បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
SEAVFC បញ្ចប់សិក្ខាសាលាប្រចាំឆ្នាំ២០២៥ និង ពន្យារការទទួលវីដេអូ 

SEAVFC បញ្ចប់សិក្ខាសាលាប្រចាំឆ្នាំ២០២៥ និង ពន្យារការទទួលវីដេអូ 

កាលពីថ្ងៃទី១៤ និង១៥ ខែមិថុនាកន្លងទៅនេះ «មហោស្រពភាពយន្តវីដេអូសម្រាប់កុមារអាស៊ីអាគ្នយ៍» (Southeast Asia Video Festival for Children – SEAVFC) បានរៀបចំ «សិក្ខាសាលាផលិតវីដេអូសម្រាប់កុមារ» ដោយជោគជ័យ នៅBox Media Studio។ សិក្ខាសាលា ប្រចាំSEAVFC ជំនាន់ទី៥នេះ ត្រូវបានរៀបចំដោយក្រុមភាពយន្តឈូករ័ត្ន (Sunflower Film Alliance [SFA]) រួមជាមួយដៃគូក្នុងស្រុកនានា ហើយទទួលបានសិក្ខាកាម១០រូប។ 

សម្រាប់លោកស្រី ប៊ុន សុគន្ធា តំណាងអាណាព្យាបាលកុមារីមួយរូប ៖ «បន្ទាប់ពីបានចូលរួមសិក្ខាសាលាវីដេអូជាលើកទីពីរនេះ នាងខ្ញុំឃើញថាកូនមានសកម្មភាព រីករាយ និងមានទំនុកចិត្តក្នុងការបញ្ចេញសមត្ថភាព និងមតិច្រើនជាងលើកទីមួយ។ គាត់មានការយល់ដឹងច្រើនពីមិត្តផ្សេងៗ និងយល់ដឹងច្បាសជាងមុនពីការផលិតវីឌីអូ។»

រីឯ លោក កុសល ពុទ្ធិរតនៈ ហៅក្រៅ«ជីន» ជាគ្រូផ្នែកសាច់រឿង និងបច្ចេកទេសថត បានសម្តែងចំណាប់អារម្មណ៍ថា៖ «នេះ ជាលើកទី១ ហើយសម្រាប់ខ្ញុំក្នុងការបង្រៀនក្មេងៗអំពីរបៀបនិទានរឿងតាមវីដេអូ។ ខ្ញុំយល់ថាគ្រាប់ពូជសមិទ្ធិករភាពយន្ត ឬអ្នក ផលិតមាតិកាអនឡាញជាខ្មែរ គួរទទួលបានការបណ្តុះបណ្តាលពីក្មេងដូចពួកគាត់។ ជាក់ស្តែង ខ្ញុំបាទឃើញថា ពួកគាត់ឆាប់ ចាប់មេរៀនដែលខ្ញុំបាទផ្តល់ឱ្យ ជាពិសេសតាមរយៈឧបករណ៍បច្ចេកវិទ្យាដែលពួកគាត់មានស្រាប់។ លើសពីនេះ ម្នាក់ៗសុទ្ធតែ មានគំនិតច្នៃប្រតិដ្ឋរៀងខ្លួន ក្នុង ការចែករំលែកទៅមិត្តរួមក្រុម។»

រីឯអ្នកស្រី រស់ សុគន្ធា ជានាយិកគ្រប់គ្រងរបស់រោងភាពយន្តលេជន ដែលដៃគូធំមួយរបស់មហោស្រព និងគម្រោងផ្សេងៗទៀតរបស់ «អង្គការភាពយន្តឈូករ័ត្ន» សម្តែងការគាំទ្រថា៖  «ជាបឋមនាងខ្ញុំសូមអបអរសាទរមហោស្រព ភាពយន្តវីដេអូសម្រាប់ កុមារអាស៊ីអាគ្នេយ៏លើកទី ៥ឆ្នាំនេះជាឆ្នាំទី១ដែលរោងភាពយន្តលេជេន មានកិត្តិយសក្លាយជា អ្នកឧបត្ថម្ភធំ នៅក្នុងមហោស្រពនេះ។ មហោស្រពភាពយន្តវីដេអូសម្រាប់កុមារ អាស៊ីអាគ្នេយ៍ គឺជាគន្លងវិថីមួយដ៏ល្អ ដែលជំរុញឱ្យកុមារអាស៊ីអាគ្នេយ៏ រួមទាំងកុមារកម្ពុជាផងដែរ ក្នុងការបញ្ចេញនូវទេពកោសល្យ គំនិតបង្កើតថ្មី ភាពច្នៃប្រឌិត ព្រមទាំងពង្រីកនូវការស្វែងយល់ពីបទពិសោធន៏ជុំវិញខ្លួនផ្សេងៗយ៉ាងច្រើន ដើម្បីបង្កើតបានជាភាពយន្តដ៏មានគុណភាព និង គុណតម្លៃគ្រប់គ្រាន់ មុននឹងយកដាក់ប្រកួតថ្នាក់តំបន់។ លើសពីនេះ នាងខ្ញុំសូមសំណូមពរ និងលើកទឹកចិត្តដល់ក្មួយៗ សូម បង្កើតភាពយន្តដែលឆ្លុះបញ្ចាំងនូវតម្លៃវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ក៏ដូចជារំលេចនូវតំបន់ទេសចរណ៏ដ៏ មានសក្តានុពល ជាច្រើនក្នុងប្រទេសកម្ពុជា

ដោយឡែក ការបើកទទួលរឿងប្រកួតរបស់SEAVFC ឆ្នាំនេះ នឹងពន្យារពេលដល់ ថ្ងៃទី០៨ ខែសីហា ២០២៥ វេលាម៉ោង ១១៖៥៩ យប់ ជូនតាមសំណូមពររបស់ប្អូនៗ និងសមិទ្ធិករវីដេអូ។ 

📝សូមរួសរាន់ដាក់ប្រកួតរឿងតាមរយ:៖ https://forms.gle/pMpHpt4TLjn1qNS56  

⚙️សម្រាប់លក្ខខណ្ឌលម្អិត សូមអាន៖ https://seavideofest.com/video-competition-mechanics/

📞សម្រាប់ព័ត៌មានលម្អិតនៅកម្ពុជា សូមទាក់ទង៖ +៨៥៥ ១២ ៦៨៤ ៩៥៥ ឬអុីមែល៖ seavfc.kh@gmail.com ។

មហោស្រពធំរបស់យើង គ្រោងនឹងប្រព្រឹត្តទៅនៅដើម ខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅទីបាងកក ប្រទេសថៃឡង់ដ៍។ ជ័យលាភី ឆ្នាំ២០២៥ នឹងត្រូវបែងចែកយ៉ាងហោចជា១១ប្រភេទដូចតទៅ៖ ៦ប្រភេទសម្រាប់អ្នកអាជីព ២ប្រភេទសម្រាប់អ្នកថ្មោងថ្មី និង៣ប្រភេទទៀតផលិតដោយកុមារ តាមរយៈប្រធានបទប្រចាំឆ្នាំគឺ៖ «វេទមន្តនៃសន្តិភាព»

នេះជាឱកាសពិសេស បើអ្នកចង់ចូលរួមជាមួយសមិទ្ធិករផ្សេងៗទៀតនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ក៏ដូចជាផ្សារភ្ជាប់រឿងរបស់ លោកអ្នក ជាមួយទស្សនិកជនឱ្យបាន ច្រើន ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

SEAVFC Cambodia ឆ្នាំនេះមានការគាំទ្រពីស្ថាប័នក្នុងស្រុករួមមាន៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួង ព័ត៌មាន អង្គការភាពយន្តឈូករ័ត្ន, Box Media Production, អង្គការមូលនិធិកុមារកម្ពុជា, នំ នាឡិ៍ ហាងកាហ្វេ ១១៖១១ និង Chill Out, រោងពុម្ព KhmerFace, ដៃគូផ្សព្វផ្សាយរួមមាន៖ TV5, Apsara Media Services, និង «មហោស្រពភាពយន្តភាពយន្តខ្លីចតុមុខ»៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា