ក្រសួងថ្កោលទោសយ៉ាងដាច់អហង្ការ ក្រោយប្រាសាទខ្មែរ ២ រងការបំផ្លាញយ៉ាងដំណំដោយស្នាដៃទ័ពសៀម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងថ្កោលទោសយ៉ាងដាច់អហង្ការ ក្រោយប្រាសាទខ្មែរ ២ រងការបំផ្លាញយ៉ាងដំណំដោយស្នាដៃទ័ពសៀម

ក្រសួងថ្កោលទោសយ៉ាងដាច់អហង្ការ ក្រោយប្រាសាទខ្មែរ ២ រងការបំផ្លាញយ៉ាងដំណំដោយស្នាដៃទ័ពសៀម

ត្រឹម​មួយ​ប៉ប្រិច​ភ្នែក ប្រាសាទ​ខ្មែរ ២ នៅ​លើ​ទឹកដី​ខេត្ត​ព្រះវិហារ​ និង​ឧត្តរមានជ័យបាន​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​ការ​បាញ់​ប្រហារ​របស់​ទ័ព​សៀម​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ។

Advertisement

ការ​ផ្ទុះ​អាវុធ​ដោយ​កង​កម្លាំង​ថៃ​នៅ​លើ​ដែន​អធិបតេយ្យ​កម្ពុជា​បាន​កើត​មាន​ឡើង​ជា​ថ្មី​ម្ដង​ទៀត​នា​ពេល​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ៨ ធ្នូ ២០២៥ ដោយ​បាន​សម្លាប់​ជីវិត​ពលរដ្ឋ​ស៊ីវិល​ស្លូត​ត្រង់​ជា​ច្រើន​នាក់ និង​បាន​បំផ្លាញ​សម្បត្តិ​ជាតិ​កម្ពុជាចំនួន ២ នោះ​គឺ​ប្រាសាទ​ព្រះ​វិហារ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ និង​ប្រាសាទ​តា​ក្របី ដែល​ស្ថិត​ក្នុង​ខេត្ត​ឧត្តរមានជ័យ។

តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ​នា​វេលា​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី ៨ ធ្នូ ២០២៥ យោធា​ថៃ​បាន​ធ្វើ​ការ​បាញ់​ប្រហារ​មក​លើ​តំបន់​ជុំវិញ និង​ទីតាំង​ផ្ទាល់​នៃ​ប្រាសាទ​ព្រះ​វិហារ ដោយ​បាន​បំផ្លាញ​អគារ​អភិរក្ស​របស់​គម្រោង​អភិរក្ស​និង​ជួសជុល​គោបុរៈ​ទី​៥ នៃ​ប្រាសាទ​ព្រះ​វិហារ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា-ឥណ្ឌា ដែល​ស្ថិត​នៅ​បរិវេណ​គោ​បុរៈ​ទី៥ បណ្ដាល​ឱ្យ​ខូចខាត​ទាំង​ស្រុង​ ហើយក្នុងនោះក៏មានហេដ្ឋារចនាសម្ពន្ធ​អភិរក្ស​ដទៃ​ទៀតដែរ ។ តាម​​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ ឈាន​ចូល​ដល់​ថ្ងៃ​ទី ៩ ធ្នូ ២០២៥ កង​កម្លាំង​ថៃ​បាន​បាញ់​ប្លោង​​មក​លើ​ប្រាសាទ​តា​ក្របី​ដែលបណ្ដាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ (មាន​វីដេអូ) ។

ចំពោះហេតុការណ៍នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ សូម​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះទង្វើ​អមនុស្សធម៌ និង​សាហាវ​ព្រៃ​ផ្សៃ​របស់​កង​ទ័ព​សៀម​មក​លើ​ប្រាសាទ​ខ្មែរ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់ទុក គឺ​ជា​ការ​ប្រមាថ​មើល​ងាយ និង​មិន​ឱ្យ​តម្លៃ​ដល់​វប្បធម៌ អរិយធម៌ ដែល​ឈាន​ដល់​ការ​ប្រមាថ​ទៅ​ដល់​ជាតិសាសន៍​នៃ​ប្រទេស​កម្ពុជា​ទាំង​មូល៕

នេះជាវីដេអូភស្តុតាងដែលទ័ពសៀមបាញ់ប្លោងមកលើប្រាសាទតាក្របី ៖ https://www.facebook.com/100050393564193/videos/pcb.1410352707321168/25147397044945170

រូបភាព ៖ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា