Sai និងបុគ្គលល្បីច្រើនរូបត្រៀមចូលរួមព្រឹត្តិការណ៍ Preah Vihear Temple Run 2025 អបអរខួប ១៧ ឆ្នាំប្រាសាទព្រះវិហារ​បានចូលបញ្ជីបេតិកភណ្ឌពិភពលោក

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
Sai និងបុគ្គលល្បីច្រើនរូបត្រៀមចូលរួមព្រឹត្តិការណ៍ Preah Vihear Temple Run 2025 អបអរខួប ១៧ ឆ្នាំប្រាសាទព្រះវិហារ​បានចូលបញ្ជីបេតិកភណ្ឌពិភពលោក

Sai និងបុគ្គលល្បីច្រើនរូបត្រៀមចូលរួមព្រឹត្តិការណ៍ Preah Vihear Temple Run 2025 អបអរខួប ១៧ ឆ្នាំប្រាសាទព្រះវិហារ​បានចូលបញ្ជីបេតិកភណ្ឌពិភពលោក

តារាចម្រៀង Sai ព្រមទាំងបុគ្គលល្បីជាច្រើនរូបកំពុងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ Preah Vihear Temple Run 2025 ដែលនឹងរៀបចំឡើងនៅថ្ងៃទី៦ ខែកក្កដា ខាងមុខ ក្នុងឱកាសអបអរសាទរខួប ១៧ ឆ្នាំនៃការចុះប្រាសាទព្រះវិហារ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ព្រឹត្តិការណ៍រត់ ឆ្លងកាត់ឧបសគ្គ Preah Vihear Temple Run លើកទី៣ ជាព្រឹត្តិការណ៍ដែល សហការរៀបចំដោយក្រុមការងារ RUN WITH SAI ជាមួយអាជ្ញាធរជាតិព្រះវិហារ និងសហការគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:រដ្ឋបាលខេត្តព្រះវិហារ  សហភាពសហព័ន្ធយុវជនកម្ពុជា។

ព្រឹត្តិការណ៍រត់នេះដែរត្រូវបានរៀបចំ​ក្នុងគោលបំណងដើម្បីស្វាគមន៍កីឡាកររត់ប្រណាំងជាតិ និងអន្តរជាតិ ទៅចូលរួមរត់នៅព្រះវិហារដើម្បីទទួលបាននូវបទពិសោធន៍នៃការរត់ឆ្លងកាត់ឧបសគ្គទៅកាន់សំណង់ស្ថាបត្យកម្មសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មហិមា គឺរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌ ស្ថិតក្នុងចំណោមសម្បត្តិបេតិកភណ្ឌពិភពលោក មានសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ គួរឱ្យស្ញប់ស្ញែងនៅក្នុងតំបន់ និងពិភពលោក។

ជាពិសេសការរត់ឆ្លងកាត់ តាមបណ្តោយផ្លូវបុរាណ អមដោយហេដ្ឋារចនាសម្ព័ន្ធបុរាណនៃប្រាសាទ ដើម្បីអបអរសាទរខួបលើកទី១៧ នៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៥)។

អមជាមួយគ្នានោះ ព្រឹត្តិការណ៍ទាំងមូលក៏រួមមានកម្មវិធីទស្សនីយភាព ការ​សម្តែង​របាំ​ប្រពៃណី ឧបករណ៍​ប្រពៃណី​ខ្មែរ និង​របាំ​ប្រចាំ​តំបន់​នៅ​ប្រាសាទ​ព្រះវិហារ ដើម្បី​ស្វាគមន៍​ដល់កីឡាករ កីឡាការិនី ទាំងអស់ដែលរត់ដល់ទីបានជោគជ័យ ក៏ដូចជាការផ្តល់នូវអនុស្សាវរីយ៍ និងការចងចាំដ៏ល្អរួមគ្នា នៅលើប្រាសាទព្រះវិហារ ដ៏ពិសិដ្ឋមួយនេះដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “រត់អបអរសាទរប្រាសាទព្រះវិហារ Preah Vihear Temple Run 2025” នឹងធ្វើការបែងចែកជា ៤ ប្រភេទវិញ្ញាសា​ដូចខាងក្រោម៖

១. វិញ្ញាសាដើរ ១៣០០ ម៉ែត្រ (យាត្រាបេតិកភណ្ឌ)

២. វិញ្ញាសារត់ ៩ គីឡូម៉ែត្រ (ផ្លូវរត់ឌីទេពសែនជ័យ)

៣. វិញ្ញាសារត់ ២២.៦ គីឡូម៉ែត្រ (ផ្លូវរត់សួគ៌ាល័យ)

៤. វិញ្ញាសារត់ ៤២.៥ គីឡូម៉ែត្រ (ផ្លូវរត់ជញ្ជាំងដងរែក)

សម្រាប់កម្មវិធីដ៏ពិសេសប្រចាំឆ្នាំនេះ សាធារណជនក៏អាចចូលរួមផងដែរ ដោយអាចចុះឈ្មោះឥឡូវនេះតាមរយៈ៖

📱 BM+ app: https://bookme.plus/t/events/preah-vihear-temple-run-3rd-edition

🌐 Website: www.runwithsai.com

—————————————-

🔔 ចូលរួម telegram channel និង group ដើម្បីទទួលបានព័ត៌មានបន្ថែម:

• RUN WITH SAI Chitchat: https://t.me/+owwVjwQ1j4JlOWQ9

• RUN WITH SAI OFFICIAL CHANNEL: https://t.me/runwithsaiofficial

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា