ស៊ីន យូប៊ីន ទទូច​ស្នើឱ្យ​ម្ចាស់​ប្រ៊េន​ធំៗ​ចូលរួម​ជាមួយ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី ដើម្បី​វិស័យ​ភាពយន្ត​កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ីន យូប៊ីន ទទូច​ស្នើឱ្យ​ម្ចាស់​ប្រ៊េន​ធំៗ​ចូលរួម​ជាមួយ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី ដើម្បី​វិស័យ​ភាពយន្ត​កម្ពុជា

ស៊ីន យូប៊ីន ទទូច​ស្នើឱ្យ​ម្ចាស់​ប្រ៊េន​ធំៗ​ចូលរួម​ជាមួយ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី ដើម្បី​វិស័យ​ភាពយន្ត​កម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​កញ្ញា ស៊ីន យូប៊ីន បាន​ទទូច​សុំ​ឱ្យ​មាន​ការ​ចូលរួម​ពី​សំណាក់​ម្ចាស់​ផលិតផល​ក្នុង​ស្រុក (ប្រ៊េន​ធំៗ) ក្នុង​មហោស្រព​​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី៥។

មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​គឺ​ជា​វេទិកា​មួយ​ដែល​អាច​ឱ្យ​​យុវ​ផលិតករ និង​អ្នក​ដែល​មាន​ចិត្ត​ស្រលាញ់​ការ​ផលិត​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សមត្ថភាព និង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន។ ភ្ជាប់​ជាមួយ​គ្នា​នេះ កញ្ញា ស៊ីន យូប៊ីន ដែល​ជា​ទូត​សុឆន្ទៈ​ក៏​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​សមិទ្ធិករ​វ័យ​ក្មេង​កម្ពុជា​ឱ្យ​ក្លាហាន ហ៊ាន​នៅ​ក្នុង​ការ​ចាប់​ផ្ដើម​ដោយ​ចេញ​ពី​ចំណុច​តូច​នេះ ហើយ​ទី​នៃ​ការ​ចាប់​ផ្ដើម​ដ៏​សក្ដិសម​នោះ​គឺ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា។

ពិត​ណាស់ ភាព​ជោគជ័យ​របស់​មនុស្ស​ម្នាក់​មិន​ដូច​គ្នា​នោះ​ទេ រី​ឯ​ការ​ចាប់​ផ្ដើម​ទៀត​សោត​ស្ទើរ​តែ​មិន​មាន​ភាព​ដូច​គ្នា​នោះ​ដែរ។ យ៉ាង​ណា​មិញ ការ​លើក​ទឹក​ចិត្ត​ឱ្យ​ហ៊ាន​ក្នុង​ការ​ចាប់​ផ្ដើម​ពី​ចំណុច​តូច​ៗ​របស់ យូប៊ីន ប្រៀប​បី​ដូច​ជា​ការ​បើក​ជួយ​បើក​ភ្នែក​និង​ត្រចៀក ដល់​យុវជន​ដែល​ស្រលាញ់​វិស័យ​ភាពយន្ត​យ៉ាង​ដូច្នោះ​ដែរ។

បន្ថែម​លើ​ការ​លើក​ទឹក​ចិត្ត យូប៊ីន ក៏​មិន​ភ្លេច​ទទូច​សុំ​ឱ្យ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ពី​សំណាក់​ម្ចាស់​ប្រ៊េន​ធំៗ​នៅ​កម្ពុជា នៅ​ក្នុង​មហោស្រព​ជាតិ​ភាពយន្ត​ខ្លី​នា​លើក​នេះ​ត្បិត​កញ្ញា​ចង់​ឱ្យ​យើង​ជា​ខ្មែរ​ជាតិ​សាសន៍​តែ​មួយ​រួម​ដំណើរ​ជាមួយ​គ្នា​ហើយ​ជោគជ័យ​រួម​គ្នា​និង​បាន​មើល​ឃើញ​ពី​ការ​រីក​ចម្រើន​លូតលាស់​របស់​វិស័យ​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​បើក​ឱកាស​ឱ្យ​ដល់​យុវ​ផលិតករ​ថ្មីថ្មោង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ចាប់ផ្ដើម​និង​មាន​ទីផ្សារ​ផង​ដែរ។

អាច​ទេ ទាំង​យុវជន សមិទ្ធិករ ពូត​ដៃ​គ្នា​ដើម្បី​បង្ហាញ​អត្តសញ្ញាណ​ខ្មែរ ដួង​ព្រលឹង​ជាតិ​ខ្មែរ តាម​រយៈ​ខ្សែ​ភាពយន្ត?

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា