ស៊ីន យូប៊ីន ត្រូវបានតែងតាំងជា«ទូតសុឆន្ទៈ» ដំបូងគេបង្អស់របស់អង្គការ UNICEF ប្រចាំកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ីន យូប៊ីន ត្រូវបានតែងតាំងជា«ទូតសុឆន្ទៈ» ដំបូងគេបង្អស់របស់អង្គការ UNICEF ប្រចាំកម្ពុជា

ស៊ីន យូប៊ីន ត្រូវបានតែងតាំងជា«ទូតសុឆន្ទៈ» ដំបូងគេបង្អស់របស់អង្គការ UNICEF ប្រចាំកម្ពុជា

កាលពី​ម្សិលមិញ​នេះ UNICEF Cambodia – ដើម្បី​កុមារ​គ្រប់​រូប បាន​រៀបចំ​កម្មវិធី​ប្រកាស​ការតែងតាំង​មួយ​ដល់​កញ្ញា ស៊ីន យូប៊ីន ក្នុងនាមជា​ទូត​សុឆន្ទៈ​ផ្លូវការ​ដំបូង​គេ​បង្អស់​របស់​អង្គការ​យូនី​សេហ្វ​ប្រចាំ​កម្ពុជា។ ដោយ​នេះ​គឺជា​មោទនភាព​មួយ​របស់​កញ្ញា ហើយ​តារា​ស្រី​រូប​នេះ​ក៏​សកម្ម​ក្នុង​ការងារ​សប្បុរសធម៌​របស់ UNICEF នេះ​ច្រើន​ឆ្នាំ​មក​ហើយ។

Advertisement

ដើម្បី​អបអរ​ទិវា​កុមារ​អន្តរជាតិ ក្រោមប្រធានបទ “ រួមគ្នា​ដើម្បី​កុមារ​គ្រប់រូប” និង​ពិធី​ប្រកាស​តែងតាំង​ទូត​សុឆន្ទៈ​យូនី​សេហ្វ​ប្រចាំ​កម្ពុជា កាលពី​ម្សិលមិញ​ថ្ងៃ ១ មិថុនា មាន​ការ​ចូលរួម​ទាំង​សិល្បករ សិល្បការិនី ព្រម​ទាំង​វត្តមាន​ថ្នាក់​ដឹក​នាំ​ស្ថាប័នធំៗ និងសំខាន់​ៗ​ជាច្រើន​រូប។

យូប៊ីន បាន​លើកឡើង​ថា នាង​ពិតជា​មាន​មោទនភាព និង​កិត្តិយស​ដ៏​វិសេសវិសាល ដែល​ត្រូវ​បាន​ផ្ដល់​សេចក្ដី​ទុកចិត្ត​ឲ្យ​ទទួល​នូវ​ភារកិច្ច​ជា «ទូត​សុឆន្ទៈ» ដំបូង​គេ​​បង្អស់​របស់​អង្គការ UNICEF ប្រចាំ​កម្ពុជា។ តារា​ស្រី​ខ្មែរ​ដែល​លេចធ្លោ​បាន​​ថ្លែងអំណរគុណ​ទៅ​កាន់ UNICEF ព្រោះ​ថា នេះ​មិនមែន​គ្រាន់តែ​ជា​កិត្តិយស ប៉ុន្តែ​ជា «កាតព្វកិច្ច​ខាង​មនសិការ និង​ជា​បេសកកម្ម​មនុស្ស​ធម៌​ដ៏​ពិសិដ្ឋ» ក្នុង​ការ​ប្រើប្រាស់​ឥទ្ធិពល​របស់​នាងខ្ញុំ ដើម្បី​ធ្វើ​ជា​ប្រយោជន៍ និង​ជា​ខែល​ការពារ​កុមារ​កម្ពុជា​គ្រប់រូប។

នា​ឱកាស​នោះ ស៊ីន យូប៊ីន បាន​បន្ថែម​ទៀត​ការ​រៀបចំ​ព្រឹត្តិការណ៍​របស់ UNICEF ឲ្យ​ស្រប​នឹង «ទិវា​កុមារ​អន្តរជាតិ ១ មិថុនា» ជា​ការ​ដាស់តឿន​មនសិការ​រួម ក្នុង​ការ​បង្កើន​ការ​គាំពារ និង​ស្ដាប់​សំឡេង​កុមារ ដើម្បី​រួមគ្នា​ស្ថាបនា​អនាគត​ដ៏​រុងរឿង​សម្រាប់​ពួកគេ។

តារា​សម្ដែង​ស្រី​នាំ​មុខ​របស់​កម្ពុជា ស៊ីន យូប៊ីន អំឡុងពេលដែល​ថៃ​ឈ្លានពាន​កម្ពុជា នាង​បាន​សហការ​ជាមួយ UNICEF Cambodia យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ​ចុះ​ទៅ​ជួយ​កុមារ​ងាយ​រងគ្រោះ​ដោយសារ​សង្គ្រាម នៅ​ខេត្ត​តាម​បណ្ដោយ​ព្រំដែន៕

រូបភាព៖ សមាគមសិល្បករខ្មែរ និង Chanmony Pich

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា