ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ​សម្រាប់​សិស្ស​ថ្នាក់​ទី ១២ គ្រប់​រូប។

ដើម្បី​ជួយ​សម្រួល​ដល់​សិស្ស​ពូកែ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សម្រេច​ផ្ដល់​អាហារូបករណ៍សិក្សា ៥ កន្លែង នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ជូន​ដល់​សិល្បករ​សិល្ប​ការិនី។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន សមាគម​សិល្បករ​ខ្មែរ បាន​ប្រកាស និង​ជូន​ដំណឹង​នេះ​​ដល់​សិល្បករ​សិល្ប​ការិនី​ទាំងអស់​បាន​ដឹង​ថា លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករខ្មែរ នឹង​ផ្ដល់​អាហារូបករណ៍ ៥កន្លែង (ថ្នាក់​បរិញ្ញាបត្រ) សិក្សា​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ជូន​ដល់​សិល្បករ​សិល្ប​ការិនី ជា​សមាជិក​សមាគម ដើម្បី​រួម​ចំណែក​កសាង​ធនធាន​មនុស្ស និង​ជា​ការ​តបស្នង​ចំពោះ​កិច្ច​ខិតខំ​ថែរក្សា​ការពារ​សិល្បៈ​វប្បធម៌ ក៏​ដូចជា​ជួយ​សម្រួល​ដល់​ការ​ខ្វះខាត​របស់​សិល្បករ​មួយ​ចំនួន។

ឱកាស​សិក្សា​នៅ​សាកលវិទ្យាល័យ របស់​សិល្បករ​ខ្មែរ​ជា​កត្តា​មួយ​ជួយ​លើក​ស្ទួយ​សិល្បៈ​ជាតិ តាម​រយៈ​ចំណេះដឹង​ដែល​ទទួល​បាន​ពី​សាលា ហើយ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​ខាងក្រៅ។

សម្រាប់​សមាជិក​សិល្បករ​សិល្ប​ការិនី​ដែល​មាន​បំណង​ទទួល​បាន​ឱកាស​អាហារូបករណ៍​ដ៏​ពិសេស​ពី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ សូម​រួសរាន់​មក​សាកសួរ​ព័ត៌មាន​ដោយ​ផ្ទាល់ នៅ​ទីស្នាក់ការ​សមាគម​សិល្បករ​ខ្មែរ ដែល​មាន​អាសយដ្ឋាន ផ្ទះលេខ៩៣ ផ្លូវ៣៧៦ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ ១៥ ខែ​កញ្ញា ឆ្នាំ ២០២៦ ឬ តាមរយៈ​លេខ​ទូរស័ព្ទ ០៩៥ ៨២៦ ៨២៦/ ០៩៥ ៨២៧ ៨២៧៕

រូបភាព៖ Khmer Artists Association

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា