ប្រលានយន្តហោះពោធិចិនតុង នឹងបើកឱ្យចូលទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រលានយន្តហោះពោធិចិនតុង នឹងបើកឱ្យចូលទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ

ប្រលានយន្តហោះពោធិចិនតុង នឹងបើកឱ្យចូលទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខ

ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ចាស់) នឹង​បើក​ដំណើរ​ការ​ជា​សួនសាធារណៈ ជូន​សាធារណជន​ចូល​ទស្សនា កម្សាន្ត ហាត់​ប្រាណ និង​លេង​កីឡា ដោយ​ឥត​គិត​ថ្លៃ។

Advertisement

ការ​បើក​សាកល្បង​នេះ​មាន​រយៈពេល ៩ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១១ ដល់​ថ្ងៃ​ទី ១៩ ខែ មេសា ឆ្នាំ ២០២៦ ម៉ោង ៥ ព្រឹក ដល់​ម៉ោង ៩ យប់។ សាធារណជន​អាច​ចូល​ទស្សនា​តំបន់​ និង​អគារ​ជា​ច្រើន​រួម​មាន អគារ​ផ្លិត និង​ប៉ម​បញ្ជា​ហោះ​ហើរ (Tower) ដែល​ប៉ម​នេះ​កសាង​ឡើង​ក្នុង​អំឡុង​ទសវត្សរ៍ ១៩៥០ តំបន់​ជុំ​វិញ​អគារ​ចេញ​ចូល​អ្នក​ដំណើរ VIP, ចំណត​យន្តហោះ​ស៊ីវិល និង​តំបន់​ផ្លូវ​រត់​យន្តហោះ ( Runway) ដែល​សុទ្ធ ​សឹង​ជា​តំបន់​និង​ទី​តាំង​ប្រវត្តិសាស្ត្រ​នៃ​វិស័យ​អាកាសចរ​ស៊ី​វិល​កម្ពុជា។

បន្ថែម រដ្ឋាភិបាល ក៏​មាន​ការ​តុបតែង​លម្អ​នៅ​តំបន់​មួយ​ចំនួន​និង​ដាក់​បដា​អម​ដោយ​រូបភាព​ល្បែង​ប្រពៃណី​ជាតិ​ខ្មែរ ក្នុង​បរិវេណ​ប្រលាន​យន្តហោះ​នេះ​ផង​ដែរ។ សម្រាប់​ពលរដ្ឋ​ដែល​ចូល​កម្សាន្ត​ដោយ​ថ្មើរ​ជើង អាច​ចេញ​ចូល​តាម​ច្រក VIP ត្រង់​ចំណុច​លេខ​១។ រី​ឯ​ពលរដ្ឋ​ចូល​កម្សាន្ត​ដោយ​ឡាន ម៉ូតូ និង​កង់ ចូល​តាម​ច្រក​អគារ Terminal (ចំណុច​លេខ​៣) និង​ចេញ​តាម​ច្រក​អគារ Terminal (ចំណុច​លេខ​២)។ តម្លៃ​សំបុត្រ​ម៉ូតូ ១ពាន់​រៀល , ឡាន ២ពាន់​រៀល និង​កង់​ឥត​គិត​ថ្លៃ។

តាម​រយៈ​សេក្ដី​ជូន​ដំណឹង​ខាង​លើ សូម​អាពាវនាវ​ដល់​សាធារជន​ទាំង​អស់​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ ក្នុង​ការ​អញ្ជើញ​មក​ទស្សនា កម្សាន្ត ក៏​ដូច​ជា​ហាត់​ប្រាណ ហាត់​កីឡា​សុខភាព​ផ្សេងៗ នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

សូម​ទាញ​យក​ផែន​ទី​នៃ​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (ចាស់) ខាង​ក្រោម៖

រូបភាព ៖ ឯកសារមន្ត្រីសាធារណៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា