ដដែលៗពេក! ប្អូនថ្លៃ ទេព បូព្រឹក្ស ព្រលះក្រុមការងារស្រីស្អាត SK | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដដែលៗពេក! ប្អូនថ្លៃ ទេព បូព្រឹក្ស ព្រលះក្រុមការងារស្រីស្អាត SK

ដដែលៗពេក! ប្អូនថ្លៃ ទេព បូព្រឹក្ស ព្រលះក្រុមការងារស្រីស្អាត SK

ប្អូន​ថ្លៃ​តារា​ចម្រៀង​ល្បី​ឈ្មោះ ទេព បូព្រឹក្ស បាន​បង្ហោះ​វីដេអូ​ក្ដៅ​ចិត្ត​និយាយ​អំពីក្រុមការងាររបស់ស្រីស្អាត SK ដែល​ធ្វើ​ការ​មិន​ច្បាស់​លាស់ ​​លុប​ចោល​ការ​ងារម្ដង​ជា​ពីរ​ដង ហាក់មិន​ឱ្យ​តម្លៃដល់​ក្រុម​រាំ​របស់​ពួក​គេ។

Advertisement

រឿងរ៉ាវ​ដដែលៗ ដែល​បាន​កើត​ឡើង​មិន​មែន​ម្ដង តែ​ច្រើន​លើក​ច្រើន​សារ រហូត​ធ្វើ​ឱ្យ​សមាជិក​នៃ​ក្រុម​រាំ ARROW PLAS ដាច់​ចិត្ត​បង្ហោះ​វីដេអូ និយាយ​ទាំង​ក្ដៅ​ចិត្ត​ចំពោះ​បញ្ហា​ដែល​ក្រុម​រាំ​របស់​ពួក​គេ​បាន​ជួប​ប្រទះ​នា​ពេល​កន្លង ហើយ​ក៏​កំពុង​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ដែរ។ ជាក់​ស្ដែង ថ្មីៗ នេះ​ក្រុម​រាំ​របស់ ​A+ បាន​ជួប​ប្រទះ​បញ្ហា​ដដែល​នេះ​ជា​ថ្មី​ម្ដង​ទៀត ភ្ជាប់​ជាមួយ​ភស្តុតាង និង​វីដេអូ​ដែល​មាន​រយៈពេល​ប្រមាណ​ជិត ៤នាទី សមាជិក A+ អ្នក​នាង គិន សិលាទេព្ពី បាន​និយាយ​ថា៖ «បញ្ចាក់មិនមែន Boom លើកទីមួយ បោះចោលចរឹកធ្វើការមិនអោយតម្លៃគេនឹងទៅ។ សូមជូនពរអោយជិវិតស្រស់បំព្រង»។

តាម​រយៈ​ការ​បង្ហាញ​ភស្តុតាង​ក្នុង​ឆាត ត្រូវ​បាន​មហាជន​ចាប់​បាន​ថា​ជា​អ្នក​ចាត់​ការ​របស់​តារា​ចម្រៀង SK ដែល​មាន​ឈ្មោះ​ថា Kris ដោយ​លើកទី១​បាន​បង្ហាញ​ពី​ការ​សុំ​ស្នើ​ពន្យារពេល​ថត យោង​លើ​ស្ថានភាព​ប្រទេស​កំពុង​ជួប​បញ្ហា ហើយ​ជា​អ្វី​ដែល​អ្នក​ដឹក​នាំ​តម្រូវ​ដូច​គ្នា ដែលកាន់​តែ​ធ្ងន់ធ្ងរ​ទៀត​នោះ​គឺ​ក្បាច់​រាំ​ដែល A+ បាន​បង្កើត​ក្នុង​ចម្រៀង «DID YOU LOOK AT ME» របស់ SK នឹង​ត្រូវ​យក​ឱ្យ​ក្រុម​រាំ​ផ្សេង​ជំនួស​វិញ «hello dear, just letting you know that the choreography you created for SK’s “Did you Look at Me” will be used for another dancer group in the mv shoot. Thansk again. It’s really great work.»។

ចំពោះ​បញ្ហា​នេះ​ ត្រូវ​បាន​មហាជន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ចាប់អារម្មណ៍ និងចូល​ខមិន​យ៉ាងច្រើន តែ​ទោះ​ជា​យ៉ាង​នេះ​យើង​សង្ឃឹម​ថា​នឹង​មាន​ការ​បក​ស្រាយ​មួយ​ដ៏​សម​ស្រប​ដែល​អាច​ឱ្យ​សមាជិក​ក្រុម A+ អាច​ទទួល​យក​បាន​ ត្បិត​ថា​នេះ​មិន​មែន​ជា​លើក​ទី​១​ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​គេ​នោះ​ទេ។ ចំណែក​ខាង SK វិញមិនទាន់បង្ហាញអ្វី​នៅ​លើ​បណ្ដាញ​សង្គម ដើម្បី​ឆ្លើយ​តប​ទៅ​កាន់ គិន សិលាទេព្ពី វិញ​ឡើយ។

គួរ​ឱ្យ​ដឹង​ថា SK ជា​តារា​ចម្រៀង​វ័យ​ក្មេង​ដែល​ជ្រក​ក្រោម​ផលិតកម្ម GENMUSIX ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ផលិតកម្ម រស្មី​ហង្ស​មាស។ ដោយ​ឡែក ក្រុម​រាំ A+ ( Arrow Plas) ជា​ក្រុម​រាំ​ល្បី​ឈ្មោះ​ដែល​តែង​បង្ហាញ​វត្តមាន​ជា​ក្រុម​ក្នុង mv របស់​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ព្រម​ទាំង​ខន​ស៊ឺត​របស់​អ្នក​នាង​ផ្ទាល់ ហើយ​ពួក​គេ​ក៏​ធ្លាប់​សម្ដែង​ឱ្យ​តារា​ចម្រៀង រ៉េប ជី ដេវីត ផង​ដែរ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/share/v/1BkVGjeQJB/

រូបភាព ៖ SK & Pipi V Ling

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា