ព្រះនាង ជេនណា បកស្រាយចម្រៀងជាមួយតារាចម្រៀងជើងចាស់ Jiang Yuheng លើឆាកតន្ត្រីដ៏ធំនៅចិន

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ព្រះនាង ជេនណា បកស្រាយចម្រៀងជាមួយតារាចម្រៀងជើងចាស់ Jiang Yuheng លើឆាកតន្ត្រីដ៏ធំនៅចិន

ព្រះនាង ជេនណា បកស្រាយចម្រៀងជាមួយតារាចម្រៀងជើងចាស់ Jiang Yuheng លើឆាកតន្ត្រីដ៏ធំនៅចិន

ព្រះ​នាង នរោត្តម ជេនណា ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​ពិសេស​ក្នុង​ការ​បកស្រាយ​ចម្រៀង​ជាមួយ​សិល្បករ​រៀម​ច្បង ជាំង យូហេង (Jiang Yuheng) នៅ​ក្នុង​ការ​ប្រគំតន្ត្រី​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​កីឡដ្ឋាន​អូឡាំពិក Ningbo នៅឯប្រទេស​ចិន។

កាល​ពី​ថ្ងៃ​ទី ២៦ ខែ មិថុនា កន្លង​ទៅ ព្រះ​នាង នរោត្តម ជេនណា បាន​បង្ហាញ​វត្តមាន​ក្នុង​នាម​ជា​ភ្ញៀវ​ពិសេស​ក្នុង​ការ​ប្រគំតន្ត្រី​របស់​សិល្បករ​ជើង​ចាស់ ជាំង យូហេង។ នា​ឱកាស​ដ៏​ពិសេស​នេះ​ព្រះ​នាង​បាន​បកស្រាយ​ចម្រៀង​រួម​គ្នា ១ បទ​ជាមួយ​តារាប្រុសជើចាស់ Jiang Yuheng និង​ចម្រៀង ២ បទ​ផ្សេង​ទៀត​នៅ​លើ​ឆាក​ដ៏​ធំ​ដោយ​មាន​សំឡេង​ហ៊ោ​ពី​អ្នក​គាំទ្រ​រាប់​ពាន់​នាក់។ ព្រះ​នាង ជេនណា បាន​ឱ្យ​ដឹង​ថា​ការ​ប្រគំ​តន្ត្រី​នា​លើក​នេះ​គឺ​ជា​ការ​សម្ដែង​ដ៏​ធំ​លើក​ដំបូង​របស់​ទ្រង់​នៅ​ក្រៅ​ប្រទេស ​រីឯ​ទិដ្ឋភាព​និង​អនុស្សាវរីយ៍​មួយ​នេះ​ទ្រង់​នឹង​ចងចាំ​ទុក​ពុំ​មាន​ថ្ងៃ​ភ្លេច​នោះ​ទេ។ ​​

ក្រោយ​ការ​សម្ដែង​បានបញ្ចប់​ព្រះ​នាង ជេនណា បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក Jiang Yuheng ព្រម​ទាំង​ក្រុម​ការងារ​ទាំង​អស់​សម្រាប់​ការ​ផ្ដល់​ឱកាស ​និង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅចំពោះទ្រង់។ បន្ថែម​ពី​នេះ ​ទ្រង់​សង្ឃឹម​យ៉ាង​មុតមាំ​ផងដែរថា​នឹង​មាន​ឱកាស​ពិសេស​បែប​នេះ​នា​ពេល​អនាគត៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/JennaNorodomkh/videos/1178296727432920

រូបភាព ៖ Screenshot from VDO

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា