កន្លះឆ្នាំរកបាន ៨៨ លានដុល្លារ! Seventeen ជាប់លេខ ៧ ក្នុងតារាងកំពូលតន្ត្រីទេសចរណ៍ពាក់កណ្ដាលឆ្នាំរបស់ Billboard | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កន្លះឆ្នាំរកបាន ៨៨ លានដុល្លារ! Seventeen ជាប់លេខ ៧ ក្នុងតារាងកំពូលតន្ត្រីទេសចរណ៍ពាក់កណ្ដាលឆ្នាំរបស់ Billboard

កន្លះឆ្នាំរកបាន ៨៨ លានដុល្លារ! Seventeen ជាប់លេខ ៧ ក្នុងតារាងកំពូលតន្ត្រីទេសចរណ៍ពាក់កណ្ដាលឆ្នាំរបស់ Billboard

ក្រុមចម្រៀងខេប៉ុប Seventeen បានជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមសិល្បករដែលរកចំណូលពីការប្រគំតន្ត្រីទេសចរណ៍បានច្រើនជាងគេលើពិភពលោកនៅក្នុងតារាងពាក់កណ្ដាលឆ្នាំ២០២៦ របស់ទស្សនាវដ្ដីតន្ត្រីអាមេរិក Billboard។

Advertisement

ក្រុមហ៊ុន Pledis Entertainment កាលពីថ្ងៃទី១ ខែមិថុនា បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ដោយយោងតាមរបាយការណ៍របស់ Billboard ​ថា ក្រុម Seventeen អាចរកចំណូលបាន ៨៨.១ លានដុល្លារអាមេរិក និងបានទាក់ទាញអ្នកចូលរួមទស្សនាការប្រគំតន្ត្រីប្រហែល ៥៧៤ ០០០ នាក់ តាមរយៈការប្រគំតន្ត្រីចំនួន ២៥ លើក សម្រាប់រយៈពេល ៦ ខែគិតត្រឹមថ្ងៃទី ៣១ ខែមីនា។

ក្រុមចម្រៀង K-pop មួយនេះ បានចាប់ផ្ដើមដំណើរទេសចរណ៍ពិភពលោករបស់ខ្លួនមានចំណងជើងថា “NEW_” នៅក្នុងខែកញ្ញាឆ្នាំមុន ហើយបានបញ្ចប់ការសម្តែងដែលអូសបន្លាយពេលជាច្រើនខែរបស់ខ្លួន ជាមួយនឹងការប្រគំតន្ត្រីធំ នៅក្នុងទីក្រុង Incheon ភាគខាងលិចទីក្រុងសេអ៊ូល កាលពីខែមេសាកន្លងទៅ។

ទន្ទឹមនឹងនោះ ក្រុមចម្រៀង K-pop ដទៃទៀតដែលបានជាប់ក្នុងបញ្ជីនេះដែរមានដូចជា ក្រុម TWICE បានជាប់ចំណាត់ថ្នាក់លេខ ១២ ជាមួយចំណូល ៥៨.៣ លានដុល្លារ និងក្រុម Tomorrow X Together (TXT) បានជាប់ចំណាត់ថ្នាក់លេខ ១៥ ជាមួយចំណូល ៥៣ លានដុល្លារ។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា កំពូលតារាចម្រៀងអាមេរិក Lady Gaga បានឈរនៅលំដាប់កំពូលគេនៃបញ្ជីប្រចាំពាក់កណ្ដាលឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូល ២៣៦.២ លានដុល្លារអាមេរិក ពីការសម្ដែងចំនួន ៥២ ឆាក ស្របពេលចំណាត់ថ្នាក់លេខ២ គឺកំពូលតារាចម្រៀងព័រតូរីកូ Bad Bunny អាចរកបាន ២៣០.៣ លានដុល្លារអាមេរិក ពីការសម្ដែងចំនួន ២៧ ឆាក ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា