយៈពេល ២ ខែ ចាប់ពីថ្ងៃទី ១ ខែ សីហា ដល់ថ្ងៃ ១ ខែ តុលា ឆ្នាំ ២០២៥។
សម្រាប់ជំនួយភ្លៀងរលឹមនេះដែរលោកបានបញ្ជាក់ប្រាប់ថាគឺជាជំនួយដែលក្រុមការងាររបស់លោកជួយក្នុងរយៈពេល ២ ខែ ក្នុងនោះមានឡានចំនួន ៣ ដើម្បីដឹកសម្ភារៈ ស្បៀង អាហារ ខោអាវ សម្រាប់ជនភៀសសឹកដែលកំពុងជួបការលំបាកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ មួយវិញទៀតនោះក៏នឹងមានការបិទស្គុតតាមគោយន្ត ដើម្បីការពារជនភៀសសឹកក្នុងពេលធ្វើដំណើរ និងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
ក្រោយទទួលបានដំណឹងនេះ Peypey Dy ក៏បានឆ្លើយតបដោយមិនបង្អង់ភ្លាមៗថា៖ «ពួកយើងបានជជែកគ្នារួចហើយ ខ្ញុំពេញចិត្តនឹងចូលរួមចែករំលែក និងបន្តគោលដៅខាងមុខជាមួយគ្នា ក្នុងគោលបំណងតែមួយ»។


រូបភាព ៖ Peypey Dy & Van Day Ouk