បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ព្រះនាង ជេនណា ប៉ះគ្នាជាមួយតារាចិន Xu Ruohan ផ្សព្វផ្សាយទេសចរណ៍វប្បធម៌ Fuzhou

ព្រះនាង ជេនណា ប៉ះគ្នាជាមួយតារាចិន Xu Ruohan ផ្សព្វផ្សាយទេសចរណ៍វប្បធម៌ Fuzhou

ទ្រង់ នរោត្តម ជេនណា បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​មួយ​ជាមួយ​តារា​សម្ដែង​ចិន កញ្ញា Xu Ruohan ធ្វើឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា។ ដូច​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​ថា ព្រះនាង ជេនណា មួយ​រយៈ​នេះ​ស្ថិត​នៅ​ប្រទេស​ចិន​ច្រើន ដោយសារ​មាន​កម្មវិធី​ត្រូវ​ចូលរួម​នៅ​ទីនោះ។

ព្រះនាង ជេនណា និង Xu Ruohan បានផ្សព្វផ្សាយទេសចរណ៍វប្បធម៌របស់ Fuzhou ក្រោម​ចំណងជើង​” អ្នកផ្សព្វផ្សាយទេសចរណ៍វប្បធម៌របស់ Fuzhou តារាសម្ដែងស្រីវ័យក្មេង បាន​ទទួល​បទពិសោធន៍​ពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​ការ​ធ្វើ​កាត​ប៉ុស្តាល់ គំនូរ​ឆ្នុក និង​​អាហារ​ឆ្ងាញ់​ៗ​ដូចជា នំអន្សម ស៊ុប​សណ្ដែកដី និង​បបរ”។

សម្រាប់​តារា​ខ្មែរ​ដែល​ជា​សែ​រាជវង្ស​រូប​នេះ បាន​រួម​ការងារ​ជាមួយ​តារា​ប្រុស​ស្រី​ចិន​ជាច្រើន​រូប ហើយ​ថ្មី​ៗ​នេះ​ទៀតសោត​ទ្រង់​ក៏​បាន​ចូលរួម​ក្នុង​សន្និសីទ​សហប្រតិបត្តិការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ Belt and Road ឆ្នាំ២០២៥ នៅ​ទីក្រុង​គុនមីង ខេត្ត​យូណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ជាង ២០០ នាក់ មកពី ៨៧ ប្រទេស និងអង្គភាពសារព័ត៌មាន ១៦៥ ស្ថាប័ន​ផ្សេងៗ។


គួរ​បញ្ជាក់​ថា Xu Ruo Han ជា​តារា​ស្រី​ចិន ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង ហើយ​នាង​ត្រូវ​បាន​អ្នក​គាំទ្រ​នៅ​ខ្មែរ​ស្គាល់​ច្រើន​តាម​រយៈ​រឿង “The Forbidden Flower” “The Best Thing” និង “Perfect And Casual”៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា