ស៊ីន យូប៊ីន សុខចិត្តបោះបង់ ៣ កម្មវិធីនៅក្រៅប្រទេសដោយមិនសោកស្តាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ីន យូប៊ីន សុខចិត្តបោះបង់ ៣ កម្មវិធីនៅក្រៅប្រទេសដោយមិនសោកស្តាយ

ស៊ីន យូប៊ីន សុខចិត្តបោះបង់ ៣ កម្មវិធីនៅក្រៅប្រទេសដោយមិនសោកស្តាយ

កំពូល​តារា​សម្ដែង​ស្រី​ឆ្នើម​លំដាប់​ប្រទេស កញ្ញា ស៊ីន យូប៊ីន បាន​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​លើកម្រាល​ព្រំ​ក្រហម​នៃ​មហោស្រព​ភាពយន្ត​កម្ពុជា-អាស៊ី លើកទី៣ (3rd Cambodia Asian Film Festival) កាលពី​ល្ងាច​ថ្ងៃ​៦ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​បុរី​កោះ​ពេជ្រ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ព្រម​ទាំង​ផលិតករ​ភាពយន្ត សិល្បករ និង​ភ្ញៀវកិត្តិយស​ជាតិ ព្រម​ទាំង​អន្តរជាតិ​ជាង ៥០០ នាក់។

Advertisement

កម្ម​វិធី​មហោស្រព​កម្ពុជា​អាស៊ី​លើកទី៣ បាន​ប្រកាស​ ស៊ីន យូប៊ីន ជា​ទូត​សុឆន្ទៈ​ជាមួយ​តារា​ហុងកុង​ដ៏​ល្បី​ឈ្មោះ Samantha Ko។ រឹតតែ​ពិសេស យូប៊ីន បាន​បង្ហាញ​ការ​សម្ដែង​ដ៏​អស្ចារ្យ​មួយ ជា​ទម្រង់​សិល្បៈ​បង្កើត​ថ្មី ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ទំនើប Ai មក​បង្ហាញ​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ និង​អង្គ​ពិធី​ទាំងមូល។

យូប៊ីន បាន​ឲ្យ​ដឹង​ថា​នាង​មាន​មោទនភាព និង​រំភើប​ចំពោះ​តំណែង​ទូត​សុឆន្ទៈ​មហោស្រព​កម្ពុជា​អាស៊ី លើកទី៣ ហើយ​រឹតតែ​រំភើប​ខ្លាំង គឺ​កម្ពុជា​មាន​ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហោស្រព​ភាពយន្ត​កម្ពុជា-អាស៊ី ជា​ថ្មី​ម្ដង​ទៀត។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​វិជ្ជមាន​នៃ​វិស័យ​ភាពយន្ត​ខ្មែរ​ដែល​កំពុង​បញ្ជ្រាប​ខ្លួន​ចូល​ទៅ​ទីផ្សារ​អន្តជាតិ​ម្ដង​បន្តិច​ៗ។ ម៉្យាង​ក៏​ប្រាប់​ដល់​ពិភពលោក​ថា កម្ពុជា​មាន​សុវត្ថិភាព​ពេញលេញ ប្រកប​ដោយ​ស្នាម​ញញឹម ភាព​រួសរាយ​រាក់ទាក់ ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ-អន្តរជាតិ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​មក។ តារា​សម្ដែង​ស្រីវ័យ ២៩ ឆ្នាំ​រូបនេះ​ក៏ទទួល​បាន​វិញ្ញាបនបត្រមួយបញ្ជាក់​ពីតំណែង​ជា​ទូត​សុឆន្ទៈ​នៃ​ 3rd Cambodia Asian Film Festival ផងដែរ។

ងាក​មក​ពាក់ព័ន្ធ​នឹង​ការងារ​ក្រៅ​ប្រទេស​វិញ យូប៊ីន បាន​បញ្ជាក់​ថា មក​ទល់​ពេលនេះ​នាង​លុប​ចោល ៣ កម្មវិធី​ហើយ គិត​ចាប់តាំង​ពី​ថ្ងៃ​ទី ១ ខែ​សីហា ឆ្នាំ ២០២៥ មក​ទល់​ពេល​នេះ។ នោះ​មាន​ន័យ​ថា​នាង​​​សល់​តែ Event ប៉ុណ្ណោះ​នៅ​បរទេស តែ​កញ្ញា​ក៏​កំពុង​ពិចារណា​ថា​គួរ​ទៅ ឬ​ក៏​អត់​ដែរ ព្រោះ​បើ​ទ យូប៊ីន ត្រូវ​គិត​លើ​ផល​ចំណេញ​ណា​ដល់​ជាតិ​ដែរ។ នាង​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ការងារ​ក្រៅ​ស្រុក​មួយ​ចំនួន​ដោយ​មិន​សោកស្ដាយ​ប្រាក់កម្រៃ​ទទួល​បាន​ពី​ការងារ​ទាំង​នោះ​ឡើយ។

យូប៊ីន កំពុង​ពិចារណា​គម្រោង​ការងារ​ក្រៅ​ស្រុក​ធំ​មួយ​យ៉ាង​ល្អិតល្អន់​ថា គួរ​ទៅ​ចូលរួម ឬ​ក៏​អត់? ព្រោះ​នាង​ត្រូវ​ជ្រើសរើស​ការងារ​ណា​មួយ​ណា​ផ្ដល់​ផល​ចំណេញ​ដល់​មុខមាត់​ប្រទេស​ជាតិ ស្រប​ពេល​ដែល​ប្រទេស​យើង​កំពុង​ត្រូវ​ការ​ការ​សាមគ្គី​ជា​ធ្លុង​មួយ​នៅ​ក្នុង​ស្រុក។

មួយ​វិញ​ទៀត​វា​នាង​តួឯក​ស្រី​ដ៏​ល្បី​រូប​នេះ​ចង់​សម្រាក​ឲ្យ​បាន​ច្រើន ដោយ​សារ​មួយ​រយៈ​មុន​ផ្លូវចិត្ត​របស់​នាង​ប៉ះទង្គិច​ខ្លាំង​ដែរ តែ​កញ្ញា​មិន​បាន​ខឹង​ស្អប់​ការ​រិះគន់​ទាំង​នោះ​ឡើយ ព្រោះ​យើង​តែម្នាក់​មិន​អាច​ល្អ​គ្រប់គ្រាន់​តាម​ការ​ចង់បាន​របស់​មនុស្ស​គ្រប់​គ្នា​ឡើយ។
ស៊ីន យូប៊ីន តារា​ស្រី​ដែល​ចូលចិត្ត​បង្ហាញ​ទង្វើ​ច្រើន​ជាង​ពាក្យ​សម្តី អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​នាង​តាំង​ពី​ដើម​រហូត​មក​ទល់​ពេល​នេះ គឺ​ការ​ការពារ និង​ការ​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ពី​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ឡើយ៕

រូបភាព៖ Shin Yubin

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា