បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
Rosé ក្លាយ​ជា​សិល្បករ K-pop ដំបូង​ក្នុងប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ពានធំ​នៅ MTV Video Music Awards

Rosé ក្លាយ​ជា​សិល្បករ K-pop ដំបូង​ក្នុងប្រវត្តិសាស្ត្រ​ដែល​ឈ្នះ​ពានធំ​នៅ MTV Video Music Awards

Rosé សមាជិកក្រុម Blackpink បានបង្កើតប្រវត្តិសាស្ត្រកាលពីថ្ងៃអាទិត្យ ដោយបានក្លាយជាសិល្បករ K-pop ដំបូងគេដែលឈ្នះពានរង្វាន់ធំមួយក្នុងកម្មវិធី MTV Video Music Awards របស់អាមេរិក គឺ​​ពាន​រង្វាន់​ចម្រៀង​ប្រចាំ​ឆ្នាំ​សម្រាប់​បទ “APT” ក្នុងពិធីប្រគល់ពានដែលធ្វើឡើងនៅ UBS Arena ក្នុងទីក្រុងញូវយ៉ក។

ចេញផ្សាយកាលពីខែតុលាឆ្នាំមុន បទចម្រៀង “APT” បានបង្ហាញការសហការដំបូងរបស់ Rosé ជាមួយតារាល្បីអាមេរិក Bruno Mars និង​បានហក់​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​តារាង​ចម្រៀងពិភពលោក និងបាន​ពង្រីកប្រជាប្រិយភាព​របស់​នាង​ក្នុង​នាម​ជាតារាចម្រៀងទោលមួយរូប ​លើស​ពីត្រឹមតែជាសមាជិក Blackpink។

ខណៈដែលទាំង BTS, Blackpink និង Seventeen សុទ្ធតែធ្លាប់បានឈ្នះពានរង្វាន់ VMA កាលពីមុន ប៉ុន្តែការឈ្នះរបស់ Rosé គឺជាលើកទីមួយហើយដែលសិល្បករកូរ៉េអាចទទួលបានពានធំរបស់កម្មវិធី។

គួរបញ្ជាក់ដែរថា Rosé មានឈ្មោះប្រកួតប្រជែងពានរង្វាន់ចំនួនប្រាំបីផ្នែកនៅឆ្នាំនេះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានដូចគ្នាសម្រាប់តារាចម្រៀង K-pop ដោយក្នុងនោះបទ “APT” បានក្លាយជាបេក្ខភាពប្រកួតប្រជែងពានវីដេអូប្រចាំឆ្នាំ ពាន Best Collaboration, ពាន Best Pop, ពាន Best Direction, ពាន Best Art Direction និងពាន Best Visual Effects ខណៈអាល់ប៊ុមដំបូងរបស់នាងមានចំណងជើងថា “Toxic Till the End” បានជាប់បេក្ខភាពប្រកួតពាន Best K-pop ។

សម្រាប់ពានរង្វាន់ Best K-Pop ក្នុងឆ្នាំនេះគឺបានទៅលើ Lisa សមាជិកក្រុម BLACKPINK ដូចគ្នាសម្រាប់បទ “Born Again” ដែលជាការសហការគ្នាជាមួយ Doja Cat និង Raye។ នេះ​ជា​ជ័យ​ជម្នះ​ឆ្នាំ​ទី​ពីរ​ជាប់​គ្នា​របស់ Lisa និង​ជា​លើក​ទី​បីបើគិតសរុប​ដែលនាងទទួលបានពានរង្វាន់នេះ។

សិល្បករខេប៉ុបដែលបានឈ្នះពានរង្វាន់ VMAs ក្នុងឆ្នាំនេះដែរគឺក្រុម​ចម្រៀង​ស្រី​ចម្រុះ​ជាតិ​សាសន៍​របស់ HYBE Katseye ដែលបាន​ឈ្នះ​ពាន MTV Push Performance of the Year សម្រាប់​បទ​ចម្រៀង​ទី​ពីរ​របស់​ខ្លួន​គឺ “Touch”។

ពានរង្វាន់វីដេអូប្រចាំឆ្នាំ ដែលជាកិត្តិយសកំពូលប្រចាំឆ្នាំរបស់ VMA បានទៅតារាស្រីអាមេរិក Ariana Grande សម្រាប់បទ “Brighter Days Ahead” ស្របពេល Lady Gaga បានឈ្នះពានរង្វាន់ចំនួន ៤ ម្នាក់ឯងរួមមានទាំងពាន Artist of the Year និង Best Collaboration ដែលធ្វើឱ្យនាងក្លាយជាជយលាភីលេចធ្លោជាងគេរបស់កម្មវិធីក្នុងឆ្នាំនេះ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា