ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន

ទេព បូព្រឹក្ស ចេញដំណើរទៅសម្ដែងនៅកម្មវិធី ROUND Festival លើកទី២ នៅហ្វីលីពីន

តារា​ចម្រៀង ទេព បូព្រឹក្ស មាន​ឱកាស​សម្ដែងម្ដងទៀតនៅក្នុង​កម្មវិធី ROUND Festival របស់ KBS ដែល​ម្ដង​នេះ​គឺជា​លើក​ទី​២ ហើយ។ ដោយ​កាលពី​ល្ងាច​ថ្ងៃ ១៦ ខែ​មេសា ឆ្នាំ ២០២៦ ម្ចាស់​បទ «ទេវរាជ» បាន​ចេញ​ដំណើរ​ពី​កម្ពុជា និង​នាំ​ក្រុម​ការងារ​សិល្បៈ​បុរាណ​ជាច្រើន​រូប ដើម្បី​សម្ដែង​លើ​ឆាក​តន្រ្តី​ជាមួយ​អ្នកនាង​ផងដែរ។

Advertisement

ទេព បូព្រឹក្ស បាន​ឲ្យ​ដឹង​ថា “ថ្ងៃនេះ​ពួក​យើង​ចេញ​ដំណើរ​ទៅសម្តែងក្នុងកម្មវិធីអន្តរជាតិរបស់ KBS ROUND Festival នៅហ្វីលីពីន បាននាំយកនូវ​ទស្សនីយភាព​វប្បធម៌​ទៅ​ជាមួយ តាម​ដែល​អាច​ធ្វើ​បាន មាន​ទាំង​បុរាណ និង​សម័យ បំណង​ប្រាថ្នា​ដែល​តែងតែ​គិត​ថា​បើ​មាន​ឱកាស​ទៅ​សម្ដែង​នៅ​លើ​ឆាក​អន្តរជាតិ​ទោះ​ទៅ​ដល់​ទីណា​ក៏​ដោយ​ឲ្យ​តែ​មាន​ឱកាស ខ្ញុំ​នឹង​យក​សិល្បៈ​វប្បធម៌​បុរាណ​ទៅ​បង្ហាញ​ដល់​ទី​នោះ​ជាមួយ​ខ្ញុំ បើ​មាន​អ្នក​ពេញចិត្ត មិន​ពេញ​ចិត្ត​ក្ដី សូម​ឲ្យ​គិត​ថា​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ធ្វើ​ចេញ​ពី​ចិត្ត ធ្វើ​ដោយ​សេចក្ដី​ពិត ទោះ​ជា​ដឹង​ថា​អ្នក​ធ្វើ​ចាំ​តែ​ខុស​ក៏​ដោយ រឿង​ខ្លះ​ដែល​មិន​ចូលចិត្ត​រឿង​បុគ្គល​ទុក​មួយ​ឡែក​សិន​ទៅ​ណា ព្រោះ​ពួក​យើង​ជា​ឈាម​ខ្មែរ​តែ​មួយ ផ្តាំ​ឲ្យ​ហើយ​ជួយ​ស៊ែរ​ផង​ណា“។

ក្នុង​ដំណើរ​ដែល​ចេញ​ទៅ​សម្ដែង​នៅ​ហ្វីលីពីន​លើក​នេះ ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​ស្វាមី គឺ​តារា​រ៉េប ងួន ចាន់ដេវីត ផងដែរ មិន​ខុស​ពី​ការ​ទៅ​សម្ដែង​ ROUND Festival លើក​ដំបូង​របស់​អ្នកនាង​នៅ​ប្រទេស​ម៉ាឡេស៊ី​ឡើយ។

ទេព ​បូព្រឹក្ស នឹង​បង្ហាញ​វត្តមាន​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី 2025 ROUND Festival នៃប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ ២១,២២ ខែ​មិថុនា ឆ្នាំ ២០២៥។ នា​គ្រា​នោះ​ទេព បូព្រឹក្ស បាន​បញ្ចូល​បទ​ចម្រៀង​មាន​ ​សិល្បៈ​វប្បធម៌​ខ្មែរ​ដូច​ជា ល្ខោន​ខោល , របាំ​មណី​មេខលា និង​អប្សរា ត្រូវ​បាន​យក​ទៅ​បង្ហាញ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​នៅ​លើ​ឆាក​តន្ត្រី​នៅ​ក្នុង​ទី​ក្រុង​កូឡាឡាំពួរ។

គួរ​បញ្ជាក់​ថា ទេព បូព្រឹក្ស ធ្លាប់​លើកឡើង​ ការ​សម្ដែង​នៅ​ហ្វីលីពីនថ្ងៃ ១៩ ខែ​មេសា នេះ ជា​ការ​រួម​ចំណែក​ចុងក្រោយរបស់ខ្លួន ក្នុងការនាំយកសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ៕

រូបភាព៖ Tep Boprek

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា