អបអរសាទរ! ឧទ្យានជាតិភ្នំគូលែនកម្ពុជា ជាអច្ឆរិយមួយ ក្នុងចំណោមអច្ឆរិយ ៧ ក្នុងតំបន់អាស៊ាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរសាទរ! ឧទ្យានជាតិភ្នំគូលែនកម្ពុជា ជាអច្ឆរិយមួយ ក្នុងចំណោមអច្ឆរិយ ៧ ក្នុងតំបន់អាស៊ាន

អបអរសាទរ! ឧទ្យានជាតិភ្នំគូលែនកម្ពុជា ជាអច្ឆរិយមួយ ក្នុងចំណោមអច្ឆរិយ ៧ ក្នុងតំបន់អាស៊ាន

ឧទ្យាន​ជាតិ​ភ្នំ​គូលែន ត្រូវ​បាន​ចាត់​ចូល​ជា​អច្ឆរិយ​មួយ ក្នុងចំណោម​អច្ឆរិយ​ទាំង​៧ ក្នុង​តំបន់​អាស៊ាន ។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​វេបសាយ​បរទេស Condé Nast Traveler កាល​ពី​ខែ មីនា ឆ្នាំ ២០២៦ កន្លង​ទៅ។

Advertisement

ជា​ដំណឹង​ដ៏​សែន​រីករាយ ខណៈ​ដែល​ឧទ្យាន​ជាតិ​ភ្នំ​គូលែន នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ចូល​ជា​អច្ឆរិយ​មួយ​ដ៏​អស្ចារ្យ​ក្នុងចំណោម​ចំណោម​អច្ឆរិយ​ទាំង​៧ នៅ​តំបន់​អាស៊ាន។ អច្ឆរិយ​ទាំង​៧ ដែល​មាន​រាយ​នាម​នៅ​ក្នុង​បញ្ជី​នៃ​ទិស​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម ទាំង​សម្រាប់​ភ្ញៀវ​ក្នុង​តំបន់​អាស៊ី អឺរ៉ុប និង​ជុំ​វិញ​ពិភពលោក រួម​មាន៖

១. BATANES ប្រទេស​ហ្វីលីពីន

២. ឧទ្យាន​ជាតិ​ភ្នំ​គូលែន ប្រទេស​កម្ពុជា (PHNOM KULEN NATIONAL PARK)

៣. Bái Tử Long Bay ប្រទេស​វៀតណាម

៤. George Town, Penang, ប្រទេស​ម៉ាឡេស៊ី

៥. Bolaven Plateau ប្រទេស​ឡាវ

៦. Doi Inthanon National Park ប្រទេស​ថៃ

៧. Raja Ampat ប្រទេស​ឥណ្ឌូណេស៊ី

គួរ​ឱ្យ​ដឹង​ថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឬឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ជាផ្នែកមួយនៃតំបន់ការពារធម្មជាតិ ក្នុង​ខេត្ត​សៀមរាប ដែល​សម្បូរ​ទៅ​ដោយធនធានធម្មជាតិដ៏សម្បូរបែបដូចជាព្រៃឈើ ប្រភពទឹក និងធនធានជីវៈចម្រុះ។ ឧទ្យានជាតិភ្នំគូលែន ជាទីតាំងប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលរក្សានូវមរតកវប្បធម៌រូបីច្រើនប្រភេទ មានដូចជាប្រាសាទបុរាណ និងស្ថានីយបុរាណច្រើនកន្លែង ដែលមានអត្ថន័យ និងតម្លៃជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពជា៕

ចុច​ទី​នេះ​ដើម្បី​លម្អិត​បន្ថែម៖ https://www.cntraveler.com/story/7-wonders-of-southeast-asia-for-2026-from-thailand-to-the-philippines

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា