នៅពេលដឹងថា គ្មានអ្វីដែលនៅជាមួយយើងជារៀងរហូត យើងអាចនឹងស្រឡាញ់របស់ដែលនៅចំពោះមុខកាន់តែខ្លាំងជាងមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នៅពេលដឹងថា គ្មានអ្វីដែលនៅជាមួយយើងជារៀងរហូត យើងអាចនឹងស្រឡាញ់របស់ដែលនៅចំពោះមុខកាន់តែខ្លាំងជាងមុន

នៅពេលដឹងថា គ្មានអ្វីដែលនៅជាមួយយើងជារៀងរហូត យើងអាចនឹងស្រឡាញ់របស់ដែលនៅចំពោះមុខកាន់តែខ្លាំងជាងមុន

ពេលខ្លះ របស់មួយដែលធ្វើឱ្យពេលវេលាមួយខណៈរបស់យើងមានអត្ថន័យ ប្រហែលមិនមែនមកពីវានៅជាមួយយើងយូរប៉ុណ្ណានោះទេ ប៉ុន្តែគឺដោយសារតែយើងដឹងថា ថ្ងៃណាមួយវានឹងចាកចេញពីជីវិតរបស់យើង។

Mujo គឺជាពាក្យជប៉ុនដែលមានន័យថា “ភាពមិនទៀងទាត់” ដែលមានឫសគល់មកពីទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលបង្រៀនយើងឱ្យមើលឃើញថា គ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួល ទាំងរដូវកាល រាងកាយ ទំនាក់ទំនង ភាពសប្បាយរីករាយ ភាពសោកសៅ និងជីវិតយើងខ្លួនឯងផ្ទាល់។

នៅពេលស្ដាប់ឮពាក្យនេះដំបូង អាចនឹងធ្វើឱ្យយើងមានអារម្មណ៍សោកសៅ ហាក់បីដូចជាត្រៀមបាត់បង់អ្វីម្យ៉ាង ក៏ប៉ុន្តែការពិត Mujo គ្រាន់តែចង់នាំយើងឱ្យមើលគ្រប់យ៉ាងនៅក្នុងមុំមួយទៀត ព្រោះនៅពេលដែលយើងដឹងថាគ្មានអ្វីដែលស្ថិតស្ថេរជារៀងរហូត ទើបធ្វើឱ្យយើងមើលឃើញតម្លៃរបស់វាកាន់តែខ្លាំងឡើង។

សូមប្រៀបរឿងនេះទៅនឹងរដូវផ្កាសាគូរ៉ារីក ដែលមនុស្សម្នាក់ៗតែងតែទន្ទឹងរង់ចាំជារៀងរាល់ឆ្នាំ។ បើទោះបីជាផ្កានេះនឹងរីកត្រឹមពេលពី ១ ទៅ ២ សប្ដាហ៍ក្ដី ក៏ប៉ុន្តែភាពស្រស់ស្អាតរបស់ផ្កានេះមិនមែនមានត្រឹមតែពេលដែលវារីកប៉ុណ្ណោះទេ ប៉ុន្តែវាស្ថិតលើការដែលយើងដឹងថា មិនយូរប៉ុន្មានវានឹងរុះរោយទៅវិញ។

ក្នុងកាលៈទេសៈដែលគ្រប់យ៉ាងសុទ្ធតែមានការប្រែប្រួលទៅតាមធម្មជាតិ ដូច្នេះហើយ ទើបយើងមិនចាំបាច់ស្រវាតោងចាប់អ្វីគ្រប់យ៉ាងទុកនោះឡើយ មិនថាការងារ ទំនាក់ទំនង រាងកាយ សម្រស់ និងសូម្បីតែយើងខ្លួនឯងផ្ទាល់។

Mujo មិនបានបង្រៀនឱ្យយើងក្លាយជាមនុស្សមិនខ្វល់ខ្វាយនឹងអ្វីដែលគង់តែបាត់បង់ទៅវិញនោះទេ ប៉ុន្តែវាចង់ឱ្យយើងរស់នៅជាមួយនឹងអ្វីមួយឱ្យអស់ពីលទ្ធភាព ព្រោះគ្រប់យ៉ាងនឹងមិនកើតឡើងក្នុងទម្រង់ដើមម្ដងទៀតឡើយ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា