ពេជ្រ សូលីកា ចូលរួមសម្ដែងនៅពិព័រណ៍កម្ពុជាលើកទី១០ ទីក្រុងតូក្យូ ជាចំណែកលើកស្ទួយវប្បធម៌ខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពេជ្រ សូលីកា ចូលរួមសម្ដែងនៅពិព័រណ៍កម្ពុជាលើកទី១០ ទីក្រុងតូក្យូ ជាចំណែកលើកស្ទួយវប្បធម៌ខ្មែរ

ពេជ្រ សូលីកា ចូលរួមសម្ដែងនៅពិព័រណ៍កម្ពុជាលើកទី១០ ទីក្រុងតូក្យូ ជាចំណែកលើកស្ទួយវប្បធម៌ខ្មែរ

តារា​ចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព ពេជ្រ សូលីកា ត្រៀម​បង្ហាញ​វត្តមាន​នៅ​ប្រទេស​ជប៉ុន ក្នុង​កម្មវិធី «ពិព័រណ៍​កម្ពុជា​លើក​ទី១០» ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌​ខ្មែរ និង​ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា​លើ​ទឹក​ដី​នៃ​ប្រទេស​ជប៉ុន។

Advertisement

ពិព័រណ៍​កម្ពុជា​លើក​ទី​១០ គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ២០២៦ សហការ​រៀប​ចំ​ដោយស្ថាន​ឯក​អគ្គរាជទូត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន រួម​ជាមួយ​សហគមន៍​ខ្មែរ​នៅ​ជប៉ុន និង​ប្រជាជន​ជប៉ុន​ដែល​ស្រលាញ់​វប្បធម៌​ខ្មែរ ក្នុង​គោល​បំណង​បង្ហាញ​ពី​វប្បធម៌​និង​ប្រពៃណី​ខ្មែរ​នៅ​ប្រទេស​ជប៉ុន។

ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​​ ៣-៤ ខែ ឧសភា ឆ្នាំ ២០២៦ នៅ​​​ឧទ្យាន Yoyogi Park Event Square ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ចំពោះ ព្រឹត្តិការណ៍​ពិព័រណ៍​ឆ្នាំ​នេះ​មាន​ស្តង់​ជាង ៥០ ដែល​បង្ហាញ​ពី​ម្ហូប​អាហារ​ខ្មែរ សិប្បកម្ម​ចម្លាក់​ប្រពៃណី ផលិតផល​ក្នុង​ស្រុក ព័ត៌មាន​ទេសចរណ៍ និង​កាលានុវត្ត​ភាព​នៃ​ការ​ធ្វើ​វិនិយោគ។

ជាមួយ​គ្នា បណ្ដា​អ្នក​ចូល​រួម​នឹង​ទទួល​បាន​ភាព​រីករាយ​ជាមួយ​ការ​សម្ដែង​សិល្បៈ​ចម្រុះ​ជា​ច្រើន​ដែល​មាន​ដូច​ជា របាំ​ប្រពៃណី​ខ្មែរ ការ​សម្ដែង​របស់​តារា​ចម្រៀង​ខ្មែរ ការ​បង្ហាញ​ទស្សនីយភាព​វប្បធម៌​របស់​សហគមន៍​ខ្មែរ​នៅ​ជប៉ុន ការ​សម្ដែង​សិល្បៈ​សម័យ​របស់​សិល្បករ សិល្ប​ការិនី​ខ្មែរ​និង​ជប៉ុន​ផង​ដែរ។ គួរ​បញ្ជាក់​ដែរ​ថា ព្រឹត្តិការណ៍​នេះ​នឹង​បើក​សេរី​សម្រាប់​ការ​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ៕

រូបភាព ៖ Cambodia Festival

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា