សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី ទទួល​បាន​សមិទ្ធផល​ក្រាស់ក្រែល និង​ពាន​រង្វាន់​ជាច្រើន។

Advertisement

សេង ណាអូមី Face Of The Universe Cambodia 2026 បាន​ឆ្លងកាត់​ឆាក​ប្រកួត​ថ្នាក់​ជាតិ​ដែល​ចេញ​ពី​ស្ថាប័ន Miss & Mister Majestic Cambodia 2026 រដូវ​កាល​ទី៤ កន្លងទៅ និង​ជា​ស្ត្រី​វ័យ​ក្មេង​ដែល​មាន​ចំណេះ​ដឹង​ទូលំទូលាយ។ អាច​ប្រើប្រាស់​ភាសា​កំណើត និង​អង់គ្លេស​​បាន​យ៉ាង​រលូន ងាយស្រួល​ក្នុង​ការ​ណែនាំ​ខ្លួន​នាង ​ក៏ដូចជា​ផ្សព្វផ្សាយ​ពី​កម្ពុជា​ទៅ​សាកល​លោក​ឲ្យ​កាន់​តែ​បាន​គេឯង​ស្គាល់​ច្បាស់។

បញ្ចប់​ទៅ​ដោយ​ការ​សាទរ​ព្រោះ​កញ្ញា​ទទួល​បាន​បាន​រង្វាន់ ៣ ម្នាក់​ឯង និង​មកុដ​ធំ​១ ជូន​ជាតិ​តំណែង​ជា Miss Face Of The Universe Global Ambassador 2026។ ចំណែក​ពាន​កិត្តិយស​ផ្សេង​ទៀត​រួម​មាន៖

១. Best in Fashion Round Award
២. Best in Swimwear Award
៣. Best in Evening Gown Award

ណាអូមី បាន​បញ្ចេញ​មតិ​នៅ​ក្រោម​ផុស​មួយ​ថា កញ្ញា​សប្បាយ​ចិត្ត​បំផុត​​គឺ​បេក្ខភាព​ប្រទេស​ផ្សេង​ៗ សុទ្ធតែ​បាន​សរសើរ​កម្ពុជា​ថា​ខ្លាំង​តាំងពី​ថ្ងៃ​ដំបូង ហើយ​រឹតតែ​រីករាយ​នៅ​ពេល​ដែល​គេ​ចងចាំ​ប្រទេស​ខ្មែរ។ នៅ​វគ្គ​ឆ្លើយ​សំណួរ ណាអូមី បកស្រាយ​ចម្លើយ​បាន​យ៉ាង​ល្អ និង​ទទួល​បាន​ការ​សាទរ​ខ្លាំង​ពី​ទស្សនិកជន​ទស្សនា​ផ្ទាល់។

សេង ណាអូមី បវរកញ្ញា​ខ្មែរ​វ័យ​ក្មេង​ស្រស់​សម្បុរ​បែប​ខ្មែរ​ចំ ព្រម​ទាំង​មាន​ចំណេះ​ជំនាញ​សម​សួន​ជា​អ្នក​តំណាង​ខ្មែរ​ផ្នែក​ប្រកួតប្រជែង​សម្រស់​លើ​វេទិកា​ក្រៅ​ស្រុក៕

គួរបញ្ជាក់ថាលំដាប់មកុដទាំង ៧ នឹងរៀបរាប់ដូចខាងក្រោម៖

Miss Face Universe 2026 សិង្ហបុរី
Miss Face Universe Tourism Ambassador 2026 ឥណ្ឌា
Miss Face Universe Global Ambassador 2026 កម្ពុជា
Miss face Universe Culture Ambassador 2026 ឥណ្ឌូនេស៊ី

Miss Face Universe 2026 (1st Runner Up) មីយ៉ាន់ម៉ា
Miss Face Universe 2026 (2nd Runner Up ) អាហ្វ្រិកខាងត្បូង
Miss Face Universe 2026 (3rd Runner Up) អាហ្វ្រិក

រូបភាព៖ Miss & Mister Majestic Cambodia និង Face Universe Pageant

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា