កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួន ៣ ដែល​ស្ថិត​នៅភូមិកាតូត ឃុំកំភុន ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង សង្ស័យ​ថា​ជា​រណ្ដៅ​ផូស៊ីល​ឈើ​បុរាណ។

ផ្អែក​លើ​របាយការណ៍​បច្ចេកទេស​នៃ​ការ​កំណាយ​ស្រាវជ្រាវ​បាន​ឱ្យ​ដឹង​ថា ៖

  • រណ្ដៅ​ទី១ ជា​ផូស៊ីល​ដើម​ឈើ​ដែល​មាន​ប្រហែល​រហូត ៤០ ម៉ែត្រ ទំហំ​មុខ​កាត់ ១.៥០ម៉ែត្រ ចំណែក​ផ្នែក​មាន​ទំហំ​មុខ​កាត់​ដល់​ទៅ ៤ ម៉ែត្រ ។
  • រណ្ដៅ​ទី២ ជា​ផូស៊ីល​ឈើ​ផ្នែក​គល់ និង​ផ្នែក​ផ្សេងៗ​ទៀត បច្ចុប្បន្ន​ក្រុមការងារ កំពុង​បន្ត​សិក្សា ខណៈ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយ
  • រណ្ដៅ​ទី៣ ជា​ផូស៊ីល​ដើម​ឈើ​ដែល​មាន​ប្រវែង ១០ ម៉ែត្រ និង​ទំហំ​មុខ​កាត់ ១.៥ម៉ែត្រ

គួរ​ឱ្យ​ដឹង​ថា កាល​ពី​ខែ កក្កដា ឆ្នាំ ២០២៥ កន្លង​ទៅ ក្រុម​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណាយ​ផូស៊ីល​ឈើ​លើក​ទី១ នៅ​តំបន់​ភ្នំ​ភូង៉យ បាន​រក​ឃើញ​ផូស៊ីល​ឈើ ដែល​មាន​មុខ​កាត់ ១ ម៉ែត្រ និង​ប្រវែង​ដល់​ទៅ ១៧ ម៉ែត្រ ។ តាម​ការ​វាយ​តម្លៃ​នា​ពេល​នោះ​បាន​ឱ្យ​ដឹង​ថា ផូស៊ីល​ឈើ​នោះ​មាន​អាយុកាល​ចន្លោះ​ពី ១០ម៉ឺន ទៅ ២ លាន​ឆ្នាំ និង​ជា​ប្រភេទ​រុក្ខជាតិ​មាន​ផ្កា​និង​ផ្លែ។

គិត​ត្រឹម​ឆ្នាំ ២០២៦ ក្រុម​ការងារ​ជំនាញ​បាន​កំណត់ និង​ចងក្រង​បញ្ជី​ស្ថានីយ​ផូស៊ីល​សរុប​ចំនួន ៧៨ ទីតាំង​នៅ​ទូ​​ទាំង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​រួម​មាន​ខេត្ត​ព្រះ​វិហារ , បន្ទាយមានជ័យ , បាត់ដំបង , មណ្ឌលគិរី , រតនគិរី , ក្រចេះ , ប៉ៃលិន , ឧត្តរមានជ័យ , កំពត , កោះកុង, កំពង់ធំ, ពោធិ៍សាត់ និង​ស្ទឹងត្រែង។

ជាមួយ​គ្នា ក្រៅ​ពី​ការ​សិក្សា​ស្រាវជ្រាវ និង​កំណត់​ទីតាំង​ស្ថានីយ​ផូស៊ីល ក្រសួង​បរិស្ថាន​ក៏​បាន​អនុវត្ត​ការងារ​កំណាយ ផូស៊ីល នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូច​ជា៖

  • ក្នុង​ឆ្នាំ ២០១៩ ដល់ ២០២០ កំណាយ​ផូស៊ីល​ឈើ​នៅ​ស្រុក​លំផាត់
  • ក្នុង​ឆ្នាំ ២០២២ កំណាយ​ផូស៊ីល​ឆ្អឹង​ដាយណូស័រ​ដំបូង​នៅ​កម្ពុជា
  • ក្នុង​ឆ្នាំ ២០២៤ កំណាយ​ផូស៊ីល​ឈើ​នៅ​ភ្នំ​ត្បែង ព្រះ​វិហារ
  • ក្នុង​ឆ្នាំ ២០២៥ កំណាយ​ផូស៊ីល​ឈើ​នៅ​ស្រុក​សេសាន និង​កំពុង​បន្ត​មក​ទល់​ពេល​នេះ

រូបភាព ៖ ក្រសួងបរិស្ថាន

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា