ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​ជា​មិនមែន​វីដេអូ​ផ្លូវការ​ប្រចាំ​ឆ្នាំ​នៃ​ការ​ក្រង​តំណែង​ជា​ទេវតា​ក៏ពិតមែន តែ​អ្នក​គាំទ្រ​ជាច្រើន​ពិតជា​ចង់​ឃើញ​ព្រះនាង​ខ្មេរ​អង្គ​នេះ គ្រង​ឈុត​បុរាណ​ជា​តួទេវតា​នេះ​។

Advertisement

ព្រះនាង ជេនណា ដែល​បាន​ដើរ​តួអង្គ​ជា​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​មមី ព្រះនាម ព្រះនាង«រាក្យសាទេវី» ទ្រង់អម្ពរពណ៌ខ្មៅ លម្អនៅព្រះកាណ៌ដោយសៀតឈូក អភរណៈ កែវមនោរា ភក្សាហារទ្រង់លោហិត (ឈាម) ព្រះហស្តស្តាំទ្រង់ធ្នូ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យ (សេះ) ជាមគ្គពាហនៈ ដែល​មើល​ទៅ​ទ្រង់​ពិតជា​ស័ក្ដិសម​ខ្លាំង​ណាស់ ទាំង​សម្រស់ និង​ឫកពា​ទ្រង់។

ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក មហាសករាជ ១៩៤៨ ចុល្លសករាជ ១៣៨៨ នឹងយាងចុះមកជម្ពូទ្វីបនាថ្ងៃអង្គារ ១២ រោច ខែចេត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ១០ និង ៤៨ នាទីព្រឹក។ ទេវតាមានព្រនាម «រាក្យសាទេវី» បុត្រីទី ៣ នៃ​កបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា

ងាក​មក​បរិយាយ​ពី​សែ​រាជវង្ស​ខ្មែរ គឺ​ព្រះនាង ជេនណា ក្នុង​ឈុត​ទេវតាវិញ អ្នក​ដែល​បាន​មើល​វីដេអូ​នោះ​ហើយ ពិត​ជា​កោតសរសើរ​ពី​សម្រស់ និង​ទេពកោសល្យ​នៃ​ការ​សម្ដែង​ជា​តួអង្គ​​នោះ ដែល​មាន​ភាព​រស់រវើក ថែម​ទាំង​ទ្រង់​មាន​ចំណេះដឹង​ផ្នែក​របាំ​ស្រាប់ ធ្វើឲ្យ​វីដេអូ​ទាំង​មូល​មើល​ទៅ​ទាក់ទាញ​ខ្លាំង និង​សមរម្យ​ជា​ទី​បំផុត៕

រូបភាព៖ Reach Yako Real

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា