រឿន ណាត កំពុងមានសុភមង្គល​លើទឹកដីអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រឿន ណាត កំពុងមានសុភមង្គល​លើទឹកដីអាមេរិក

រឿន ណាត កំពុងមានសុភមង្គល​លើទឹកដីអាមេរិក

Miss Universe Cambodia 2018 រឿន ណាត បាន​ចែក​រំលែក​សុភមង្គល​ដែល​ខ្លួន​មាន​នៅ​លើ​ទឹក​ដី​អាមេរិក ឲ្យ​ប្រិយមិត្ត និង​អ្នក​គាំទ្រ​នាង​បាន​ដឹង​បាន​ឃើញ​ពី​ភាព​កក់ក្ដៅ​ដែល​ទទួល​បាន​ពី​គ្រួសារ​សាច់​ថ្លៃ និង​ស្វាមី​បណ្ដូល​ចិត្ត វេង លាងហួរ។

Advertisement

ការ​ចេញ​ទៅ​រស់នៅ​ទឹកដី​ប្រទេស​មហាអំណាច តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​សម្ដែង រឿន ណាត បាន​ជិត ១ ឆ្នាំ​មក​នេះ​តួឯក​ស្រី​ក្នុង​រឿង «មនុស្សពិត» តែងតែ​បង្ហោះ​រូបភាព​លើ​បណ្ដាញ​សង្គម Facebook ដើម្បី​កុំឲ្យ​អ្នក​គាំទ្រ​បារម្ភ ព្រោះ​នាង​មាន​ក្ដី​សុខ និង​សុភមង្គល​ខ្លាំង ស្នាម​ញញឹម​តែង​មាន​លើ​ផ្ទៃ​មុខ​រហូត។

ជីវិត​គូ ជិត ១​ឆ្នាំ​ជាមួយ​ប្រុស​ស្អាត លាវ វេងហួរ បាន​បង្ហាញ​ឲ្យ​មហាជន​មើល​ឃើញ​យ៉ាង​ច្បាស់​ថា រឿន ណាត ពិតជា​ស្ត្រី​ដែល​មាន​សំណាង​ខ្លាំង។ តាម​រយៈ​វីដេអូ និង​រូបភាព​ផ្សេង​ៗ បង្ហាញ​ពី​សុភមង្គល​លើ​ផ្ទៃ​មុខ​នាង កាន់​តែ​ស្អាត​ទៅ​ៗ បើ​ទោះ​ជា​ឃ្លាត​ឆ្ងាយ​ពី​វិស័យ​សិល្បៈ និង​បវរកញ្ញា​យូរ​ហើយ​ក៏​ដោយ តែ​ក្ដី​សុខ​ធ្វើឲ្យ​មនុស្ស​ស្រី​កាន់តែ​ស្អាត។

គួរ​បញ្ជាក់​ថា បន្ទាប់ពី​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​នៅ​ខ្មែរ​ម្ដង​ហើយ រឿន ណាត និង វេងហួរ បាន​ទៅ​រៀបការ​នៅ​អាមេរិក​ជា​ផ្លូវការ។ តាំងពី​ចាប់ផ្ដើម​ស្រលាញ់​គ្នា និង​បាន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ពេញ​ច្បាប់​រួច​មក បវរកញ្ញា​ចក្រវាល​កម្ពុជា និង​បុរស​ឯក Mister Friendship International 2023 មិន​ធ្លាប់​មាន​ព័ត៌មាន​ល្អក់កករ​នឹង​គ្នា​ឡើយ មានតែ​ស្រលាញ់​គ្នា​លើស​ដើម។

ក្រោយ​រៀបការ ទោះ​មិន​ដល់​មួយ​ឆ្នាំ តែ រឿន ណាត និង វេងហួរ ក៏​កាន់តែ​ស្អិតល្មួត​ខ្លាំង​ឡើង ព្រោះ​អ្នក​ទាំង ២ តែងតែ​យោគយល់​គ្នា និង​ធ្វើ​រឿង​តូច​ៗ ដើម្បី​រឹត​ចំណង​ស្នេហ៍​មិន​ឲ្យ​ថមថយ​ឡើយ៕

រូបភាព៖ Rern Nat

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា