កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលនាវាទេសចរណ៍បរទេសមួយគ្រឿងទៀតហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលនាវាទេសចរណ៍បរទេសមួយគ្រឿងទៀតហើយ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលនាវាទេសចរណ៍បរទេសមួយគ្រឿងទៀតហើយ

នាវាទេសចរណ៍បរទេសមួយគ្រឿង ដែល​មាន​ឈ្មោះ​ថា Seven Seas Mariner សញ្ជាតិ BAHAMAS បាន​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះជាតិ​សាសន៍ជាង ៦០០ នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បី​មកទស្សនាប្រទេសកម្ពុជារយៈពេល ២ ថ្ងៃ។

Advertisement

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ដឹងថា នាវា Seven Seas Mariner បានដឹក​ភ្ញៀវ​ចម្រុះជាតិ សាសន៍ ក្នុងនោះមានស្រី ៣២៣ នាក់ មាន ២៧ សញ្ជាតិ, នាវិក ៤៦៤ នាក់ ស្រី ១០៨នាក់ មាន ៣៦សញ្ជាតិ បាន​ចូលចត​នៅ​កំពង់ផែ​ដោយ​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ ២ ខែ​មេសា ឆ្នាំ ២០២៦ នេះ។ ខាងកំពង់ផែកម្ពុជា​បាន​រៀប​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​ដោយ​មាន​ក្រុមរបាំ​ចាំ​រាំ​ទទួល និងជូន​ក្រមាខ្មែរ​ជា​វត្ថុអនុស្សាវរីយ៍ ហើយ​ក្រុម​ភ្ញៀវ​កពិត​ជាពេញ​ចិត្ត បង្ហាញ​ស្នាម​ញញឹមយ៉ាងរីករាយ ​ជាមួយ​ទស្សនីយភាព​ប្លែក ដែល​ពួកគេ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។

គោលបំណង នៃការចូលចតរបស់នាវាទេសចរណ៍ Seven Seas Mariner ខាងលើ ដើម្បី​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល ២ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​២ ដល់​ថ្ងៃ ៣ ខែ​មេសា ឆ្នាំ ២០២៦ ដើម្បី​ឈ្វេង​យល់​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្នាវាទេសចរណ៍បរទេសមួយគ្រឿង ដែល​មាន​ឈ្មោះ​ថា Seven Seas Mariner សញ្ជាតិ BAHAMAS បាន​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះជាតិ​សាសន៍ ៦០៩នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បី​មកទស្សនាប្រទេសកម្ពុជារយៈពេល ២ ថ្ងៃលាប់ និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស​ការ​អភិវឌ្ឍន៍​រីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ នា​ពេលបច្ចុប្បន្ន ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​បាន​ដាក់​ចេញ​កម្មវិធី​ពិសេស​លើក​ទឹកចិត្ត​ជំរុញ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ច្រក​ទ្វារ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ជួយ​សម្របសម្រួល​ក្នុង​ការ​ធ្វើ​បែបបទ (ប៉ាស្ព័រ) ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​បន្ត​របស់​ភ្ញៀវ​បានលឿន ឆាប់រហ័ស។ ជាមួយ​គ្នា​នេះ​ដែរ​ភ្ញៀវ​ទេសចរ​ក៍​បាន​ធ្វើ​ដំណើរ​ទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន តំបន់​ឆ្នេរសមុទ្រ តំបន់​វប្បធម៌​តាម​វត្តអារាម​នានា តំបន់នេសាទ នៅក្នុងក្រុងព្រះសីហនុ ទស្សនា​រូប​សំណាក​ព្រះថោង​នាងនាគ និង​រូបសំណាក​ផ្សេង​ទៀត​ក្នុង​ក្រុង​ព្រះសីហនុ ក្រុង​កំពង់សោម មជ្ឈមណ្ឌល Bay of Light ជាដើម ។

លក្ខណៈ​បច្ចេកទេស​នៃ​នាវា Seven Seas Mariner មាន​បណ្តោយ ២១៦, ៩៣ម៉ែត្រ ទទឹង​ប្រវែង ២៨, ៨០ម៉ែត្រ, ជម្រៅ​ទឹក ៧ម៉ែត្រ។ នាវា​នេះ​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​វៀតណាម​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ វេលា​ម៉ោង ៧៖ ៥០ នាទី ថ្ងៃ​២ ខែ​មេសា នាវា​នេះ​មាន​គម្រោង​​បន្ត​ដំណើរ​ទៅ​ប្រទេស​ក្បែរ​ខាង នៅ​ថ្ងៃ ៣ ខែ​មេសា ឆ្នាំ ២០២៦ វេលា​ម៉ោង ១៧ល្ងាច៕

រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា