កញ្ញា មីណា បង្ហើរសំនៀងយ៉ាងក្រអួន Cover បទ Golden ក្នុងរឿង KPop Demon Hunters ដែលជាខ្សែរឿងទទួលបានការគាំទ្រច្រើនក្នុងស្រទាប់យុវវ័យ។ ដោយឡែកសំឡេងរបស់តារាចម្រៀងវ័យក្មេងរូបនេះធ្វើឱ្យហ្វេនលាន់ម៉ាត់វ៉ោវគ្រប់គ្នា។


តារាចម្រៀងស្រីដែលមានក្បាច់រាំរស់រវើក កំពុងធ្វើឱ្យបណ្ដាអ្នកគាំទ្រទាំងក្នុង និងក្រៅស្រុកលាន់មាត់សរសើរខណៈតារាចម្រៀងមកពីផលិតកម្ម K’ve Entertainment រូបនេះបានបង្ហើរសំនៀង Cover ចម្រៀងបែប Kpop ដោយពុំមានការបញ្ចេញក្បាច់រាំ ឬការតុបតែងលើសម្លៀកបំពាក់តែបានឆក់យកបេះដូងអ្នកស្ដាប់រាប់ពាន់នាក់នៅលើបណ្ដាញសង្គមឱ្យពេញចិត្ត ក្រឺតខ្នាញ់ សំឡេងដ៏ឆ្វាចរបស់ខ្លួននៅក្នុងបទ Golden របស់ KPop Demon Hunters។ នេះជាចម្រៀងទី ២ បន្ទាប់ពីបទទី១ ដែល មីណា បានលើកយកមក Cover ft B.O ដែលមានចំណងជើងថា Free ។ ទាំង២ បទនេះសុទ្ធសឹងជាបទចម្រៀងនៅក្នុងរឿង KPop Demon Hunters។






ពិតណាស់ សម្រាប់អ្នកដែលបានទស្សនាខ្សែរឿងKPop Demon Hunters ប្រាកដជាស្គាល់បទចម្រៀងទាំង ២ ក៏ដូចគ្នានឹងបទចម្រៀងជាច្រើនទៀតដែលមានវត្តមានក្នុងខ្សែរឿងមួយនេះ។ ដោយឡែក ហ្វេនដែលបានស្ដាប់ចម្រៀង Cover ទាំង២ របស់ មីណា មិនត្រឹមសរសើរនូវទឹកដមសំឡេងរបស់តារាស្រីរូបនេះប៉ុណ្ណោះទេ ថែមទាំងនិយាយថានាងពិតជាដូចតួឯកស្រីដែលមានឈ្មោះថា Rumi ទៀតផង៕
បទទី១៖ Free Cover by Mina ft B.O
បទទី២៖ Golden Cover by Mina
រូបភាព ៖ Sony Pictures Animation