សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង

សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង

ផលិតកម្ម​ក្នុង​ស្រុក​មួយ​របស់​កម្ពុជា សាស្ត្រាហ្វីម ទទួល​បាន​ឱកាស​ក្នុង​ការ​តំណាង​ឱ្យ​មុខ​មាត់​ប្រទេស​កម្ពុជានៅលើ​ឆាក​អន្តរជាតិចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes 2026 នៅឯប្រទេសបារាំង។

Advertisement

នេះ​ជា​ដំណឹង​ដ៏​សែន​រីករាយ​សម្រាប់​កម្ពុជា ខណៈ​ដែល​ផលិតកម្ម​ក្នុង​ស្រុក សាស្ត្រាហ្វីម ទទួល​បាន​ឱកាស​​លើ​ទីផ្សារ​ភាពយន្ត​អន្តរជាតិ។ ផលិតកម្ម សាស្ត្រាហ្វីម ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes 2026 លើក​ទី​៧៩ ដែល​រៀប​ចំ​នៅ​ទីក្រុង​កាន ប្រទេស​បារាំង ចាប់​ពី​ថ្ងៃ​ទី ១២ ដល់ ១៨ ខែ ឧសភា ឆ្នាំ ២០២៦។ ការ​បង្ហាញ​វត្តមាន​របស់​ផលិតកម្ម​ក្នុង​ស្រុក​ដ៏​មាន​សក្ដានុពល​មួយ​នេះ​ជា​ឱកាស​ក្នុង​ការ​នាំ​យក​ស្នាដៃ​ផលិត​កុន​នៅ​កម្ពុជា​របស់​កូន​ខ្មែរ​ឡើង​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ក៏​ដូច​ជា​បង្កើត​ឱកាស​រួម​សហការ​ជា​មួយ​ដៃ​គូរ​អន្តរជាតិ​ផង​ដែរ។

មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes 2026 ជា​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​សម្រាប់​បុគ្គល​ដែល​បាន​បង្កើត​ស្នាដៃ​ផលិត​ខ្សែ​ភាពយន្ត​កម្រិត​ខ្ពស់​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត ហើយ​អ្នក​ចូល​រួម​សុទ្ធ​សឹង​ជា​ផលិតករ​ល្បីៗ​ក្នុង​វិស័យ​កុន អ្នក​ដឹក​នាំ អ្នក​និពន្ធ និង​តារា​ហូលីវូដ​ជា​ដើម៕

រូបភាព ៖ The Department of Cinema of Cambodia

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា