សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ និង​មាន​ភាព​ប្រណីត​ខ្លាំង។

ក្រុម​សិល្បករ សិល្ប​ការិនី ដែល​ជា​តារា​ល្បី​ៗ ​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការ​បង្ហាញ​ឈុត​សម្លៀកបំពាក់ខ្មែរ នៅ​លើ​វេទិកា​ដ៏​អស្ចារ្យ​ក្នុង​បរិវេណ​ភូមិ​វប្បធម៌ La Francophonie ដែល​មាន​ទីតាំង​នៅ​មុខ​វត្ត​បទុមវត្តី។

ដោយ​កម្មវិធី​នឹង​ចាប់ពី​ថ្ងៃ ១៣-១៧ វិច្ឆិកា ឆ្នាំ ២០២៦ នោះ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​មាន​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍។

នា​ ​ភូមិ​វប្បធម៌ La Francophonie ដែល​មាន​ទីតាំង​នៅ​មុខ​វត្ត​បទុមវត្តី មិនមែន​មាន​តែ​ការ​បង្ហាញ​ឈុត​ស្បៃ​តែ​ម្យ៉ាង​នោះ​ទេ មាន​កម្មវិធី​ជាច្រើន​ទៀត​អាច​ទៅ​ចូលរួម​កម្សាន្ត​សប្បាយ ជាមួយ​នឹង​ការ​រៀបចំ​សម្ដែង​សិល្បៈ​ចម្រុះ ដោយ​មាន​សិល្បករ​កម្ពុជា និង​សិល្បករមកពីបណ្តាប្រទេស ដែល​ជា​សមាជិក La Francophonie ជា​ការ​គាំទ្រ។

ក្នុង​នោះ​អ្នក​រៀបចំ​ក៏​សំណូមពរ​ឲ្យ​បញ្ចេញ​អស់​ពី​លទ្ធភាព ដោយ​នាំ​គ្នា​រៀបចំ​តុបតែង​ខ្លួន​ស្លៀក​ពាក់​សម្លៀកបំពាក់ ប្រពៃណី​ខ្មែរ ឬ​ឈុត​ស្បៃ​ខ្មែរ ឲ្យ​បាន​ច្រើន​កុះករ ជា​ការ​ចូលរួម​លើក​ស្ទួយ និង ផ្សព្វផ្សាយ​អំពី​វប្បធម៌ និង​អរិយធម៌​របស់​ជាតិ​ខ្មែរ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា