មិនសូវមានអ្នកទៅដល់! តំបន់រលួស មានប្រាសាទបុរាណមួយ អ្នកស្រាវជ្រាវសន្និដ្ឋានជាអតីតវាំងសម័យអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនសូវមានអ្នកទៅដល់! តំបន់រលួស មានប្រាសាទបុរាណមួយ អ្នកស្រាវជ្រាវសន្និដ្ឋានជាអតីតវាំងសម័យអង្គរ

មិនសូវមានអ្នកទៅដល់! តំបន់រលួស មានប្រាសាទបុរាណមួយ អ្នកស្រាវជ្រាវសន្និដ្ឋានជាអតីតវាំងសម័យអង្គរ

ស្ថិត​នៅ​ក្នុង​តំបន់​រលួស ខេត្ត​សៀមរាប មាន​ប្រាសាទ​បុរាណ​ដ៏​ចំណាស់​មួយ​ដែល​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ជំនាញ​ដាក់​ការ​សន្និដ្ឋាន​ថា​ជា​អតីត​ព្រះបរមរាជវាំង​នៃ​រាជធានី​ហរិហរាល័យ មជ្ឈមណ្ឌល​គ្រប់គ្រង​ចក្រភព​ខ្មែរ​នា​សម័យ​អង្គរ​ដំបូង។

ផ្អែក​លើ​ឈ្មោះ «មន្ទីរ» និង​រចនាសម្ព័ន្ធ​បរិវេណ​ដែល​មាន​ភាព​ខុស​ប្លែក​ពី​ប្រាសាទ​ដ៏​ទៃ បាន​នាំ​ឱ្យ​អ្នក​ស្រាវជ្រាវ​ដាក់​ការ​សន្និដ្ឋាន​លើ​ប្រាសាទ​ព្រៃ​មន្ទីរ​ថា ទីតាំង​មួយ​នេះ​អាច​ជា​អតីត «ព្រះបរមរាជវាំង» នា​សម័យ​អង្គរ​ដំបូង។ ស្ថាបត្យកម្ម​នៃ​ប្រាសាទ​ចំណាស់​មួយ​នេះ​ស្ថិត​ក្នុង​រចនាបថ​ព្រះ​គោ ហើយ​មាន​លក្ខណៈ​ប្លែក​ពី​ប្រាសាទ​ភ្នំ​ដ៏​ខ្ពស់​ត្រដែត​ផ្សេង​ទៀត ហើយ​មាន​តួ​ប្រាសាទ​ឥដ្ឋ​ចំនួន ៣ សាងសង់​តម្រៀប​គ្នា​យ៉ាង​ផ្ចិតផ្ចង់​បំផុត។ ក្រៅ​អំពី​តម្លៃ​ស្ថាបត្យកម្ម ប្រាសាទ​ដែល​មាន​អាយុកាល​ជាង ១ម៉ឺន​ឆ្នាំ​នេះ​​ក៏​មាន​ភស្តុតាង​ប្រវត្តិសាស្ត្រ​ផ្សេង​ទៀត​ផង​ដែរ​ដូច​ជា អាង​ទឹក​ថ្ម​ភក់ , សិលា​ចារិក​អាថ៌កំបាំង​រាង​ចតុកោណកែង​ដែល​មាន​ឆ្លាក់​ក្បូរក្បាច់​យ៉ាង​រស់​រវើក , អក្សរ​ចារឹក​បង្កប់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ជញ្ជាំង​អាង។

ប្រាសាទ​ព្រៃ​មន្ទីរ​ជា​សំណង់​ស្ថាបត្យកម្ម​សាសនា​ធ្វើ​អំពី​ឥដ្ឋ​នា​ដើម​សតវត្ស​ទី៩ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៣ កសាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​ស្ថិត​នៅ​ទិស​និរតី​នៃ​ប្រាសាទ​បាគង។ ប្រាសាទព្រៃមន្ទីរ មានចម្ងាយប្រហែល១២គីឡូម៉ែត្រពីក្រុងសៀមរាប ក្នុងភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប និងមានចម្ងាយ ១គីឡូម៉ែត្រ ពីប្រាសាទបាគង។ ប្រាសាទនេះហាក់បីដូចជាឯការកណ្ដាលព្រៃ កណ្ដោចកណ្ដែង ព្រោះមិនងាយមានទេសចរណាបានទៅដល់ និងទស្សនាកម្សាន្ដប្រាសាទព្រៃមន្ទីរនេះឡើយ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា