សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​នាំ​ផង​ដែរ។

ត្បិត​បច្ចុប្បន្ន​លោក​មាន​វ័យ​ច្រើន​បន្តិច​មែន ប៉ុន្តែ​សិល្បករ​ជើង​ចាស់​រូប​នេះ​នៅ​តែ​ស្រលាញ់​និង​ចង់​បន្ត​ថែ​សិល្បៈ​បុរាណ​ខ្មែរ​ឱ្យ​គង់វង្ស​មិន​ចង់​ឱ្យ​បាត់បង់។ ជាក់ស្ដែង ទម្រង់​សិល្បៈ ល្ខោន​និយាយ ដែល​មាន​អាយុកាល​វែង​និង​យូរ​លង់ លោក​ពិត​ជា​មិន​ចង់​ឃើញ​ទម្រង់​ល្ខោន​ខ្មែរ​មួយ​នេះ​ត្រូវ​បាត់បង់​តាម​អាយុកាល​នោះ​ទេ លោក​ពិត​ជា​ចង់​ឃើញ​មាន​អ្នក​បន្តវេន មាន​អ្នក​ថែ​រក្សា មាន​អ្នក​ចូល​រួម និង​គាំទ្រ​ដើម្បី​បន្ត​ឱ្យ​សិល្បៈ​បុរាណ​ខ្មែរ​មួយ​នេះ​នៅ​តែមាន​ដង្ហើម​អាច​បន្ត​ជីវិត​រាប់​រយ​ឆ្នាំ​ទៅ​មុខ​ទៀត។

សាស្ត្រាចារ្យ​ដែល​មាន​ចិត្ត​ស្រលាញ់​សិល្បៈ​បុរាណ​ខ្មែរ​រូប​នេះ​បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ​របស់​លោក​ក្នុង​នាម​ជា​អ្នក​ផ្ទេរ​ចំណេះដឹង​ទៅ​កាន់​សិល្បករ ក៏​ដូច​ជា​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​បាន​សិក្សា​រៀន​សូត្រ​នូវ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ​ជា​ពិសេស​នោះ​គឺ ​សិល្បៈ​ល្ខោន​និយាយ។

លោក​បាន​ឱ្យ​ដឹង​ថា ជំនាញ​ល្ខោន​និយាយ​នេះ​មាន​តម្លៃ​ណាស់​នៅ​បរទេស​ព្រោះ​ទម្រាំ​បាន​មើល​គឺ​ត្រូវ​កក់​សំបុត្រ​រាប់​ខែ​ឯ​ណោះ។ ល្ខោន​និយាយ គឺ​គេ​ផ្ដោត​លើ​ពាក្យពេចន៍ ការ​ប្រើប្រាស់​សាសព្ទ​របស់​តួ​សម្ដែង (មិន​មែន​អាច​និយាយ​ប៉ាត​ណា​ប៉ាត​ណី​នោះ​ទេ) គឺ​ថា​គេ​មាន​គ្រលុកគ្រលាក់​ទាក់​ចិត្ត​អ្នក​មើល​ឱ្យ​ចូល​ជាមួយ​តួ​សម្ដែង និយាយ​រួម​ទៅ​ល្ខោន​និយាយ​នេះ​មួយ​បើ​សម្ដែង​ល្អ​គឺ​ថា​ឆ្ងាញ់​តែ​ម្ដង។

ក្នុង​នាម​លោក​ជា​គ្រូ​បង្ហាត់​និង​ជា​សិល្បករ​ជើង​ចាស់​មួយ​រូប​ដែរ​នោះ​លោក​ពិត​ជា​ចង់​ឃើញ​មាន​ការ​ចូលរួម​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ពី​សំណាក់​ក្មេង​ជំនាន់​ក្រោយ ទោះ​មិន​បាន​សិក្សា​ស៊ី​ជម្រៅ ហោច​ណាស់​បាន​ដឹង បាន​ស្គាល់ និង​មាន​ចិត្ត​ចង់​ថែ​រក្សា​អត្តសញ្ញាណ​ជាតិ​មួយ​នេះ​ឱ្យ​គង់វង្ស​បន្ត​ទៅ​មុខ​ទៀត៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា