ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ

តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​កម្ពុជា សម្រាប់​មហោស្រព​ភាពយន្ត​សិល្បៈ​អាស៊ី​នៅ​ឆ្នាំ​នេះ។ កញ្ញា​បាន​ចែករំលែក​ដំណឹង​ដ៏​រីករាយ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន នៅ​លើ Instagram អម​ដោយ​រូបភាព និង Certificate របស់ Asian Art Film Festival ផង​ដែរ។

Advertisement

កញ្ញា ស៊ីន យូប៊ីន បាន​រៀបរាប់​ថា ខ្ញុំ​នឹង​ដើរ​តួនាទី​នេះ​ដោយ​មោទនភាព ហើយនឹង​​ចែករំលែក​សម្រស់, ប្រវត្តិសាស្ត្រ និង​ព្រលឹង​នៃ​វប្បធម៌​ខ្មែរ​ជាមួយ​ពិភពលោក។ តារា​ស្រី​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​បន្ថែម​ទៀត​ថា “ដល់ពេល​ហើយសម្រាប់មាតុភូមិដ៏ស្របច្បាប់នៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដើម្បី​ចែករំលែក​រឿងរ៉ាវ​របស់​ខ្លួន​ជាមួយ​ពិភពលោក”។

កម្មវិធី Asian Art Film Festival ២០២៦ នឹង​ចាប់ផ្ដើម​ឡើង​ពី​ថ្ងៃ ១៩ ខែ​ឧសភា ឆ្នាំ ២០២៦ ដល់​ថ្ងៃ ២២ ខែ​ឆ្នាំ​ដដែល ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បី​ៗ​នៅ​ក្នុង​តំបន់​អាស៊ី។ ក្រឡេក​ទៅ​មើល​ Instagram របស់ Asian Art Film Festival ក៏​បាន​បង្ហោះ និង​បរិយាយ​ពី យូប៊ីន ថា “នាងគឺជាអ្នកផ្សព្វផ្សាយវប្បធម៌ និង​ជា​អ្នក​អនុវត្ត​សិល្បៈ, នាងមិន​ដើរ​តាមនិន្នាការ​ទេ នាង​អនុញ្ញាត​ឲ្យ​តួនាទី​របស់​នាង និយាយ​ដោយខ្លួនឯង“។

ឆ្នាំ ២០២៦ ធ្វើ​ជា​សាក្សី​នៃ​ការ​កើន​ឡើង​នៃ​កម្លាំង​អាស៊ី​ថ្មី​មួយ។សិល្បៈ​អាស៊ី មហោស្រព​ភាពយន្ត AAFF2026 ឯកអគ្គរដ្ឋទូត​វប្បធម៌ ស៊ីន យូប៊ីន ភាព​យន្ត​កម្ពុជា ភាព​ទំនើប សោភ័ណភាព​ភាពយន្ត។ អ្នក​គាំទ្រ​កំពុង​រង់ចាំ​មើល ពី​ការ​រៀបចំ​ខ្លួន របស់​តារា​ស្រី​ជួរ​មុខ ដែល​តែងតែ​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​ខ្មែរ ថា​តើ​ឆ្នាំ​នេះ​កញ្ញា​នឹង​អស្ចារ្យ ឬ​ជ្រើស​រើស​ទម្រង់​សិល្បៈ​ខ្មែរ​ប្រភេទ​ណា ទៅ​លើ​វេទិកា​អន្តរជាតិ៕

រូបភាព៖ Shin Yubin

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា